ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​​គ្រិស្ត​​ម៉ាស ឬបុណ្យ​​ណូ​អែល​​ ជាទិវា​​សប្បាយ​​ និង​សប្បុរស​

12 ឆ្នាំ មុន

​បុណ្យណូអែល​ជាភាសាបារំាង​អង់គ្លេសហៅ​បុណ្យ​គ្រិស្តម៉ាស គឺជាបុណ្យសាសនា​នៃទិវាប្រសូត​របស់ព្រះ​យេ​ស៊ូ​គ្រិស និង​ជា​ថ្ងៃព្រះ​យេស៊ូគ្រិស្ត​រស់​ឡើងវិញ​ ។​ គ្រិស្តសាសនិក​​ជននៅទូទាំងពិភព​លោកតែងតែប្រារព្ធ​ពិធី​បុណ្យនេះ ជារៀង​រាល់​ឆ្នាំ​ នៅ​ថ្ងៃទី​២៥ ​​ធ្នូ ដែលជាខួប​កំណើតរបស់​ព្រះយ៉េស៊ូ​គ្រឹស្ត​នៅ​ទីក្រុងប៊ែត​ឡេហ៊ែម​ ប៉ាឡេស្ទីន ។ ​

​បុណ្យណូអែល​ជាភាសាបារំាង​អង់គ្លេសហៅ​បុណ្យ​គ្រិស្តម៉ាស គឺជាបុណ្យសាសនា​នៃទិវាប្រសូត​របស់ព្រះ​យេ​ស៊ូ​គ្រិស និង​ជា​ថ្ងៃព្រះ​យេស៊ូគ្រិស្ត​រស់​ឡើងវិញ​ ។​ គ្រិស្តសាសនិក​​ជននៅទូទាំងពិភព​លោកតែងតែប្រារព្ធ​ពិធី​បុណ្យនេះ ជារៀង​រាល់​ឆ្នាំ​ នៅ​ថ្ងៃទី​២៥ ​​ធ្នូ ដែលជាខួប​កំណើតរបស់​ព្រះយ៉េស៊ូ​គ្រឹស្ត​នៅ​ទីក្រុងប៊ែត​ឡេហ៊ែម​ ប៉ាឡេស្ទីន ។ ​

បុណ្យគ្រិស្តម៉ាស ឬណូអែល ចាប់ផ្តើមប្រារព្ធធ្វើ​ប្រមាណជា​២០០ឆ្នាំ ក្រោយ​គ្រិស្តសករាជ ។ កាលពីឆ្នាំ​២២១ ប្រវត្តិវិទូសម័យ​ក្រុងរ៉ូម ឈ្មោះ Sextus Julius Africanus បានកំណត់ក្នុងសៀវភៅ ប្រវតិ្តពិភពលោករបស់គាត់ ដោយយកថៃ្ង ២៥ ធ្នូ ជាថៃ្ង​បុណ្យគ្រិស្តម៉ាស។  ដោយបុណ្យ​​គ្រិស្តម៉ាស​ នៅជាប់នឹង​​រដូវរងា​ដែលជាឱកាស​សប្បាយរីករាយ​របស់ជនជាតិជាច្រើន​ ក្នុងតំបន់​ត្រជាក់ចំហៀងខាងជើង​នៃពិភពលោក​ បុណ្យនេះក៏ចេះ​តែកើនប្រជាប្រិយភាព ខ្លាំងឡើងចាប់ពីសតវត្សរ៍ ទី៤ រៀងរហូតមក​ក្នុង​អាណាចក្ររ៉ូម៉ាំង ។

យោងតាមឯកសារដទៃទៀត​ បុណ្យគ្រិស្តម៉ាស បានត្រូវរៀបចំ​ឲ្យមានបែបបទត្រឹមត្រូវ​តាមពិធីសាសនា កាលពីយុគកណ្តាល ហើយ​ទម្លាប់ចែកចាយ​អំណោយ​ ឬ​កាដូនោះ ក៏កើតមានចាប់ពីសតវត្សទី​១៥​មក ។ នៅប្រទេស​អង់គេ្លស​ ក្រោយមានការប្តូរ​ទៅ​កាន់និកាយ​ប្រូតិស្តង់ ក៏មានការហាម​មិនឲ្យធ្វើបុណ្យ​គ្រិស្តម៉ាស​នៅអង់គេ្លស រួមទាំង​ស្កត់ឡែនដ៍ និង​ក្នុងចំណោម​និគម​ជនអង់​គេ្លស​ នៅទ្វីបអាមេរិកផងដែរ​ កាលពីឆ្នាំ ១៦៤៧ ។​ ទាល់តែចូលដល់ពាក់កណ្តាលសតវត្សរ៍ទី​១៩ ​ហើយទើបបុណ្យគ្រិស្តម៉ាស​ បានទទួលប្រជាប្រិយភាពឡើងវិញ ដោយបានក្លាយជាបុណ្យ ដែលមិនសូវទាក់ទង​នឹងខាងសាសនា ដូចមុនទៀត តែជាបុណ្យ​រីករាយ​ប្តូរអំណោយគ្នាទៅវិញទៅមក ហើយស៊ីផឹកសប្បាយ​ជួបជុំញាតិមិត្ត ។ ​

ក្នុងឱកាសបុណ្យគ្រិស្តម៉ាស និងចូលឆ្នាំថ្មីដំបូងបង្អស់​បានកើតមានប្រមាណ​១៦០​ឆ្នាំមុននេះ ហើយគំនិតស្តីពី​សាន្តាខ្លូស ( Santa Claus ឬ Pere Noe) ដែលសើច​ហ៊ោ​ជិះគាវលើទឹកកក​អូសដោយសត្វរមាំង​ នាំកាដូ ចុះតាមបំពង់ផែ្សង​ទៅចែកឲ្យ​កេ្មងៗ ដែល​ជាការប្រព្រឹត្តល្អនោះ ក៏ចាប់ផ្តើមទទួល​ប្រជាប្រិយភាព​ពីសតវត្សរ៍​ទី​១៩ នៅក្រុងញូវយ៉ក ។ បុណ្យគ្រិស្តម៉ាស​នៅ​សហរដ្ឋអាមេរិក​ បាន​ត្រូវប្រកាសជាបុណ្យជាតិ នៅឆ្នាំ​១៨៧០ គឺ៥​ឆ្នាំ ក្រោយសង្រ្គាមស៊ីវិល​រវាង​រដ្ឋខាងជើង និងខាងត្បូង ។

និយាយពីបុណ្យគ្រិស្តម៉ាស​ចាំបាច់ត្រូវស្គាល់  Santa Claus ឬ Pere Noel ដែលគេតែង ពណ៌នាថា​ ជាបុរសចាស់​ ពុកមាត់​ពុក​ចង្កា.ស ស្រមូម ដុះពោះស្ពីង ស្លៀកពាក់​ខោអាវពណ៌ក្រហម ថែប.ស ជាមនុស្សចិត្តល្អ​ដែលមានផ្ទះ​នៅឯប៉ូលខាងជើង ដែល​គ្រប​ដណ្តប់ទៅដោយទឹកកក។ ជនជាតិហុល្លង់​មានទំនៀមស្គាល់សន្តបុគ្គលឈ្មោះ​ Saint​ Nicolas ដែលតែងតែចែកស្ករគ្រាប់ និងអំណោយផេ្សងៗ ឲ្យកូនកេ្មងនៅថៃ្ងបុណ្យណូអែល ។ លុះពួក​ហុល្លងដ៍អន្តោប្រវេសន៍ ទៅនៅអាមេរិក គេក៏បាននាំយក​ជំនឿ​នោះទៅជាមួយ ហើយនៅសតវត្សទី​១៩ អាមេរិក ក៏បានប្តូរឈ្មោះ គាត់ជា santa​ claus ឬ Saint Nicolas ។

នៅរៀងរាល់យប់ទី​២៤​រំលងអធ្រាត្រចូល​២៥​សាន្តាខ្លូស​នឹងជិះគាវទឹកកក ដឹកកាដូ យកទៅ​ចែកឲ្យកូនកេ្មង ដែលប្រព្រឹត្តល្អ​មិន​ខ្ជិលច្រអូស ហើយដែលបានសរសេរសំបុត្រ សូមអំណោយពីគាត់ ។ គេនិយាយប្រាប់​កូនកេ្មងតូចៗថា សាន្តាខ្លូស ចុះ​តាម​បំពង់​ផែ្សង​យកកាដូ​ទៅដាក់នៅក្រោមដើមស្រល់​ដែលគ្រួសារនីមួយៗ​តុបតែងដោយអំពូលភ្លើង ខែ្សបូ ​​​ផ្កា​ក្រដាស និង​​ផ្កាយ​ពណ៌.​សរួច​​ហើយ​សាន្តាខ្លូស ក៏នឹងទទួលទាននំ និងទឹកដោះ ដែលគេតែងដាក់ថ្វាយគាត់នៅលើតុ ។

ក្រៅ​ពី​ថៃ្ងបុណ្យនេះ សាន្តាខ្លូស​នឹងនៅផ្ទះជាមួយភរិយា ហើយផលិតគ្រឿងលេងផេ្សងៗ ដោយមានពួកទេវតាតូចៗ ជួយគាត់ ដើម្បី​ទុក​សម្រាប់ចែកឲ្យកូនកេ្មងនៅឆ្នាំក្រោយទៀត ។ មានរឿងនិទានសៀវភៅ​កំណាព្យល្ខោន និងភាពយន្តជាច្រើន​រៀបរាប់ពី​បុណ្យ​គ្រិស្តម៉ាស ដែលថ្វីបើជាបុណ្យខាងសាសនាគ្រិស្ត ព្រោះ​ជាទិវាប្រសូតរបស់ព្រះយេស៊ូ តែក៏បានក្លាយទៅជាបុណ្យ នៃទឹក​ចិត្តសប្បុរស បុណ្យ​នៃការចែកចាយអំណោយ។

នៅថ្ងៃបុណ្យណូអែល​ អ្នកណាដែលមិនទិញអ្វីចែកគ្នា គេតែងប្រដូចទៅនឹងសេដ្ឋីកំណាញ់ស្វិត​ឈ្មោះ​ស្រ្គូច ក្នុងរឿងនិទាន​របស់​ឆាល្ស៍​ ឌិកខឹនស៍ ដែលកំណាញ់ មហាកំណាញ់ ទាល់តែត្រូវ​ខ្មោចលង ស្ទើរស្លាប់ស្ទើររស់ ទើប​ប្រែក្លាយ​មកជា​ចិត្តល្អ​វិញ ។ សម័យ​មុន​​​អំណោយបុណ្យគ្រិស្តម៉ាស ច្រើនជា​ប្រដាប់​កេ្មងលេង ​គ្រឿងឧបករណ៍អគ្គិសនី វិទ្យុ ទូរទស្សន៍ សម្លៀកបំពាក់ គ្រឿង​ឧបករណ៍​តន្រ្តី និងកីឡា ។ល។ ៕