ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទវគ្គបណ្តុះបណ្តាល​ដូនជី​ខ្មែរជំនាន់​ទី១​​ដោយជោគជ័យ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ បន្ទាប់ពី​បានទទួល​ការបណ្តុះបណ្តាល​ដែលមានរយៈ​ពេល​បីថ្ងៃ (២៥-២៧ ធ្នូ ២០១២) ស្តីពី​ក្រម​សីលធម៌ ​និងវិធីប្រតិបត្តិ​ដូន​ជីខ្មែររួចមក ​នៅរសៀល​ថ្ងៃទី២៧ ​ធ្នូ ២០១២ ​លោក​មិន ឃិន ​រដ្ឋ​មន្ត្រី​ក្រសួង​​ធម្មការ និងសាសនា បាន​អញ្ជើញ​ជាអធីបតី​ក្នុងការបិទ​​វគ្គ​​ការបណ្តុះ​បណ្តាល​ដូនជីខ្មែរ​ចំនួន​១៧៤​នាក់ នៅវត្ត​នន្ទ​មុនី ​សង្កាត់ស្ទឹងមានជ័យ​​ ​។

​លោក​មិន​ ឃិន ​បានមានប្រសាសន៍​​ថា បន្ទាប់ពី​បាន​ទទួល​អនុសាសន៍​​ដ៏ថ្លៃថ្លា​ និងក្រោមគំនិត​ផ្តួច​ផ្តើម​​ពី​សំណាក់​សម្តេចអគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន និង​លោកជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ក្រសួង​ធម្មការ បានខិតខំ​​ធ្វើការបណ្តុះបណ្តាល​​រួចមក​ហើយនូវតួនាទី ភារ​កិច្ច​ និងក្រមសីលធម៌ ​អាចារ្យ ​អាចារិនីខ្មែរ បានប្រមាណ​​ជាង​៤ពាន់​​នាក់ ។ នេះជា​ប្រយោជន៍​​​ដើម្បីតម្រង់​ទិស ​ព្រមទាំង​ក្រមសីលធម៌ឱ្យ​បាន​ខ្ពស់ ស្របតាម​​ការផ្តល់​តម្លៃពី​ពុទ្ធបរិស័ទ​​​ ដែល​មាន​ព្រះសង្ឃ និងអាចារ្យ ​ជាពិសេស​​​ដូនជី ក៏​មាន​វត្ត​មាន​ជំរុញ និង​លើកតម្កើង​​វិស័យនេះ ​ឱ្យ​កាន់​តែ​រីក​​ចម្រើន​​​ ព្រមទាំង​ទទួលនូវ​កាគោរពប្រតិបត្តិ​​ពីស្រទាប់​មហាជន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕