ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​អ្នកគ្រប់គ្រង​ក្លិប​អ្នកមាន​បុណ្យ ៖ Neymar ទៅ PSG ដោយសារ​លុយ !

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​អ្នកគ្រប់គ្រង​ក្លិប​អ្នកមាន​បុណ្យ លោក Joan Gaspart បាន​ចេញ​មុន​ឆ្លើយ​ថា Neymar…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា អតីត​អ្នកគ្រប់គ្រង​ក្លិប​អ្នកមាន​បុណ្យ លោក Joan Gaspart បាន​ចេញ​មុន​ឆ្លើយ​ថា Neymar ទៅ PSG ដោយសារ​តែ​អំណាច​ទឹកប្រាក់ ។

Neymar ត្រូវ​បាន​គេ​រិះគន់​យ៉ាង​សុះសាច់ ក្រោយ​ពេល​ចាក​ចេញពី​ក្លិប​អ្នកមាន​បុណ្យ​ទៅ​កាន់​ក្លិប​អ្នកមាន​បារាំង កាលពី​ខែសីហា ឆ្នាំ​២០១៧ ។ អ្នកខ្លះ​គិត​ថា Neymar ចាកចេញ​បែប​នេះ គឺ​ក្នុង​គោលបំណង​អាច​ទៅ​លេង​ក្លិប​អធិរាជ​ស Real Madrid បាន​ក្រោយ​ពី​ចេញពី PSG ។ តែ​សម្រាប់​លោក Joan Gaspart ដែល​ជា​អតីត​អ្នកគ្រប់គ្រង​ក្លិប​អ្នកមាន​បុណ្យ​វិញ ជឿ​ថា Neymar ទៅ​លេង​ដោយសារ​លុយ​ច្រើន​ជាង ដោយសារ​តែ​គម្រោងការ​ក្នុង​រយៈពេល​វែង ។

លោក​បាន​មាន​ប្រសាសន៍​ក្នុង​កិច្ច​សម្ភាស​ថា ៖ “​អត្រា​នៃ​ការ​ចាកចេញ​របស់ Neymar ទៅ​លេង​ឲ្យ​ក្លិប​អធិរាជ គឺ​តិច​ណាស់ បើ​ធៀប​ទៅ​នឹង​អតីត​កីឡាករ​បាល់ទាត់ Figo ។ Figo ចាក​ចេញពី​យើង​ទៅ​ជាមួយនឹង​ការ​កុហក​បោកប្រាស់ មិន​ដូច Neymar ទេ ។ Neymar គឺ​ចាកចេញ​ដោយសារ​តែ​លុយ​តែ​ប៉ុណ្ណោះ ហើយ​គ្មាន​គោលបំណង​អ្វី​ផ្សេង​ទេ ។​”

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Gaspart ឆ្លើយ​បែប​នេះ នៅ​ក្នុង​បទ​សម្ភាស​សួរ​ឲ្យ​លោក​ប្រៀបធៀប​លទ្ធភាព នៃ​ការ​ចាកចេញ​របស់ Neymar ទៅ​កាន់​ក្លិប Real Madrid ជាមួយនឹង Figo ដែល​បាន​ទៅ​លេង​ឲ្យ​ក្លិប​នោះ​នៅ​ឆ្នាំ​២០០០ ។ លោក​គិត​ថា Figo កុហក​ក្រុម ខណៈ​ពេល​ដែល Neymar មិនមែន​ធ្វើ​ដូច្នោះ​ទេ ព្រោះ​គេ​ទៅ​ដើម្បី​តែ​លុយ​នៅ PSG តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ