ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​សង្ក្រាន្ត​ដ៏​ធំ​បំផុត​នឹងមាន​លើក​ដំបូង​នៅ​ខេត្តបាត់​ដំបង

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត ដើម្បី​បង្កើត​ព្រិ​ត្តិ​ការ​ណ៏​ស​ង្ក្រា​ន​ក្នុង​ទ្រង់ទ្រាយ​ដ៍​ធំ​មួយ​ឈ្មោះ​<<​សង្ក្រាន្ត​បាត់ដំបង​២០១៨>> នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្នី​ប្រពៃណី​ខ្មែរ​នា​ពេល​ខាង​មុខ​នេះ ដែល​មាន​រយះ​ពេល​៤​ថ្ងៃ​នៅ​ក្នុង​ក្រុង​បាត់ដំបង​។ នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក​ស សុខា អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​…

ខេត្តបាត់ដំបង ​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នឹង​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត ដើម្បី​បង្កើត​ព្រិ​ត្តិ​ការ​ណ៏​ស​ង្ក្រា​ន​ក្នុង​ទ្រង់ទ្រាយ​ដ៍​ធំ​មួយ​ឈ្មោះ​<<​សង្ក្រាន្ត​បាត់ដំបង​២០១៨>> នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្នី​ប្រពៃណី​ខ្មែរ​នា​ពេល​ខាង​មុខ​នេះ ដែល​មាន​រយះ​ពេល​៤​ថ្ងៃ​នៅ​ក្នុង​ក្រុង​បាត់ដំបង​។ នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក​ស សុខា អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។​

លោក​ស សុខា បាន​មាន​ប្រសាសន៍​បែប​នេះ​ទៅ​កាន់​អ្នក​សារព័ត៌មាន​និង​សិស្ស​និស្សិត​រាប់រយ​នាក់ ក្នុង​កម្មវិធី​សន្និសីទ​ស្ដី​ពី​ព្រិ​ត្តិ​ការណ៍​<<​សង្ក្រាន្ត​បាត់ដំបង​២០១៨>>​ដែល​ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ​វិ​ទ្យ​ល័យ​បាត់ដំបង កាលពី​ព្រឹក​ថ្ងៃ​ទី​១២​មិ​នា​។ លោក​អនុប្រធាន ស​.​ស​.​យ​.​ក រូប​នេះ​បាន​ថ្លែង​ទៀត​ថា ក្រុម​យុវជន​ខេត្តបាត់ដំបង នឹង​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​សង្ក្រាន្ត​ដ៏​ធំ​បំផុត​នេះ ជា​លើក​ដំបូង នៅ​ក្នុង​ក្រុង​បាត់ដំបង ដែល​មាន​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​១៦ ខែមេសា
២០១៨ ដើម្បី​ទទួល​ទេវត្តា​ឆ្នាំ​ថ្មី (​ឆ្នាំច​) ។

នៅ​ក្នុង​សន្និសីទ​នោះ លោក​ស សុខា បាន​បញ្ជាក់​ថា នេះ​ជា​ការ​រៀបចំ​ព្រិ​ត្តិ​ការ​ណ៏​សង្ក្រាន្ត​ដ៏​ធំ ដើម្បី​អបអរ​ទ​ទូល​ទេវតា​ឆ្នាំ​ថ្មី ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ដែល​ខេត្តបាត់ដំបង​យើង​មិន​ធ្លាប់​បាន​ធ្វើ​នា​ពេល​កន្លង​មក​។ ហើយ​នេះ​ក៏​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ដែល​ទទូច​សុំ​ឲ្យ​ខាង ស​.​ស​.​យ​.​ក​និង​អាជ្ញាធរ​ខេត្ត រៀបចំ​វិធី​នេះ​ដែរ​។ ព្រោះ​កន្លង​មក​ពួក​គាត់​បាន​តែង​លើក​ឡើង​អំពី​បញ្ហា​ប្រឈម​មួយ​ចំនួន ពេល​ទៅ​លេង​អង្គរ​សង្ក្រាន្ត​ម្ដង​ៗ​។ ត្រង់​ចំណុច​នេះ​លោក​ស សុខា បាន​ស្រង់​សំដី​ពលរដ្ឋ​ថា ពេល​ពួក​គាត់​ទៅ​លេង​អង្គរ​សង្ក្រាន្ត​នៅ​ខេត្តសៀមរាប​ម្ដង​ៗ ត្រូវធ្វើ​ដំណើរ​ឆ្ងាយ ហើយ​ពិបាក​រក​កន្លែង​ស្នាក់​នៅ​ព្រមទាំង​ទំនិញ ម្ហូបអាហារ និង កន្លែង​ស្នាក់​នៅ​មាន​តំលៃ​ខ្ពស់​ទៀត​ផង​។ ដូច្នេះ​ហើយ​ទើប​ឆ្នាំ​នេះ ស​.​ស​.​យ​.​ក សហការ​ជា​អាជ្ញាធរ​ខេត្ត​រៀបចំ​ឲ្យ​មាន​ព្រិ​ត្តិ​ការណ៍​ស​ង្ក្រា​ន​នេះ​ឡើង​។

ពិសេស​ជាង​នេះ​ទៅ​ទៀត បើ​តាម​លោក​ស សុខា ថា ព្រឹត្តិការណ៍​នេះ​ក៏​ជា​ការ​ប្រមូលផ្ដុំ​យុវជន​នៅ​តាម​បណ្ដា​ស្រុក​នានា ក្នុង​ខេត្ត​នាំ​យក​មក​នូវ​ផលិតផល ម្ហូបអាហារ​របស់​ប្រចាំ​តំបន់ ឬ​របស់​តំណាង​ស្រុក​ខ្លួន​មក​ដាក់​តាំង​ក្នុង​កម្មវិធី បង្ហាញ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​បាន​មក​លេង​កម្សាន្ត​ឲ្យ​បានដឹង និង​ស្គាល់ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កម្មវិធី​ក៏​មាន​ដាក់​តាំង​ផ្លែ​ម្នាស់​ដ៏​ធំ​កម្ពស់​៥​ម៉ែត្រ ដោយ​យក​ផ្លែ​ម្នាស់​ជាង​៤,០០០​ផ្លែ​មក​ផ្គុំ​ចូល​គ្នា និង​ផ្លែ​ពោត​កម្ពស់ ៥​ម៉ែត្រ​ដែល​យក​ផ្លែ​ពោត​ជិត​១​ម៉ឺន​ផ្លែ មក​ផ្គុំ​ចូល​គ្នា​តែ​មួយ​។

ជាមួយនឹង​ការ​ធ្វើ​សន្និសីទ​ស្ដី​ពី​ព្រិ​ត្តិ​ការ​ណ៏​<<​សង្ក្រាន្ត​បាត់ដំបង​២០១៨>> នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ក្រុម​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង ដែល​មាន​លោក​ស រ​ដ្ឋា ជា​ប្រធាន និង​លោក​ស សុខា អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ទ​ទូល​បន្ទុក​ខេត្តព្រៃវែង ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង រួម​ទាំង​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​មួយ​ចំនួន​ផង បាន​ធ្វើ​ពិធី​ក្រុង​ពិ​លី​បួងសួង​នៅ​ចំពោះ​មុខ​រូបសំណាក​លោកតា​ដំបងគ្រញូង ដើម្បី​សុំ​សេចក្ដីសុខ​សប្បាយ ក្នុង​ឱកាស​រៀបចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ដើម្បី​ចូលរួម​អបអរ​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​នា​ពេល​ខាង​មុខ​នេះ​។

ជាមួយ​គ្នា​នេះ លោក​ស រ​ដ្ឋា ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តបាត់ដំបង​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ព្រឹត្តិការ​ណ៏​សង្ក្រាន្ត​បាត់ដំបង​២០១៨ នេះ​នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ សាលា​វិទ្យាល័យ​នេ​ត​យ៉ង់​,​ម​ជ្ឍ​មណ្ឌល​គរុកោសល្យ​ភូមិភាគ និង​នៅ​លើ​ដងផ្លូវ​នានា ក្បែរ​រង្វង់​មូល​លោកតា​ដំបងគ្រញូង ក្នុង​ក្រុង​បាត់ដំបង​។ បើ​តាម​លោក​ស រ​ដ្ឋា បាន​បញ្ជាក់​ថា ក្រៅពី​ការ​ដាក់​តាំង​ផលិតផល ឬ ទំនិញ​ផ្សេង​ៗ នៅ​ក្នុង​ពិធី​នេះ​ក៍​មានការ​រៀបចំ​ឲ្យ​លេងល្បែង​ប្រជា​ប្រី​យ​នានា​ដែល​ជា​ប្រពៃណី​ខ្មែរ និង​ការ​ប្រគុំ​តន្ត្រី​ដ៏​ធំ​ជា​ប្រចាំ​ដែល​មាន​តារាចម្រៀង​ល្បី​ៗ​មក​ច្រៀង និង​សម្ដែង​ជួន​កំសាន្ត​ផង​ដែរ​។

នៅ​ក្នុង​ព្រិ​ត្តិ​ការ​ដ៏​ធំ​មិន​ធ្លាប់​មាន​នេះ បើ​តាម​លោក​ស​សុខា អនុប្រធាន​ស​.​ស​.​យ​.​ក កម្ពុជា​បាន​បញ្ជាក់​ថា សង្ក្រាន្ត​បាត់ដំបង​២០១៨​នេះ​ស​.​ស​.​យ​.​ក ខេត្តបាត់ដំបង គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ចន្លោះ​ពី​២០​ទៅ​២៥​ម៉ឺន​ដុល្លារ ឬ អាច​បន្ថែម​លើស​ពី​នេះ​ទៅ​តាម​កម្មវិធី​ជាក់ស្ដែង​។ ហើយ​លោក​រំពឹង​ថា នឹង​មាន​មនុស្ស​ចូល​រូ​ម​កំសាន្ត​ចន្លោះ​ពី​១៥​ម៉ឺន​ទៅ​១៦​ម៉ឺន​នាក់​។ ប៉ុន្តែ​លោក​មិន​បាន​ប្រាប់​អំពី​គម្រោង​ជាក់លាក់ នៃ​ការ​​រៀបចំ​ព្រឹត្តិការ​ណ៏​ជា​រៀង​រាល់​ឆ្នាំ​នោះ​ទេ ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ប្រាប់​ថា វា​អាស្រ័យ​លើ​កិច្ចសហការ​របស់​អាជ្ញាធរ​ខេត្ត ដែល​ជា​ម្ចាស់​ទឹកដី​ជា​អ្នក​សម្រេច ។

អត្ថបទសរសេរ ដោយ