ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PSG ថា ការ​វះកាត់​របស់ Neymar បាន​ទទួល​ជោគជ័យ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន ESPN បាន​ឲ្យ​ដឹង​ថា ក្លិប​អ្នកមាន​បារាំង Paris Saint-Germain បាន​បញ្ជាក់​ថា ការ​វះកាត់​របស់ Neymar ទៅ​លើ​ឆ្អឹង​បាតជើង…

តាម​ប្រភព​ព័ត៌មាន ESPN បាន​ឲ្យ​ដឹង​ថា ក្លិប​អ្នកមាន​បារាំង Paris Saint-Germain បាន​បញ្ជាក់​ថា ការ​វះកាត់​របស់ Neymar ទៅ​លើ​ឆ្អឹង​បាតជើង បាន​ទទួល​ជោគជ័យ​ហើយ​។

ក្រោយ​ពី​ការ​ប្រកួត​ជាមួយនឹង Marseille ជើង​ខ្លាំង​របស់ PSG បាន​ទទួល​រង​របួស ដែល​គេ​គិត​ថា ជា​របួសស្រាល ដោយ​មិនបាច់​វះកាត់​។ តែ​បី​ថ្ងៃក្រោយ PSG ក៏​សម្រេចចិត្ត​ឲ្យ Neymar ធ្វើការ​វះកាត់ ដោយ​រក​ឃើញ​ថា វា​នឹង​ក្លាយជា​របួសធ្ងន់​នៅ​ថ្ងៃ​អនាគត​។

ការ​វះកាត់​បាន​ទទួល​ជោគជ័យ​នៅ​ក្នុង​មន្ទីរពេទ្យ Materdei នា Belo Horizonte​។ PSG បាន​សរសេរ​ថា​៖ «​ការ​វះកាត់​ដែល​ធ្វើ​ឡើង​ដោយ​លោក​វេជ្ជបណ្ឌិត Rodrigo Lasmar បាន​ទទួល​ជោគជ័យ​ហើយ​។ ការ​វះកាត់ គឺ​ត្រូវ​ដាក់​វ៉ី​ស​នៅ​ឆ្អឹង​ដែល​បាន​បាក់ ហើយ​ត្រៀម​នឹង​ធ្វើការ​ជួយ​សម្រួល​ចលនា​ដល់ Neymar ដើម្បី​ឲ្យ​ឆាប់​ជា​។ របួស​របស់​គេ នឹង​ត្រូវ​តាមដាន​ក្នុង​រយៈពេល​៦​ស​ប្តា​ហ៍ ក្នុង​គោលបំណង​ដឹង​ពី​ថ្ងៃ​ច្បាស់លាស់ ដែល Neymar អាច​ចូល​ប្រកួត​វិញ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា PSG នៅ​មិន​ទាន់​ដឹង​ថា​នឹង​ត្រូវ​បាត់ Neymar ពី​តារាង​ប៉ុន្មាន​ខែ​ទេ។ គេ​គ្រាន់តែ​ទាយ​ថា អាច​នឹង​ត្រូវការ​៣​ខែ​សម្រាប់​ការ​សម្រាក​ឲ្យ​ជា​។ ដូចនេះ Neymar អាច​នឹង​លេចមុខ​ម្តងទៀត នៅ​មុន​ការ​ប្រកួត World Cup ប៉ុន្មាន​ថ្ងៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ