ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូយ ឡាយ និង​សួន ចាន់​នី ត្រៀម​កណ្ដាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​នៅ​ថ្ងៃ​សុក្រ​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់នៅ​លើ​សង្វៀន​ទូរទស្សន៍​MyTV​នា​ថ្ងៃ​សុក្រ​ទី​៩ មីនា នេះ​ប្រជុំ​ដោយ​ជើង​ខ្លាំង​ជា​ច្រើន​គូ ក្នុង​នោះ​គូ​អន្តរជាតិ​ទទួល​បានការ​ចាប់​អារម្មណ៍​​ជាង​គេ ។ កីឡាករ​កម្ពុជា កូយ ឡាយ…

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត​ប្រដាល់នៅ​លើ​សង្វៀន​ទូរទស្សន៍​MyTV​នា​ថ្ងៃ​សុក្រ​ទី​៩ មីនា នេះ​ប្រជុំ​ដោយ​ជើង​ខ្លាំង​ជា​ច្រើន​គូ ក្នុង​នោះ​គូ​អន្តរជាតិ​ទទួល​បានការ​ចាប់​អារម្មណ៍​​ជាង​គេ ។

កីឡាករ​កម្ពុជា កូយ ឡាយ មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រយោង​៩១១ និង​កីឡាករ សួន ចាន់នី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក​បាន​ក្លាយជា​សមាសភាព​គូ​អន្តរជាតិ​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​ថ្ងៃ​នោះ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​២​រូប​នេះ​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​ឬ​យ៉ាងណា ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​ហាក់​មាន​សមត្ថភាព​ខ្លាំង​ពិបាក​ផ្ដួល​អ៊ីចឹង​នោះ​។

កីឡាករ កូយ ឡាយ ដែល​មាន​ប្រវត្តិ​ប្រកួត​៤៦​ដង ឈ្នះ​៣៩​ដង ចាញ់​៥​ដង ស្មើ​២​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១០​ដង ត្រូវ​បាន​គេ​រៀប​ចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ឃុំ​ភិត ផ​.​ភិត​សាយ​ឈុ​ន ដែល​ធ្លាប់​ប្រកួត​៧០​ដង​ ឈ្នះ​៥៥​ដង ចាញ់​១៣​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​២០​ដង ។ កូយ ឡាយ ដែល​បាន​បាត់​មុខ​ពីលើ​សង្វៀន​​រាង​យូរ​ក្រែល​ដែរ​មក​ហើយ​នោះ​មិនដឹង​ថា​អាច​ស៊ូ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​បាន​ឬ​អត់​នោះ​ទ ។ ម្យ៉ាងវិញទៀត​បើ​ផ្អែក​លើ​ប្រវត្តិ​ប្រកួត​វិញ​នោះ កាន់តែ​ពិបាក​ទុកចិត្ត​ថែម​ទៀត ។ ចាំ​មើល កូយ ឡាយ អាច​តស៊ូ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​ម្នាក់​នេះ​បាន​ដល់​ទឹក​ទី​៥​ឬ​អត់?

មួយគូ​ទៀត កីឡាករ សួន ចាន់​នី ធ្លាប់​ប្រកួត​១០៣​ដង ឈ្នះ​៨១​ដង ចាញ់​១៨​ដង ស្មើ​៤​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​៣៧​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​លីង​លំ ប៉​.​យុទ្ធ ភូមិ ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​បាន​៧០​ដង ឈ្នះ​៥០​ដង ចាញ់​១៥​ដង ស្មើ​៥​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៥​ដង ។

យោង​តាម​ប្រវត្តិ កីឡាករ​ទាំង​ពីរ​អាច​ស៊ីសង​គ្នា​បាន ទើប​ពិបាក​ប៉ាន់ស្មាន​មិនដឹង​ថា​អ្នក​ណា​នឹង​ក្លាយជា​អធិរាជ​នៅ​លើ​សង្វៀន​មួយ​នេះ​។ ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ កីឡាករ ណែម ហៀ​ង មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ញ៉ា​ញ់ លី​ប៉េង មក​ពី​ក្លិប​គុហារ​ព្រហ្ម​មាន​ជ័យ ខេត្តសៀមរាប ។ កីឡាករ គួ​ន​សុវណ្ណ មក​ពី​ក្លិប​យុវ​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ​ប្រកួត​ជាមួយ​កីឡាករ ហូ សុភា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា​។

គួរ​រំលឹក​ថា កម្មវិធី​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ដែល​មានឈ្មោះ​ថា​Ganzberg Uber fighter​នេះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៨​ដល់​១០​យប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ