ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សាធារណការ​៖ ​កម្ពុជា​មាន​គម្រោង​ដឹក​ជញ្ជូន​ផ្លូវដែក៨​គម្រោងគ្រោង​ចំណាយ​ថវិកា១០​ពាន់​លាន​ដុល្លារ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូនបានឱ្យ​ដឹង​ថា កម្ពុជាមាន​គម្រោង​ដឹក​ជញ្ជូន​ផ្លូវដែក​សរុប​ចំនួន៨​គម្រោង គ្រោង​នឹង​ចំណាយ​ថវិកា​សរុប​ចំនួន ១០០១០​លាន​ដុល្លារ​អាម៉េរិក​ ។ ​នេះ​បើ​យោង​តាម​របាយការណ៍​វឌ្ឍនភាព​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២៥…

រាជធានី​ភ្នំពេញ ៖ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូនបានឱ្យ​ដឹង​ថា កម្ពុជាមាន​គម្រោង​ដឹក​ជញ្ជូន​ផ្លូវដែក​សរុប​ចំនួន៨​គម្រោង គ្រោង​នឹង​ចំណាយ​ថវិកា​សរុប​ចំនួន ១០០១០​លាន​ដុល្លារ​អាម៉េរិក​ ។ ​នេះ​បើ​យោង​តាម​របាយការណ៍​វឌ្ឍនភាព​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២៥ ស្តី​ពី​ការ​អនុវត្ត​ផែនការមេ​គ្រប់​ជ្រុងជ្រោយ ស្តី​ពី​ប្រព័ន្ធ​ដឹក​ជញ្ជូន​អន្តរ​មធ្យោបាយ និង​ភស្តុ​ភារ​កម្ម​កម្ពុជា ២០២៣-២០៣៣ របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​។

របាយការណ៍​បាន​បញ្ជាក់​ទៀត​ថា «​ការ​អភិវឌ្ឍ​ផ្លូវដែក​ផ្តោត​លើ​ការ​ស្តារ និង​លើកកម្ពស់​ផ្លូវដែក​បច្ចុប្បន្ន (​ភាគ​ខាងជើង និង​ភាគ​ខាងត្បូង​) ទៅ​ជា​ផ្លូវដែក​ល្បឿន​លឿន ព្រមទាំង​គិតគូរ​ផ្លូវ​ថ្មី (​គន្លង និង​ខ្សែ​រថភ្លើង​ថ្មី​)​។ គម្រោង​ដឹក​ជញ្ជូន​ផ្លូវដែក​សរុប​មាន​ចំនួន ៨​គម្រោង ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​សរុប​ចំនួន ១០ ០១០​លាន​ដុល្លារ អាម៉េរិក ដែល​ក្នុង​នោះ មាន​គម្រោង​រយៈពេល​ខ្លី និង​មធ្យម​ចំនួន ៤​គម្រោង (២០២៣-២០២៧) ស្មើនឹង​ទឹកប្រាក់ ៣ ៨០០​លាន​ដុល្លារ​អាម៉េរិក និង​គម្រោង​រយៈពេល​វែង​ចំនួន ៤​គម្រោង (២០២៨-២០៣៣) ស្មើនឹង​ទឹកប្រាក់ ៦ ២១០​លាន​ដុល្លារ​អាម៉េរិក​»​។

ក្រសួង​បាន​ឲ្យ​ដឹង​ថា​គិត​ត្រឹម​ឆ្នាំ​២០២៤ គម្រោង​ផ្លូវដែក​ភាគច្រើន ស្ថិត​ក្នុង​ដំណាក់កាល​សិក្សា ដោយ​គម្រោង​លើក​កម្រិត​សមត្ថភាព​ផ្លូវដែក​ពី​ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត កំពុង​ស្ថិត​នៅ​ក្នុង​ការ​សិក្សា ដោយ​នាយកដ្ឋាន​ផ្លូវដែក​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​, ក្រុមហ៊ុន CRBC, និង ក្រុមហ៊ុន Royal Railway​។

ដោយឡែក ​គម្រោង​កសាង​ផ្លូវដែក​ថ្មី​ត​ភ្ជាប់​៖ (១) ភ្នំពេញ​-​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ (​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​) និង​សៀមរាប​-​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ (​ស្រុក​សូទ្រនិគម ខេត្តសៀមរាប​) ក៏​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សិក្សា ដោយ​សហការ​ជាមួយ China Metro៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ