ធន់ មក​រា និង​អ៊ុ​ង ភារា​ក់ ត្រៀម​កណ្ដាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ


រាជធានី​ភ្នំពេញ ៖ ធន់ មក​រា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​ អ៊ុ​ង ភារា​ក់ មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រយោង​៩១១ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​អន្តរជាតិ​ទូរទស្សន៍​MyTV នា​ថ្ងៃ​សុក្រ ទី​២ មីនា ស​ប្ដា​ហ៍​នេះ​ហើយ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​២​រូប​នេះ​មួយ​ណា​សម្រេច​គោលដៅ ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​ហាក់​មាន​សមត្ថភាព​ពិបាក​ផ្ដួល​បែប​ហ្នឹង​នោះ​។

ធន់ មក​រា ដែល​មាន​ប្រវត្តិ​ធ្លាប់​ប្រកួត​៣៥ដង ឈ្នះ​៣១​ដង​(​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៤​ដង​)​ចាញ់​២​ដង និង​ស្មើ​២​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ភូ​តាក់​វ៉ា​ន់ បេ​ឡេ​បូ​រី​រ៉ាំក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។ កីឡាករ​ថៃរូប​នេះ​ធ្លាប់​ប្រកួត​៧០​ដង ឈ្នះ​៥០​ដង​(​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៥​ដង​) ចាញ់​១៥​ដង និង​ស្មើ​៥​ដង ។ បើ​ទោះជា​ធន់ មក​រា មាន​បទពិសោធន៍​ប្រកួត​តិច​ជាង​គូប្រកួត​ជាង​ពាក់កណ្ដាល​ក្ដី​ក៏​អ្នក​គាំទ្រ​នៅ​តែ​មាន​ទំនុក​ចិត្ត​ដដែល​ដោយសារ​កីឡា​ករ​រូប​នេះ​ក្រៅពី​មានចិត្ត​សឿង​មិន​ងាយ​ចុះចាញ់ វិជ្ជា​គុន​របស់​គេ​ក៏​ល្អ​ដែល​អាច​កំដរ​កីឡាករ​ជើង​ខ្លាំង​ថៃ​ដល់​ចប់​ទឹក​ដែរ​។ ទោះបី​យ៉ាងណា ធន់ មក​រា ក៏​មិន​អាច​ធ្វេសប្រហែស​បាន​ដែរ​ពេល​ជួប​កីឡាករ​ថៃ ភូ​តាក់​វ៉ា​ន់ បេ​ឡេ​បូ​រី​រ៉ាំ ដែល​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​បែប​នេះ​មិនដឹង​ថា​វិជ្ជា​គុន​របស់​គេ​ខ្លាំង​ដល់​កម្រិត​ណា​។

ចំណែក​អ៊ុ​ង ភារា​ក់ ដែល​ធ្លាប់​ប្រកួត​៨៨​ដង​ឈ្នះ​៧២​ដង​(​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​២៨​ដង​)
ចាញ់​១៣​ដង និង​ស្មើ​៣​ដង ត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​វេ​តាន អា​យ៉ុ​ង​យី​ម ក្នុង​ប្រភេទ​ទម្ងន់​៨២​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​១២០​ដង ឈ្នះ​៩០​ដង​(​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​២៥​ដង​)​ចាញ់​២៥​ដង និង​ស្មើ​៥​ដង​។

អ៊ុ​ង ភារា​ក់​ត្រូវ​បាន​ចាត់ទុកជា​ជើង​ខ្លាំង​មួយ​រូប​នៅ​ក្នុង​ពិភព​ប្រដាល់ ។ ផ្លែ​កែង និង​ជង្គង់​របស់​កីឡាករ​កម្ពុជា​រូប​នេះ​ពិតជា​ល្អ​ខ្លាំង​ណាស់​ពេល​វាយ​ចេញ​ម្ដង​ៗ​កម្រ​ខុស​គោល​ដៅ និង​មាន​ទម្ងន់​ធ្ងន់​ទៀត​ផង​បើ​គូប្រកួត​រង​ឬ​គេច​មិន​ទាន់​ទេ ​ច្បាស់​ជា​ស៊យ​ធំ​មិន​ខាន។ រីឯ​កីឡាករ​ថៃ​ដែល​គេ​ត្រូវ​ជួប​ក៏​ខ្លាំង​មិន​អាច​មើល​ស្រាល​បាន​ដែរ​បើ​យោង​តួលេខ​ប្រកួត​ដែល​បាន​បង្ហាញ ។ ដូច្នេះ​បើ​ចង់​ដឹង​ថា​អ្នក​ណា​ខ្លាំង​ឬ​ខ្សោយ​មាន​តែ​​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​នៅ​លើ​សង្វៀន​នា​ថ្ងៃ​សុក្រ​ប៉ុណ្ណោះ​។

ចំណ​ក​គូប្រកួត​មិត្តភាព​ធម្មតា​មាន​កីឡាករ​ពុទ្ធ ព្រហស្បតិ៍ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ ខាំ វណ្ណៈ មក​ពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ និង​កីឡា​ករ ថា​ន់ ប៊ុ​ន​រ៉ុ​ង មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​ការពារ​ជាតិ ប្រកួត​ជាមួយ​កីឡាករ សេក គឹ​ម​សាន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ