នាំ​យក​អំណោយ​ដល់​លោកគ្រូ ចាន់ ធឿ​ង ដែល​មាន​ជម្ងឺមហារីក​ធ្ងន់ធ្ងរ


ខេត្ត​ព្រះ​សីហ​នុ ៖ អំណោយ​សប្បុរស​ធ​ម៏​មូលនិធិ​សម្ព័ន្ធ​អ្នក​សារ​ព័​ត៏​មាន​កម្ពុជា​សាខា​ខេត្ត​ព្រះ​សីហ​នុ​បាន​យក​មក​ប្រគល់​ជូន​ដល់​លោកគ្រូ ចាន់ ធឿ​ង ដល់​លំនៅ​ដ្ឋា​ន​របស់​លោក​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​០១ សង្កាត់​លេខ​០១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០១៨ កន្លង​មកនេះ​ដែល​លោកគ្រូ​មាន​ជម្ងឺមហារីក​ធ្ងន់ធ្ងរ អស់​លទ្ធភាព​ក្នុង​ការ​ព្យាបាល ។

ការ​ពាំនាំ​យក​អំណោយ​សប្បុរស​ធ​ម៏​ទៅ​ប្រគល់​ជូន​ខាងលើ​ដឹកនាំ​ដោយ​លោក ឈុ​ន សា​រុំ ប្រធាន​សាខា​សម្ព័ន្ធ​អ្នក​សារ​ព័​ត៏​មាន​ខេត្ត​ព្រះ​សីហ​នុ​រួម​ជាមួយ​ប្រតិភូ​រួម​ដំណើរ​ជា​សមាជិក​នៅ​ក្នុង​សាខា​សម្ព័ន្ធ​ខាងលើ​បាន​ទៅ​ចូលរួម​សំណេះសំណាល ជា​ការ​លើកទឹកចិត្ត​ដល់​លោកគ្រូ​ដែល​កំពុង​មាន​ជម្ងឺ ។

លោក ឈុ​ន សា​រុំ បាន​ឲ្យ​ដឹង​ថា នេះ​ជា​គំនិត​ផ្តួចផ្តើម​របស់​លោក និង​មានការ​ចូលរួម​ពី​សមាជិក​នៅ​ក្នុង​សាខា​សម្ព័ន្ធ​អ្នក​សារ​ព័​ត៏​មាន​កម្ពុជា​ប្រចាំ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​សកម្មភាព​សប្បុរស​ធ​ម៏ ចេះ​ជួយ​សម្រាល​គ្នា​ក្នុង​ពេល​មានធុរៈ ។ អំណោយ​ក​ទៅ​ប្រគល់​ជូន​តាម​ពេលវេលា​ខាងលើ រួម​មាន​គ្រឿង​ឧបភោគ បរិភោគ និង​ថវិការ​ចំនួន​៦២៤០០០​រៀល​ផង​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សប្បុរសធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ