ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ដែល​ប្តី​ចាក់​សាំង​ដុត​ទាំង​រស់​នោះ បាន​ស្លា.ប់​ហើយ

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ស្ត្រី​ដែល​ប្តី​គម្រក់​ចាក់​សាំង​ដុត​ពី​នាក់​ម្តាយកូន​នោះ បាន​ស្លាប់​ហើយ ក្រោយ​ពី​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម កាលពី​ម្សិលមិញ គឺ​បាន​ស្លាប់​នៅ​វេលា​ម៉ោង​៧​និង​១០​យប់​ថ្ងៃ​ទី​២៦ ខែកុម្ភៈ​នេះ នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម ហើយ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​សព​មក​ផ្ទះ​វិញ​នៅ​វេលា​ម៉ោង​៩​និង​០០​នាទី​យប់…

ខេត្តស្វាយរៀង ៖ ស្ត្រី​ដែល​ប្តី​គម្រក់​ចាក់​សាំង​ដុត​ពី​នាក់​ម្តាយកូន​នោះ បាន​ស្លាប់​ហើយ ក្រោយ​ពី​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម កាលពី​ម្សិលមិញ គឺ​បាន​ស្លាប់​នៅ​វេលា​ម៉ោង​៧​និង​១០​យប់​ថ្ងៃ​ទី​២៦ ខែកុម្ភៈ​នេះ នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម ហើយ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​សព​មក​ផ្ទះ​វិញ​នៅ​វេលា​ម៉ោង​៩​និង​០០​នាទី​យប់ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។

រីឯ​សមត្ថកិច្ច​ក៏​បាន​ចាប់​ឃាត់ខ្លួន​ជន​គម្រក់ ជា​ប្តី​បញ្ជូន​មក​សាលាដំបូង​ខេត្តស្វាយរៀង​ចាត់ការ​តាម​នីតិវិធី​ដែរ ក៏​ប៉ុន្តែ​អ្វី​គួរ​ឲ្យ​អាណិតអាសូរ​នោះ គឺ​កុមា​រាជា​កូនរង​គ្រោះ​ត្រូវ​ឪពុក​ចាក់​សាំង​ដុត​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ដែរ​នោះ​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​គុន្ធ​បុប្ផា​រាជធានី​ភ្នំពេញ កំពុង​ជួយ​សង្គ្រោះ​បន្ទាន់​ដែរ ។ ចំណែក​អ្វី​ដែល​រង​ទុក្ខ​យ៉ាងធ្ងន់ធ្ងរ គឺ​ម្តាយ​ស្លាប់​ចោល ហើយ​ឪពុក​ចិត្តឃោរឃៅ​ត្រូវ​ជាប់គុក​ធ្វើ​ឲ្យ​កំព្រាម្តាយ និង​កំព្រា​ឪពុក តើ​វាសនា​ហ្នឹង​ទៅ​ជា​យ៉ាងណា​ទៅ ?

សូម​បញ្ជាក់​ស្ត្រី​រង​គ្រោះ​មានកូន​២​នាក់ កូនច្បង​ឈ្មោះ ស៊ឹ​ម អម្រា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ បាន​សាង​ព្រះ​ផ្នួស ចំណែក​កូនពៅ​រង​គ្រោះ​ឈ្មោះ វ៉ា​ត សុ​ជាតិ អាយុ​០៦​ឆ្នាំ ។

សូម​រំលឹក​ផង​ដែរ​រឿង ប្តី​គម្រក់​ផឹកស្រា​ស្រវឹង​ប្រចណ្ឌ​ប្រពន្ធ​ចាក់​សាំង​ដុត​ប្រពន្ធ​នឹង​កូន​ទាំង​រស់ នៅ​ស្រុក​ច​ន្ទ្រា បាន​កើតឡើង​នៅ​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ភូមិ​ចេក ឃុំ សំរោង ស្រុក​ច​ន្ទ្រា ។

បើ​តាម​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ច​ន្ទ្រា​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ថុ​ល ចាន់ អាយុ​៤៧​ឆ្នាំ ត្រូវជា​ប្ដី​បាន​យក​សាំង​មក​ចាក់​លើ​មុង រួច​ដុត​បណ្ដាល​ឲ្យ​ឆេះ​ប្រពន្ធ ឈ្មោះ តឿ ចិន្ដា អាយុ​៣៧​ឆ្នាំ និង​កូន​ឈ្មោះ វ៉ា​ត់ សុ​ជាតិ ភេទ​ប្រុស អាយុ​៦​ឆ្នាំ រង​របួសធ្ងន់ ។ ប្រភព​ព័ត៌មាន​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ក្រុម​គ្រួសារ​នេះ តែងតែមាន​ទំនាស់​គ្នា​ជា​ប្រចាំ​ដោយសា​តែ​ប្តី​នេះ​ចូល​ចិត្ត​ផឹកស្រា​ស្រវឹង​ខួប ហើយ​ថ្ងៃ​កើតហេតុ​នេះ ស្រាប់តែ​ឮ​ឈ្លោះប្រកែក​គ្នា មួយសន្ទុះ​ក្រោយមក​ក៏​ស្រាប់តែ​សម្លេង​ស្រែក​ឲ្យ​ជួយ​ប្រជាពលរដ្ឋ​ក៏​បានរ​ត់ទៅ​ដល់​ផ្ទះ​ជន​រង​គ្រោះ​ឃើញ​មាន​ភ្លើង​ឆេះ​មុង​ក៏​នាំ​គ្នា​ទាញ​មុង​ចេញ​ឃើញ​ម្តាយ និង​កូន​ត្រូវ​ភ្លើង​ឆេះ​រលាក់​ពេញ​ជើង និង​ខ្លួន​ទាំង​ម្តាយ និង​កូន ។

ប៉ុន្តែ​ហេតុ​ការ​នេះ​មិន​បណ្តាល​ឲ្យ​ឆេះ​ខូចខាត​ទ្រព្យសម្បត្តិ​អ្វី​នោះ​ទេ ដោយសា​តែ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ជួយ​ទាន់​ហេតុការណ៍ ។ ប៉ុន្តែ​ដោយ​ឃើញ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ម្តាយ និង​កូន​មាន​សភាព​ធ្ងន់ធ្ងរ​ទើប បងប្អូន​ប្រជាពលរដ្ឋ​បាន​នាំ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ម្ដាយ និង​កូន​យក​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ជី​ភូ ដើម្បី​ធ្វើការ​សង្គ្រោះ​។ រីឯ​ជនសង្ស័យ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​នៅ​អធិកា​ដ្ឋា​ន​នគ​បាល​ស្រុក​ច​ន្ទ្រា ដើម្បី​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ