Ronaldo ថានឹងសប្បាយចិត្តប្រសិនបើចូលនិវត្តន៍នៅពេលនេះ
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា ម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ២០១៧ ប្រាប់ថា ខ្លួននឹងសប្បាយចិត្តបើទោះបីជាត្រូវចូលនិវត្តន៍ពេលនេះក៏ដោយ…
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា ម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ២០១៧ ប្រាប់ថា ខ្លួននឹងសប្បាយចិត្តបើទោះបីជាត្រូវចូលនិវត្តន៍ពេលនេះក៏ដោយ…
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា ម្ចាស់ពានរង្វាន់ Ballon d’Or ឆ្នាំ២០១៧ ប្រាប់ថា ខ្លួននឹងសប្បាយចិត្តបើទោះបីជាត្រូវចូលនិវត្តន៍ពេលនេះក៏ដោយ ។ Cristiano Ronaldo ពេញចិត្តនឹងអ្វីដែលរូបគេសម្រេចបាននាពេលកន្លងមកហើយប្រាប់ថា បើត្រូវបញ្ចប់អាជីពនៅពេលនេះក៏អស់ចិត្តដែរ ។ កីឡាករវ័យ៣៣ឆ្នាំមួយរូបនេះបានសម្រេចរាល់នូវក្តីស្រមៃកាលពីវ័យកុមារភាពហើយបង្ហើបប្រាប់ថា ទោះបីជាត្រូវព្យួរស្បែកជើងដើរចេញពីវិស័យបាល់ទាត់ក៏ខ្លួននៅតែសប្បាយចិត្តដែរ ។
Ronaldo និយាយថា «ខ្ញុំមិនដែលគិតថាអាចនឹងឈ្នះពាន Ballon d’Or ដល់ទៅប្រាំដងបែបនេះទេ ។ ប្រសិនបើឲ្យខ្ញុំចប់អាជីពពេលនេះ ខ្ញុំក៏សប្បាយចិត្តដែរ ។ តែប្រសិនបើខ្ញុំអាចឈ្នះពាននៅឆ្នាំនេះទៀត វាពិតជាមហាប្រសើរសម្រាប់រូបខ្ញុំហើយ» ។
លោកបានបន្តថា «បើទោះបីជាខ្ញុំមិនឈ្នះទៀត ក៏ខ្ញុំឈ្នះបានប្រាំដងរួចទៅហើយដែរ ។ តែខ្ញុំនៅតែមានជំនឿចិត្តថា នឹងយកឈ្នះឲ្យបាន ។ អ្វីដែលខ្ញុំធ្លាប់ស្រមៃដល់គឺខ្ញុំអាចសម្រេចបាន »។
បើទោះបីជារដូវកាលនេះ ហាក់បីដូចជាធ្លាក់ជើងក៏ដោយ ក៏ Ronaldo នៅតែមានឱកាសអាចដណ្តើមពានជាមួយនឹងកីឡាករជើងខ្លាំងផ្សេងៗទៀត ដូចជា Messi និង Neymar ជាដើម ៕
ចែករំលែកព័តមាននេះ