ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិ​ធី​9យ៉ាង​ការ​ពារ​កុំឱ្យ​លិង្គ​ងាប់​មិនងើប

11 ឆ្នាំ មុន

លិង្គ​មិន​ងើប​បាន​ក្លាយ​ទៅ​ជា​រឿង​កាន់​តែ​សាមញ្ញសម្រាប់​បុ​រស​ដែល​មាន​វ័យ​កាន់​តែ​ចាស់​ទៅ ប៉ុន្តែ​វា​មិន​មែន​ជា​ផ្នែក​ធម្មតា​នៃ​ការ​ចាស់​ទៅ​តាម​អា​យុ​​ទេ ។ តើ​អស់លោក​អ្នក​អាច​ជៀស​វាង​មិន​ឱ្យ​លិង្គ​ងាប​់​តាម​វិធី​ណា ?
ខាង​ក្រោម​នេះ​ជា​វិធី​៩​យ៉ាង​ដែល​ក្រុម​អ្នក​ជំ​នាញ​លើក​យក​មក​បង្ហាញ​ជូន​អស់​លោក​អ្នក ៖

លិង្គ​មិន​ងើប​បាន​ក្លាយ​ទៅ​ជា​រឿង​កាន់​តែ​សាមញ្ញសម្រាប់​បុ​រស​ដែល​មាន​វ័យ​កាន់​តែ​ចាស់​ទៅ ប៉ុន្តែ​វា​មិន​មែន​ជា​ផ្នែក​ធម្មតា​នៃ​ការ​ចាស់​ទៅ​តាម​អា​យុ​​ទេ ។ តើ​អស់លោក​អ្នក​អាច​ជៀស​វាង​មិន​ឱ្យ​លិង្គ​ងាប​់​តាម​វិធី​ណា ?
ខាង​ក្រោម​នេះ​ជា​វិធី​៩​យ៉ាង​ដែល​ក្រុម​អ្នក​ជំ​នាញ​លើក​យក​មក​បង្ហាញ​ជូន​អស់​លោក​អ្នក ៖

១-មើល​អា​ហារ​ដែល​អ្នក​ទទួល​ទាន ៖
ការ​ទទួល​ទាន​អា​ហារ​ដែល​ផ្តល់​ផល​អា​ក្រក់​ដល់​បេះ​ដូង​ក៏​អាច​ផ្តល់​ផល​អា​ក្រក់​ដល់​សមត្ថ​ភាព​នៃ​ការ​ឡើង​រឹង​របស់លិង្គ​ផង​ដែរ ។ មាន​ផ្លែ​ឈើ​ បន្លែ​២-៣​មុខ​ អា​ហារ​សំ​បូរ​ជាតិ​ខ្លាញ់​ ម្ហូប​ចៀន​ឆា​និង​ម្ហូប​កែ​ច្នៃ​ទុក​ឱ្យ​បាន​យូរ​សុទ្ធ​តែ​​អាច​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ចរន្ត​ឈាម​ទៅ​ចិញ្ចឹម​រាង​កាយ ។ និយាយ​ជា​រួម​ រាល់​ម្ហូប​អា​ហារ​ទាំង​ឡាយ​ណា​ដែល​ផ្តល់​ផល​អា​ក្រក់​ដល់​បេះ​ដូង​ ក៏​ជា​ផ្នែក​មួយ​ដែល​ផ្តល់​ផល​អា​ក្រក់​ដល់​លិង​្គ​ផង​ដែរ ។

២- រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​សុខ​ភាព ៖
ការ​ធាត់​ខ្លាំង​ពេក​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​សុខ​ភាព​ជាច្រើន​ក្នុង​នោះ​មាន​ដូច​ជា​ ជំ​ងឺ​ទឹក​នោម​ផ្អែម​ប្រ​ភេទ​២ ដែល​ជំ​ងឺ​នេះ​អាច​ធ្វើឱ្យ​ខូច​សរ​សៃ​ប្រ​សាទ​រាង​កាយ​ ។ ប្រ​សិន​ជា​សរ​សៃ​ប្រ​សាទ​សម្រាប់​បញ្ជា​ទៅ​លិង្គ​ខូច​ នោះ​ការ​ងាប់​លិង្គ​ពិត​ជា​កើត​មាន​ ។

៣-ជៀស​វាង​កុំឱ្យ​ឡើង​ឈាម​ និង​ឡើង​ជាតិ​ខ្លាញ់​កូ​ឡេស្តេរ៉ូល ៖
​ការ​ឡើង​ឈាម​ និង​ឡើង​ជាតិ​ខ្លាញ់កូ​ឡេស្តេរ៉ូល​ពិត​ជា​អាច​ធ្វើឱ្យ​ខូច​បណ្តា​សរ​សៃ​ឈាម​ទាំង​ឡាយ​ក្នុង​រាង​កាយ​ដោយ​ក្នុង​នោះ​រួម​ទាំង​សរ​សៃ​ឈាម​ចិញ្ចឹម​លិង្គ​ផង​ដែរ ហើយ​ទី​បំ​ផុត​វា​នឹង​អាច​ធ្វើឱ្យ​លិង្គ​លែងងើប ។ ដូច្នេះ​
ប្រ​សិន​ជា​អស់​លោក​អ្នកលើស​ឈាម ​និង​ជាតិ​ខ្លាញ់​ឡើង​ខ្ពស់​ត្រូវ​តែ​ប្រ​ញាប់​ទៅ​ព្យា​បាល​ជា​បន្ទាន់ ។

៤- ទទួល​ទាន​គ្រឿង​ស្រ​វឹង​ក្នុង​កម្រិត​មធ្យម​ឬ​ក៏​កុំ​តែ​ម្តង ៖
យោង​តាម​អ្នក​ឯក​ទេសគឺ​លោក Sharlip​​បញ្ជាក់​ថា ពុំ​មាន​ភស្តុ​តាង​ណា​​មួយ​បញ្ជាក់​ថា ទទួល​ទាន​គ្រឿង​ស្រ​វឹង​ចាប់​ពី​កម្រិត​តិច​តួច​ដល់​កម្រិត​មធ្យម​ប៉​ះ​ពាល់​ដល់ដំណើរ​ឡើង​រឹង​របស់លិង្គ​នោះ​ទេ ។ ប៉ុន្តែ​ការ​ផឹក​ហួស​ប្រ​មាណ​ជាប់​ជា​ប្រ​ចាំ​អាច​ធ្វើ​ឱ្យ​ខូច​ថ្លើម ខួច​សរ​សៃ​ប្រ​សាទ​ បាត់​បង់​តុល្យ​ភាព​អ័រ​ម៉ូន​ភេទ​បុ​រស​ជា​ពិ​សេស​ធ្វើ​ឱ្យ​ងាប់លិង្គ​តែ​ម្តង ។

៥- ហាត់​ប្រាណ​ឱ្យ​បាន​ទៀង​ទាត់ ៖
មាន​ភស្តុ​តាង​ដ៏​ច្បាស​់​លាស់​ដែល​បញ្ជាក់​ថា បែប​បទ​នៃ​ការរស់នៅ​ដោយ​មិន​ធ្វើ​សកម្ម​ភាព​អ្វី​សោះ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​ឱ្យ​លិង្គ​ងាប់ ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ការ​ហាត់​ប្រាណ​ដូចជា​រត់ ហែល​ទឹក​និង​ហាត់​អ៊ែរ៉ូ​ប៊ិក​អាច​ជួយ​ទប់​ស្កាត់​ការ​ងាប់​លិង្គ​បាន។

៦- បន្ត​ប្រើ​ថ្នាំ​អ័រ​ម៉ូន Testoterone ៖
បើ​ទោះ​ជា​អ្នក​មាន​សុខ​ភាព​ល្អ​ក្តី ក៏​កម្រិត​អ័រ​ម៉ូន​Testoterone ជា​រឿយៗ​ធ្លាក់​ចុះ​យ៉ាង​គំ​ហុក​ក្នុង​វ័យ​៥០​ឆ្នាំ ។ អាយុ​ចាប់​ពី​៤០​ឆ្នាំ​ឡើង​ទៅ កម្រិត​អ័រ​ម៉ូន​ Testoterone របស់​បុ​រស​ធ្លាក់​ចុះ​១,៣​ភាគ​រយ​រៀង​រាល់​ឆ្នាំ ។ រោគ​សញ្ញា​ដូចជា ថយ​ចុះ​ចំណង់​ផ្លូវ​ភេទ អា​រម្មណ៍​មិន​នឹង​ន​ ខ្វះ​ថាម​ពល​ក្នុង​ខ្លួន​ ឬ​ពិ​បាក​ក្នុង​ការ​សម្រេចចិត្ត​បង្ហាញ​ថា ខ្វះ​អ័រ​ម៉ូន Testosterone ហើយ​ជា​លទ្ធផល​នឹង​ធ្វើ​ឱ្យ​លិង្គ​មិន​អាច​ឡើង​រឹង​បាន ។

៧- បញ្ឈប់​ការជក់​បា​រី ៖
ជក់​បា​រី​អាច​បំ​ផ្លាញ​សរ​សៃ​ឈាម ​ហើយ​ទប់​លំហូរ​ឈាម​ទៅ​កាន់​លិង្គ ដ្បិត​សារ​ធាតុ​នី​កូ​ទីន​ក្នុង​បា​រី​ធ្វើ​ឱ្យ​សរ​សៃឈាម​រួញ​​​រារាំង​លំ​ហូរ​ឈាម​ទៅ​លិង្គ ។

៨- ការធ្វេស​ប្រ​ហែស​ធ្វើ​ឱ្យ​របួស​លិង្គ​ក្នុង​ពេល​រួម​ភេទ ៖​
ករណីខ្លះ​នៃ​ការ​លិង្គ​មិន​ងើប​កើត​ចេញ​ពី​របួស​អំ​ឡុង​ការរួម​មេត្រីភាព​លើ​គ្រែ​ ។ ដើម្បី​ជៀស​វាង​ការ​ថ្លោះ​ និង​ធ្វើ​ឱ្យ​ឈឺ​ចាប់​ គេ​គួរតែ​ប្រ​យ័ត្ន​ប្រ​យែង​ក្នុង​ការស៊ក​បញ្ចូល ជា​ពិ​សេស​ការ​បុក​ខ្លាំង​ៗ ​វា​គួរតែ​ធ្វើ​ក្រោយ​ពេល​ទ្វារ​មាស​មាន​ទឹក​រំ​អិល​គ្រប់​គ្រាន់ ។ អស់លោក​អ្នក​គួរតែ​ប្រា​កដ​ថា លិង្គ​របស់​ខ្លួន​មិន​រអិល​ចេញពី​​ទ្វា​រ​មាស​ទៅ​បុក​នឹង​ផ្នែក​រឹង​ផ្សេង​ទៀត​របស់​ដៃ​គូ​ខ្លួន ។ ក្នុង​ករណី​ស្នៀត​រួម​ភេទ​របស់​អ្នក​ធ្វើ​ឱ្យ​លិង្គ​បត់​ខុ​ស​ទំ​នង​​ និង​ឈឺ​ចាប់​ ជាឧទាហរណ៍​បត់​ខុស​ពី​ធម្ម​ជាតិ​របស់​វា ត្រូវ​តែ​បញ្ឈប់​ភ្លាម​ ។​

៩- ត្រូវចេះ​ទប់​ស្កាត់​ភាព​តាន​តឹង​ក្នុង​ចិត្ត​ ( Stress) ៖
ភាពតាន​តឹង​ផ្លូវ​ចិត្ត​បាន​បង្កើន​នូវ​កម្រិតអ័រ​ម៉ូន adrenalineដែល​ធ្វើ​ឱ្យ​សរ​សៃ​ឈាម​រួញ ។ បញ្ហា​នេះ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​លំ​ហូរ​ឈាម​ទៅ​លិង្គ​ ហើយ​ទី​បំ​ផុត​ធ្វើ​ឱ្យ​លិង្គ​ទន់មិន​រឹង ។ ដូច្នេះ​ការ​បន្ធូរ​ភាព​តាន​តឹង​ និង​ធ្វើ​ឱ្យ​អា​រម្មណ៍​រីក​រាយ​ទំ​នង​ជា​ជួយ​បង្កើន​ជី​វិត​លើ​គ្រែ​​របស់​បុ​រស ៕