ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Zidane ថា Ronaldo ជា​កីឡាករ​មក​ពី​ភព​ផ្កាយ​ខុស​ពី​កីឡាករ​ផ្សេង

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន ESPN បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប​អធិរាជ​សលោក Zinedine Zidane បាន​សរសើរ Cristiano Ronaldo ថា​ជា​កីឡាករ​មក​ពី​ភព​ផ្កាយ​ក្រោយ​ពេល​យកឈ្នះ​ក្លិប​អេ​ស្ប៉ា​ញ…

តាម​ប្រភព​ព័ត៌មាន ESPN បាន​ឲ្យ​ដឹង​ថា អ្នកចាត់ការ​ក្លិប​អធិរាជ​សលោក Zinedine Zidane បាន​សរសើរ Cristiano Ronaldo ថា​ជា​កីឡាករ​មក​ពី​ភព​ផ្កាយ​ក្រោយ​ពេល​យកឈ្នះ​ក្លិប​អេ​ស្ប៉ា​ញ Eibar ។

នៅ​ក្នុង​ប្រកួត​ដ៏​សកម្ម​នេះ Real Madrid ហាក់បីដូចជា​មិន​អាច​យកឈ្នះ Eibar ដែល​ជា​ក្លិប​ខ្លាំង​ដោយ​បក​ចេក​បាន​ទេ ។ នេះ​កុំ​តែ​បានការ​ជួយ​ស៊ុត​បញ្ចូល​ទី​របស់ Ronaldo ទើប​ធ្វើ​ឲ្យ​លទ្ធផល​ចុង​ក្រោយ​គឺ 2-1 ។

នៅ​ក្នុង​ការ​សម្ភាសន៍​ពេល​ចប់​ប្រកួត អ្នកចាត់ការ​ក្លិប Real Madrid លោក Zidane បាន​លើក​ឡើង​ថា «​គូប្រកួត​របស់​យើង​នៅ​ថ្ងៃនេះ​មាន​ប្រៀប​ជាង​យើង ។ នៅ​ថ្ងៃនេះ​យើង​មាន​បញ្ហា​ក្នុង​ការ​បញ្ជូន​បាល់​ទើប​បាល់​ចេះ​តែ​ធ្លាក់​លើ​ជើង​គេ ។ តែ​យើង​នៅ​តែ​ប្រយុទ្ធ​តស៊ូ​ទាំងអស់​គ្នា ។ Ronaldo គឺជា​កីឡាករ​មក​ពី​ភព​ផ្កាយ ។ អ្វី​ដែល​គេ​មាន​គឺ​ពិតជា​ល្អ​ណាស់ ។ គេ​ដឹង​ថា គេ​នឹង​រក​គ្រាប់​បាល់​បាន​ជូន​ក្រុម ។ គេ​គឺជា​កីឡាករ​ខុស​ពី​អ្នក​ផ្សេង ។ នេះ​ពិតជា​ពិសេស​ណាស់ ។ ចំនួន​គ្រាប់​បាល់​ដែល​គេ​ស៊ុត​ចូល​អាច​បកស្រាយ​ថា​គេ​ជា​កីឡាករ​បែប​ណា​ហើយ​» ។

គួរ​បញ្ជាក់​ថា ក្រោយ​ការ​ធ្លាក់​ជើង​នៅ​ដើមរដូវ​កាល​នេះ​ពេល​នេះ Ronaldo ហាក់បីដូចជា​ឡើង​ជើង​វិញ​បន្តិច​ហើយ ។ កីឡាករ​វ័យ​៣៣​ឆ្នាំ​រូប​នេះ​បាន​ស៊ុត​ប​ញ្ចូ​នទី​១៥​គ្រាប់​ក្នុង​ការ​ឡើង​លេង​លើ​តារាង​១១​ប្រកួត នៅ​ចាប់តាំងពី​ថ្ងៃ​បើក​ឆាក​ឆ្នាំ​ថ្មី​មក​ដល់​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ