ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​បឋម គណបក្ស​ប្រជាជន​កម្ពុជា ទទួលបានសំឡេង​ច្រើន​ជាងគេ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ នៅ​ម៉ោង​៦ និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ នៅ​ម៉ោង​៦ និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​ថា គជ​ប បាន​ទទួលលទ្ធផល​បឋម​ពី​តាម​មណ្ឌល​ភូមិភាគ​ទាំង​៨ ដោយ​យោង​តាម​លទ្ធផល គណបក្ស​ប្រជាជន​កម្ពុជា បាន​នាំមុខ​គេ​ដាច់​។ លោក​លើក​ឡើង​ថា គណៈ​កម្ម​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤ មាន​ចំនួន​៦២​រូប​,​សមាជិក​២​រូប​តែងតាំង​ដោយ​ព្រះមហាក្សត្រ និង​២​រូប​ជ្រើសតាំង​ដោយ រ​ដោយ​រដ្ឋសភា​។ បេក្ខជន​សរុប​៣៧២, ស្រី​៤៩​នាក់​។ លោក​ថា សំឡេង​ឆ្នោត​បឋម​នេះ​នៅ​មិន​ទាន់ បែងចែក​ជា​អាសនៈ​ទេ តែ​ថា គណបក្ស​ប្រជាជន​កម្ពុជា អាច​គ្រប់គ្រង​អាសនៈ​ស្ទើរតែ​ទាំងស្រុង​។ លោក​អ្នកនាំពាក្យ​បាន​អះអាង​ថា តាម​លទ្ធផល​បឋម​នៅ​មណ្ឌល​ភូមិភាគ​១៖ គណបក្ស​ប្រជាជន​កម្ពុជា ជិត​(៩០០​សំឡេង​) គណបក្ស​ខ្មែរ​រួបរួម​ជាតិ (២​សំឡេង​) គណបក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច (១១​សំឡេង​) គណបក្ស​យុវជន​កម្ពុជា (​មិន​បាន​សំឡេង​ទេ​)​។

លោក​ថា សម្រាប់​មណ្ឌល​ភូមិភាគ​២៖ គណបក្ស​ប្រជាជន​កម្ពុជា​ជាង (១៣០០​សំឡេង​) គណបក្ស​ខ្មែរ​រួបរួម​ជាតិ (១៦​សំឡេង​) គណបក្ស ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច (៤៥​សំឡេង​) គណបក្ស​យុវជន​កម្ពុជា (៣​សំឡេង​)​។ មណ្ឌល​ភូមិភាគ​៣៖ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​ជាង​(៧៧០​សំឡេង​) គណបក្ស​ខ្មែរ​រួបរួម​ជាតិ (៨​សំឡេង​) គណបក្ស​ហ្វ៊ុ​ន​ស៊ី​ន​ប៉ិច (៤៤​សំឡេង​) គណបក្ស​យុវជន​កម្ពុជា (​សូន្យ​សំឡេង​)​។ មណ្ឌល​ភូមិភាគ​៤៖ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​ជាង (២.០០០​សំឡេង​) គណបក្ស​ខ្មែរ​រួបរួម​ជាតិ​(៧៩​សំឡេង​) គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​(៨១​សំឡេង​) គណបក្ស​យុវជន​កម្ពុជា​(​សូន្យ​សំឡេង​)​។ មណ្ឌល​ភូមិភាគ​៥៖ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជាង​(១.៣០០​សំឡេង​) គណបក្ស​ខ្មែរ​រួបរួម​ជាតិ (​សូន្យ​សំឡេង​) គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​(១៤​សំឡេង​) គណបក្ស​យុវជន​កម្ពុជា​(​សូន្យ​សំឡេង​)។

មណ្ឌល​ភូមិភាគ​៦៖ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជាង (១.៣០០​សំឡេង​) គណបក្ស​ខ្មែរ​រួបរួម​ជាតិ​(១៣​សំឡេង​) គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​(១៨​សំឡេង​) គណបក្ស​យុវជន​កម្ពុជា​(​សូន្យ​សំឡេង​)​។ មណ្ឌល​ភូមិភាគ​៧៖ គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​ជាង​(១.៦០០​សំឡេង​) គណបក្ស​ខ្មែរ​រួបរួម​ជាតិ​(៣២​សំឡេង​) គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​(១៦​សំឡេង​) គណបក្ស​យុវជន​កម្ពុជា​(​សូន្យ​សំឡេង​) និង​មណ្ឌល​ភូមិភាគ​៨៖ គណបក្ស​ប្រជាជន​កម្ពុជា​(១.៦៧៤​សំឡេង​) គណបក្ស​ខ្មែរ​រួបរួម​ជាតិ​(៣២​សំឡេង​) គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​(៤២​សំឡេង​) គណបក្ស​យុវជន​កម្ពុជា​(​សូន្យ​សំឡេង​)​។ អ្នកនាំពាក្យ គជ​ប អះអាង​ថា បន្ទាប់​ពី​ចេញ​លទ្ធផល​បឋម​គេ​អាច​មានការ​បែងចែក​អាសនៈ​បាន ហើយ គជ​ប​នឹង​ធ្វើការ​បែងចែក​នៅ​ពេល​ណា​ប្រកាស​លទ្ធផល​ផ្លូវការ​ដោយ​មិន​មានការ​ប្តឹង​ពី​ភាគី​ណាមួយ​លើ​លទ្ធផល​នេះ​៕

កែសម្រួលដោយ