ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីក៏បញ្ចប់​​ទាំងបែបនេះ?

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ស្ត្រី​ម្នាក់​ក្រោយ​ពី​ឈ្លោះប្រកែក​ជាមួយ​ប្ដី​បន្តិចបន្តួច ក៏​ទៅ​ដុត​ខ្លួនឯង បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១ ខែមីនា នៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង…

ខេត្តរតនគិរី ៖ ស្ត្រី​ម្នាក់​ក្រោយ​ពី​ឈ្លោះប្រកែក​ជាមួយ​ប្ដី​បន្តិចបន្តួច ក៏​ទៅ​ដុត​ខ្លួនឯង បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១ ខែមីនា នៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​បឹង​កន្សែង បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ដុត​ខ្លួនឯង​នេះ​ឈ្មោះ ឆាយ សុខ អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ ប្ដី​ឈ្មោះ ខុ​ម នី អាយុ​៣៦​ឆ្នាំ មុខរបរ​រត់​ឡំ​ប្រឺ​តា​បា​ចា​(​ឥណ្ឌា​) មានកូន​ចំនួន​៣​នាក់ ។

មន្ត្រី​ដដែល​បន្ត​ថា មុន​កើតហេតុ​ស្ត្រី​រូប​នេះ​ បាន​កោសខ្យល់​ឲ្យ​ប្ដី និង​កោរ​ពុកមាត់​បណ្ដើរ​ប្រកែក​គ្នា​បណ្ដើរ រួច​ប្ដី​ក៏​ដើរ​ឡើង​ទៅ​ដេក​នៅ​លើ​ផ្ទះ ចំណែក​ប្រពន្ធ​នៅ​ផឹក​សុ​ី​ខាងក្រោម​ផ្ទះ ។ បន្ទាប់​មក ស្រាប់​ប្រពន្ធ​តែ​ដើរ​ចូល​ទៅ​យក​ប្រេងសាំង​ប្រហែល​៣​លី​ត្រ មក​ចាក់​ពីលើ​ខ្លួន​រួច​គូស​ដែកកេះ​ដុត​ខ្លួនឯង​តែ​ម្ដង ។

ភ្លាម​ៗ​នោះ អ្នក​ជិតខាង​បាន​មក​ជួយ​ពន្លត់ភ្លើង​រហូត​រលត់ ហើយ​សាច់ញាតិ​ក៏​បាន​ដឹក​បញ្ជូន​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដើម្បី​សង្គ្រោះ តែ​អកុសល​ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​ទៅ​ហើយ ៕ ​

អត្ថបទសរសេរ ដោយ