ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​សុទ្ធតែ​ដាវ កាំបិត និង​ដុំ​ថ្ម មួយ​ក្រុម​នេះ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ចោរប្លន់​ប្រដាប់​ដោយ​ដាវ កាំបិត និង​ដុំ​ថ្ម ដែល​មាន​គ្នា​០៦​នាក់ ដែល​ធ្វើ​សកម្មភាព​ប្លន់​យ៉ាង​សកម្ម​ពិសេស​តាម​ផ្លូវជាតិ​លេខ​២ ឥឡូវ​អស់លក្ខណ៍​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​សហការ​ជាមួយ​នគរបាល​ស្រុក​កណ្ដាលស្ទឹង ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ។…

ខេត្តកណ្ដាល ៖ ចោរប្លន់​ប្រដាប់​ដោយ​ដាវ កាំបិត និង​ដុំ​ថ្ម ដែល​មាន​គ្នា​០៦​នាក់ ដែល​ធ្វើ​សកម្មភាព​ប្លន់​យ៉ាង​សកម្ម​ពិសេស​តាម​ផ្លូវជាតិ​លេខ​២ ឥឡូវ​អស់លក្ខណ៍​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​សហការ​ជាមួយ​នគរបាល​ស្រុក​កណ្ដាលស្ទឹង ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ។

នគរបាល​ពុំ​បាន​បង្ហើប​ករណី​នេះ​ឱ្យ​អ្នក​សារព័ត៌មាន​ដឹង​ទេ តែបើ​តាម​ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ថ្លែង​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨​ថា ចោរប្លន់​ប្រដាប់​ដោយ​ដាវ កាំបិត និង​ដុំ​ថ្ម ដែល​ទាំង​៦​នាក់ ត្រូវ​បាន​បញ្ជូន​មក​កាន់​អយ្យការ​អម​សាលាដំបូង ខេត្តកណ្ដាល​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

ចោរប្លន់​ទាំងនោះ​មាន ទី​១-​ឈ្មោះ អ៊ិ​ត ច័ន្ទ​មន្នី ទី​២- ឈ្មោះ ជា សំណាង ទី​៣-​ឈ្មោះ​ម៉ូត ថៃ ទី​៤- ឈ្មោះ នឹម គឹ​ម​ហុង ទី​៥- ឈ្មោះ លិ​ត ស៊ី​ជា ទី​៦-​ឈ្មោះ សៀ​ក លី​ហុង និង​បក្ខពួក​ត្រូវ​បាន​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល នៅ​រសៀល​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០១៨ ចោទប្រកាន់​ពី​បទ​«​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា បទ​ប្រើប្រាស់​ឯកសណ្ឋាន​សាធារណៈ​ក្លែង បទ​ចរាចរ​យានជំនិះ ដោយ​ប្រើប្រាស់​ផ្លា​ក​លេខ​សម្គាល់​យានជំនិះ​ក្លែងក្លាយ​» ប្រព្រឹត្ត​នៅ​ភូមិ​ស្រុក​ធំ ឃុំ​ជើង​កើប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​កាលពី​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០១៨ តាម​មាត្រា​៣៥៧ ចំណុច​១ , មាត្រា​៦៣០ នាំ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៧៨ ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ។

ប្រភព​ព័ត៌មាន​ដដែល​អះអាង​ថា ក្រុម​ចោរប្លន់​ទាំងនេះ​ធ្វើ​សកម្មភាព​ប្លន់​បាន​សម្រេច​ចំនួន​៤​លើក នៅ​តាម​ផ្លូវជាតិ​លេខ​២ ដោយ​មាន​អាវុធ​មួយ​ចំនួន​ជាប់​ខ្លួន​ដូច​ជា ដំបង ដាវ ដុំ​ថ្ម កាំបិត ជាដើម ។

ក្រោយ​ការ​សាកសួរ​ចប់​លោក គឹ​ម ម៉េ​ង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល​បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ក្រុម​ចោរប្លន់​ទាំងនេះ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ