ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​រង​ការ​ចោទប្រកាន់​ថា បាន​រំលោ.ភ​សិស្សសាលា

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ជាង​ផ្សារ​ដែក​ម្នាក់​រង​ការ​ចោទប្រកាន់​ថា «​បាន​ចាប់រំលោភ​សិស្សសាលា​» «​ហើយ​មិន​ព្រម​ទទួលស្គាល់ បាន​បដិសេធន៍​ការ​ចោទប្រកាន់​នេះ ទោះបីជា​យ៉ាងណា​ក៏​ដោយ​» ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨…

ខេត្តស្វាយរៀង ៖ ជាង​ផ្សារ​ដែក​ម្នាក់​រង​ការ​ចោទប្រកាន់​ថា «​បាន​ចាប់រំលោភ​សិស្សសាលា​» «​ហើយ​មិន​ព្រម​ទទួលស្គាល់ បាន​បដិសេធន៍​ការ​ចោទប្រកាន់​នេះ ទោះបីជា​យ៉ាងណា​ក៏​ដោយ​» ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ដើម្បី​ធ្វើការ​សាកសួរ​។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​នៅ​វេលា​ម៉ោង​០៧ និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែកុម្ភៈ ម្សិលមិញ​នេះ មាន​ប្រជា​ពល​នៅ​ភូមិ​ចំបក់ សង្កាត់​ចេក បាន​រាយការណ៍​តាម​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​នគ​បាល​ប៉ុស្ដិ៍​រដ្ឋបាល​ថា មាន​ករណី​ចាប់រំលោភ​សេពសន្ថវៈ​លើ​សិស្សសាលា នៅ​ភូមិ​ចំបក់ សង្កាត់​ចេក កាលពី​ម៉ោង​១១​យប់ ថ្ងៃ​២៤ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

ក្រោយ​ពី​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង បាន​សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ចេក ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ សាកសួរ​ជន​រង​គ្រោះ​ឈ្មោះ ស​.​ស​.​រ ភេទ​ស្រី អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស បាន​ប្រាប់​ថា មាន​គេ​ចាប់រំលោភ​ខ្លួន គឺ​ខ្លួន​ស្គាល់​មុខតែ​មិន​ស្គាល់ឈ្មោះ​ទេ​។ ក្រោយមក​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​មក​ប៉ុស្ដិ៍​បង្ហាញមុខ​ជន​រង​គ្រោះ​ចង្អុល​ប្រាប់​ថា ជនសង្ស័យ​នេះ​ពិតជា​បាន​រំលោភ​ខ្លួន​ប្រាកដ​មែន​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​មានឈ្មោះ ឃុន នា (​ហៅ​ដា​) ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​ជាង​ផ្សា​ដែក នៅ​ក្រុង​ស្វាយ​រៀង មាន​ទីលំនៅ​ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បូ​រី ខេត្តក្រចេះ​។

ក៏​ប៉ុន្តែ​ជនសង្ស័យ​បាន​បដិសេធ​ថា ខ្លួន​ពុំ​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​របស់​នារី​រង​គ្រោះ​ឡើយ គឺ​ស្រី​ប្រកាន់​ប្រុស​ប្រកែក​ប៉ុណ្ណោះ​។ រហូត​មក​ដល់​ថ្ងៃ​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង ដើម្បី​ស្រាវជ្រាវ​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ