ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Cristiano Ronaldo ងើបមុខ​ឡើង​វិញ​នៅ​ឆ្នាំ​២០១៨

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង​ប្រចាំ​ក្លិប​អធិរាជ​ស Real Madrid កីឡាករ Cristiano Ronaldo…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង​ប្រចាំ​ក្លិប​អធិរាជ​ស Real Madrid កីឡាករ Cristiano Ronaldo បាន​ក្លាយទៅជា​អ្នករក​គ្រាប់​បាល់​បាន​ច្រើន​ជាងគេ​ក្នុង​ចំណោម​កីឡាករ​ទាំងអស់​នៅ​ដើមឆ្នាំ​នេះ បើ​ទោះបីជា​ឆ្នាំ​មុន​ហាក់បីដូចជា​រាសី​ដាក់​ក៏​ដោយ ។

កីឡាករ​វ័យ​៣៣​ឆ្នាំ​រូប​នេះ​បាន​ស៊ុត​ប​ញ្ចូ​នទី​១៥​គ្រាប់​ក្នុង​ការ​ប្រកួត​ចំនួន​១១​ប្រកួត​នៅ​ចាប់តាំងពី​ថ្ងៃ​បើក​ឆាក​ឆ្នាំ​ថ្មី​មក​ដល់​ពេល​នេះ ។ ជាមួយ​គ្នា​នេះ​ដែរ​ក៏​មាន​កីឡាករ​ម្នាក់​ទៀត​ដែល​រក​គ្រាប់​បាល់​បាន​១៥​គ្រាប់ ។ គេ​គឺ Sergio Aguero ដែល​ជា​កីឡាករ​របស់​ក្លិប Manchester City តែបើ​និយាយ​ពី​ការ​ទាត់​ចូល​ជា​មធ្យម​គឺ​តិច​ជាង Ronaldo ព្រោះតែ Sergio បាន​លេង​១៥​ប្រកួត​រួច​មក​ហើយ​នៅ​ឆ្នាំ​នេះ ។

បន្ទាប់​ពី​កីឡាករ​ពីរ​នាក់​នេះ​ក៏​មាន​កីឡាករ​ខ្លាំង​ពីរ​នាក់​ទៀត​ផង​ដែរ​រួម​មាន Lionel Messi និង Antoine Griezmann ដែល​បាន​រក​គ្រាប់​បាល់​បាន​១៣​គ្រាប់ ។ ចំពោះ​ជើង​ខ្លាំង​ប្រចាំ​ក្លិប​អ្នកមាន​បារាំង Neymar វិញ​ស៊ុត​បញ្ចូល​ទី​ទើបតែ​បាន​១១​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ត្រឹមតែ​៨​ដង ។ នេះ​កុំ​តែ Neymar ត្រូវ​ដេកពេទ្យ​នោះ​ទេ កុំ​អី​គេ​អាច​នឹង​ស៊ុត​បាន​ច្រើន​ជាង​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ