ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AFC Cup ៖ បឹង​កេ​ត អែ​ហ្វ​ស៊ី ឈ្នះ​ក្រុម Home United របស់​សិង្ហ​បុរី​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ម្ចាស់ផ្ទះ​បឹង​កេ​ត​អែ​ហ្វ​ស៊ី របស់​កម្ពុជា បាន​ប្រកួត​ឈ្នះ​លើ​ក្រុម​ភ្ញៀវ Home United របស់​សិង្ហ​បុរី ដោយ​លទ្ធផល​៣​ទល់​នឹង​២ ក្នុង​វគ្គ​ជម្រុះ​ប្រចាំ​ពូ​ល…

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ម្ចាស់ផ្ទះ​បឹង​កេ​ត​អែ​ហ្វ​ស៊ី របស់​កម្ពុជា បាន​ប្រកួត​ឈ្នះ​លើ​ក្រុម​ភ្ញៀវ Home United របស់​សិង្ហ​បុរី ដោយ​លទ្ធផល​៣​ទល់​នឹង​២ ក្នុង​វគ្គ​ជម្រុះ​ប្រចាំ​ពូ​ល F នៃ​ពានរង្វាន់​ជើងឯក​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី AFC Cup 2018 នៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៨​។

ជ័យជម្នះ​របស់​ក្រុម​បឹង​កេ​ត​អែ​ហ្វ​ស៊ី ពេល​នេះបាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ដោយ​សារ​មុន​ពេល​ប្រកួត​គ្មាន​អ្នក​ណា​ជឿ​ថា ក្រុម​កម្ពុជា​នេះ​អាច​យកឈ្នះ​ក្រុម​សិង្ហ​បុរី​ដែល​មាន​សមត្ថ​ភាព​ប្រហាក់ប្រហែល​ក្រុម​Ceres Negro​របស់​ហ្វី​លី​ពី​ន​ដែល​ធ្លាប់​លត់​ក្រុម​បឹង​កេ​ត អែ​ហ្វ​ស៊ី របស់​កម្ពុជា​ឱ្យ​ចាញ់​រហូត​៩-០​បែប​ហ្នឹង​នោះ​។

ក្រឡេក​មើល​ការ​ប្រកួត​រវាង​ក្រុម​ទាំង​២​នៅ​លើ​សមរភូមិ​វាលស្មៅ​វិញ​ឃើញ​ថា ពិតជា
ស្វិតស្វាញ​យ៉ាង​ខ្លាំង ដោយនៅ​តង់​ទី​១​ក្រុម​ទាំង​ពីរ​រកបាន​គ្រាប់​បាល់​សរុប​ដល់​ទៅ​៤​គ្រាប់(​បឹង​កេ​ត អែ​ហ្វ​ស៊ី​៣-១Home United)​។

គ្រាប់​បាល់​ជ័យជម្នះ​របស់​បឹង​កេ​ត អែ​ហ្វ​ស៊ី រកបាន​ដោយ​កីឡាករ​ប្រេ​ស៊ី​ល Maycon នៅ​នាទី​ទី​១១ និង​កីឡាករ​ជនជាតិ​នី​ហ្សេ​រី​យ៉ា S. Ajayi រកបាន​គ្រាប់​បាល់​ទី​២​នៅ​នាទី​ទី​១៣ និង​កីឡាករ Maycon ដដែល​រកបាន​គ្រាប់​បាល់​ទី​៣​នៅ​នាទី​ទី​៤១​តាម​រយៈ​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​បាន​សម្រេច ។ ចំណែក​ក្រុម Home United​នៅ​តង់​ទី​១​រកបាន​១​គ្រាប់​​ដោយ​កីឡាករ​ជនជាតិ​កូរ៉េ​Song Ui-Young នៅ​នាទី​ទី​២ និង​នៅ​តង់​ទី​២​រកបាន​១​គ្រាប់​ចុង​ក្រោយ​ដោយ​កីឡាករ​ជនជាតិ​សិង្ហ​បុរី F. Abdul Hameed នៅ​នាទី​៦៧​។

សរុប​លទ្ធផល​ប្រចាំ​ពូ​ល F នៅ​ថ្ងៃ​នោះ​ដូច​គ្នា​ក្រៅពី​បឹង​កេ​ត អែ​ហ្វ​ស៊ី ឈ្នះ​ក្រុម Home United គេ​ឃើញ​ក្រុម Ceres Negros របស់​ហ្វុ​ី​លី​ពី​ន ក៏​បាន​ឈ្នះ​២-០​លើ​ក្រុម Shan United របស់​មី​យ៉ា​ន់​ម៉ា​ផង​ដែរ ។ សម្រាប់​ប្រកួត​បន្ទាប់​ប្រចាំ​ពូ​ល​F​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ខាង​មុខ ដោយ​ក្រុម Shan United ជួប​ក្រុម Ceres នៅ​ម៉ោង​៤​រសៀល ហើយ​​ក្រុម Home United ទទួល​ក្រុម​បឹង​កេ​ត​អែ​ហ្វ​ស៊ី វិញ​ម្តង នៅ​ម៉ោង​៧ និង​៣០​នាទី​ល្ងាច​ត្រូវ​នឹង​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​នៅ​កម្ពុជា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ