ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Rakitic ថា​ឲ្យ​តែ Neymar មក Barcelona ស្វាគមន៍​ជា​និច្ច

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន ESPN បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ​របស់​ក្លិប​អ្នកមាន​បុណ្យ Ivan Rakitic បាន​និយាយ​ថា ទ្វារ​នៅ​បើក​ជា​និច្ច​សម្រាប់ Neymar ប្រសិនបើ​រូបគេ​ចង់​ត្រឡប់​មក​វិញ…

តាម​ប្រភព​ព័ត៌មាន ESPN បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ​របស់​ក្លិប​អ្នកមាន​បុណ្យ Ivan Rakitic បាន​និយាយ​ថា ទ្វារ​នៅ​បើក​ជា​និច្ច​សម្រាប់ Neymar ប្រសិនបើ​រូបគេ​ចង់​ត្រឡប់​មក​វិញ ។

Neymar បាន​ចាក​ចេញពី Barca ទៅ​កាន់ PSG ក្នុង​តម្លៃ​ខ្លួន ២២២​លាន​អឺ​រ៉ូ​កាលពី​ខែសីហា ឆ្នាំ​២០១៧ ដែល​នេះ​គឺជា​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​សម្រាប់​កីឡាករ​បាល់ទាត់​ក្នុង​ប្រ​វ​តិ្ត​សាស្ត្រ ។ តែ​ពេល​នេះ​កាសែត Mundo Deportivo បាន​ចុះ​ផ្សាយ​ថា Neymar ចង់​ត្រឡប់​មក​ទ្រនុំ​ចាស់​វិញ ព្រោះតែ​ជ្រុះ​ចេញពី​ការ​ប្រកួត Champions League នៅ PSG ។

បើ​ទោះបីជា​គ្រូបង្វឹក​របស់ Barca លោក Ernesto Valverde មិន​ពេញចិត្ត​នឹង​ឲ្យ Neymar វិញ​ក៏​ដោយ​ក៏ Rakitic ថា​ខ្លួន​ស្វាគមន៍​ជា​និច្ច​។

លោក​បាន​និយាយ​ថា «Neymar មិន​បាន​និយាយ​អ្វី​ជាមួយ​ខ្ញុំ​ទេ ។ តែ​ប្រសិនបើ​ខ្ញុំ​មាន​សិទ្ធិ​សម្រេច ខ្ញុំ​នឹង​បើកទ្វារ​ទទួល​គេ​មក​វិញ​ភ្លាម ។ នេះ​មិនមែន​ដោយសារ​តែ​ចំណងមិត្តភាព​ខ្ញុំ​នឹង​គេ​ទេ ។ តែ​នេះ​ដោយសារ​តែ​គេ​ជា​ប្រភេទ​កីឡាករ​ដែល​ល្អ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ធ្លាក់​ចេញពី​ការ​ប្រកួត League នេះ​គឺ​ដោយសារ​តែ Neymar ត្រូវ​សម្រាក់​ព្យាបាល​យូរ​រហូត​ដល់​ទៅ​រាប់​ខែ ដែល​ត្រូវ​អវត្តមាន​ពី​ក្លិប PSG ។ នៅ​ពេល​នេះ​គេ​គ្រាន់តែ​សង្ឃឹមថា អាច​ជា​ទាន់​ពេល​ប្រកួត World Cup នៅ​រុ​ស្ស៊ី​តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ