ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ត​ជិត​ស្និ​ទ្ធិ​របស់ Coutinho រក​សម្លាញ់​ថ្មី​បាន​ហើយ​នៅ​ក្លិប​ហង្ស​ក្រហម

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា មិត្តសម្លាញ់​របស់ Philippe Coutinho ហាក់បីដូចជា​មាន​សម្លាញ់​ថ្មី​ហើយ បន្ទាប់​ពី Coutinho ចាក​ចេញពី​កន្លែង​ចាស់​ផ្លាស់​ទៅ​កន្លែង​ថ្មី​នៅ​ក្លិប​អ្នកមាន​បុណ្យ…

តាម​ប្រភព​ព័ត៌មាន Mirror បាន​ឲ្យ​ដឹង​ថា មិត្តសម្លាញ់​របស់ Philippe Coutinho ហាក់បីដូចជា​មាន​សម្លាញ់​ថ្មី​ហើយ បន្ទាប់​ពី Coutinho ចាក​ចេញពី​កន្លែង​ចាស់​ផ្លាស់​ទៅ​កន្លែង​ថ្មី​នៅ​ក្លិប​អ្នកមាន​បុណ្យ Barcelona ក្នុង​តម្លៃ​ខ្លួន​១៩៥​លាន​ដុល្លារ​អា​មេ​រិ​ក ។

ពេល Coutinho នៅ Liverpool ជាមួយគ្នា

កីឡាករ Alberto Moreno ដែល​ជា​សម្លាញ់​របស់ Coutinho បាន​បង្ហោះ​វី​ឌី​អូ​លា​មិត្ត​ជា​លើក​ចុង​ក្រោយ​ពេល​ចាកចេញ​ទៅ​កាន់ Barcelona ។ នេះ​ពិតជា​អាច​បញ្ជាក់​ថា មិត្តភាព​របស់​គេ​ទាំង​ពីរ​នាក់​មាន​ភាព​ជ្រាលជ្រៅ​យ៉ាង​ខ្លាំង ។

មួយ​ខែ​ក្រោយមក ស្រាប់តែ​គេ​ឃើញ Moreno ស្និ​ទ្ធិ​ស្នាល​ជាមួយនឹង​មិត្ត​ថ្មី​ម្នាក់​ទៀត​នៅ​ក្លិប​ហង្ស​ក្រហម​ជាមួយ​គ្នា​នៅ​ពេល​កំពុង​ហ្វឹកហាត់ ។ គេ​ម្នាក់​នោះ​គឺជា Virgil van Dijk​។ ពួក​គេ​ទាំង​ពីរ​ហាក់បីដូចជា​ជិតដិត​នឹង​គ្នា​ដូច​កាលដែល​ស្និ​ទ្ធិ​ជាមួយនឹង Coutinho អីចឹង ។ នេះ​អាច​បញ្ជាក់​ថា Moreno រកបាន​អ្នក​ជំនួស Coutinho ហើយ ។ តើ​មិត្តភាព​ថ្មី​នេះ អាច​ជ្រាលជ្រៅ​ជា​កាល​នៅ​ជាមួយនឹង Coutinho ដែរ​ឬទេ? នេះ​មាន​តែ​ពេលវេលា​ទេ​អាច​ប្រាប់​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ