ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនឃើញ​បង​ទៅ​យក​បាយ​ក៏​មក​តាម ស្រាប់តែ​ទៅ​ដល់​និយាយ​អត់​ចេញ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ធ្លាក់​ក្នុង​អណ្ដូងទឹក​ស្លាប់​យ៉ាង​អាណោច​អធម្ម ត្រូវ​បាន​គេ​ឃើញ​សព​កាលពី​ម៉ោង​៤​និង​១០​នាទី​រសៀល នៅ​ថ្ងៃ​ទី​០៧ មីនា នៅ​ចំណុច​ភូមិ​អំពៅព្រៃ​១ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​បាន​ធ្លាក់​ក្នុង​អណ្ដូងទឹក​ស្លាប់​យ៉ាង​អាណោច​អធម្ម ត្រូវ​បាន​គេ​ឃើញ​សព​កាលពី​ម៉ោង​៤​និង​១០​នាទី​រសៀល នៅ​ថ្ងៃ​ទី​០៧ មីនា នៅ​ចំណុច​ភូមិ​អំពៅព្រៃ​១ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សៀង គក ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​អំពៅព្រៃ​១ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ​កសិករ ជា​មនុស្ស​មាន​សតិ​មិន​គ្រប់ ។

ប្រភព​បាន​បន្ត​ទៀត​ថា តាម​ការ​បំភ្លឺ​របស់​ប្អូនស្រី​ឈ្មោះ សៀង ពៅ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៧ ខែ​មិ​នា ម៉ោង​៤​រសៀល​ពេល​នោះ មិនឃើញ​បងប្រុស​ជា​ជន​រង​គ្រោះ​ទៅ​យក​បាយ​ហូប​ដូច​សព្វដង ក៏​បាន​មក​រក​នៅផ្ទះ​គាត់ តែ​មិនឃើញ ហើយ​បាន​ដើរ​រក ។

លុះដល់​វេលា​ម៉ោង​៤​និង​១០​នាទី​ក៏​ប្រទះ​ឃើញ​ស្បែកជើង ជន​រង​គ្រោះ​មួយ​ចំហៀង​នៅ​ក្បែរ​អណ្ដូង និង​មួយ​ជំ​ហៀ​ង​ទៀត​នៅ​ក្នុង​អណ្ដូង បន្ទាប់​មក​ក៏​ឃើញ​បងប្រុស​ដែល​ជា​ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​ក្នុង​អណ្ដូង​បាត់​ទៅ​ហើយ រួច​ហើយ​បាន​រាយការណ៍​មក​នគរបាល​បាន​បង្កើត​គណៈកម្មការ​ពិនិត្យ​រួម​មាន កម្លាំង​ជំនាញ កម្លាំង​ប៉ុស្តិ៍ អាជ្ញាធរ​មូលរ​ដ្ឋា​ន និង​គ្រូពេទ្យ​ចុះ​មក​ដល់​កន្លែង​កើតហេតុ ធ្វើការ​ពិនិត្យ​ទៅ​លើ​សព​ឃើញ​ថា សព​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ គឺ​ស្លាប់​ដោយសារ​លង់ទឹក​អណ្តូង ។

ក្រោយ​ពេល​ពិនិត្យ រួច​បាន​ប្រគល់​សព​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ