ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP ហៅ​ថ្លែងការណ៍​អតីត​បក្ស​ប្រឆាំង​នៅ​ក្រៅប្រទេស​ជា​ថ្លែងការណ៍​ខ្យល់​និង​គ្មាន​តម្លៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន្ត បាន​ហៅ​ការ​ចេញ​សេចក្តីថ្លែងការណ៍​របស់​ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​ការ​ថ្លែង​ខ្យល់ គ្មាន​តម្លៃ​អ្វី​នោះ​ទេ ។ ការ​អះអាង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ​បន្ទាប់​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តីថ្លែងការណ៍​ប្រឆាំង​ដាក់​ខាត​ចំពោះ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន្ត បាន​ហៅ​ការ​ចេញ​សេចក្តីថ្លែងការណ៍​របស់​ក្រុម​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​ការ​ថ្លែង​ខ្យល់ គ្មាន​តម្លៃ​អ្វី​នោះ​ទេ ។ ការ​អះអាង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​នេះ​បន្ទាប់​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្តីថ្លែងការណ៍​ប្រឆាំង​ដាក់​ខាត​ចំពោះ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​ឆ្នាំ​២០១៨ ។

លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​ចេញ​សេចក្តីថ្លែងការណ៍​ណាមួយ​របស់​ពួក​បាន​ងាប់​ទៅ​ហើយ និង​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​នៅ​ឯនាយ​សមុទ្រ​គឺជា​សេចក្តី​ថ្លែង​ការ​ណ៏​ខ្យល់​និង​គ្មាន​តម្លៃ​អ្វី​ទាល់តែ​សោះ ។ លោក​បន្ត​ថា អតីត​បក្ស​ប្រឆាំង​ត្រូវ​រំលាយ​​រឿង​មេ​បក្ស​ប្រឆាំង​ត្រូវ​ចាប់ខ្លួន និង​មន្ត្រីជាន់ខ្ពស់​អតីត​បក្ស​ប្រឆាំង​ត្រូវ​ផ្អាក​ការ​ធ្វើ​នយោ​បាយ ដោយសារ​ពួក​គេ​បាន​ប្រព្រឹត្ត​ល្មេ​ស​ច្បាប់​ធ្ងន់ធ្ងរ​រហូត​ដល់​ក្បត់ជាតិ​ដែល​បាន​ឃុបឃិត​ជា​មួយ​​បរទេស​បង្ក​អំពើ​ប្រទូសរ៉ាយ​មក​លើ​ប្រទេស​ជាតិ​គំរាម​ដល់​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ សេច​ក្តីសុខ​របស់​ប្រជាជន មិនមែន​អ្នក​ណា​បង្កើត​បទល្មើស​ឲ្យ​ខ្លួន​ទេ ។

លោក​បន្ត​ថា ការ​អញ្ជើញ​ទៅ​បោះ​ឆ្នោត​គឺជា​ករណីយកិច្ច​បស់​ប្រជាពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ជា​សិទ្ធ​ខាង​នយោបាយ​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​តែ​បំពេញ ដើម្បី​ជ្រើសរើស​មេដឹកនាំ​ប្រទេស​សម្រាប់​ការ​កសាង​អភិវឌ្ឍ​ន៏​ប្រទេស​ឲ្យ​មានការ​រីក​ចម្រើន​រុងរឿង សម្បូរ​សប្បាយ ជីវភាព​រស់នៅ​របស់​ប្រជាជន​មានការ​កែប្រែ​មុខមាត់​ថ្មី ។ ដូច្នេះ​ប្រជាពលរដ្ឋ​ត្រូវ​បំពេញ​កាតព្វកិច្ច​នេះ អញ្ជើញ​ទៅ​បោះ​ឆ្នោត​តាម​កាលបរិច្ឆេទ​គ្រោងទុក និង​តាម​ការិយាល័យ​បោះ​ឆ្នោត​ដែល​បាន​កំណត់ ។ ហេតុនេះ​ប្រជាពលរដ្ឋ​មិន​ត្រូវ​ចាញ់បោក​ការ​ឃោសនា​អូស​ទាញ បោក​បញ្ឆោត​របស់​ជន​អគតិ​នោះ​ជា​ដាច់ខាត ។ ពីព្រោះ​ពួក​អ្នក​ញ៉ុះ​ញ៉ុ​ង់​គ្មាន​បានការ​ជួយ​ស្អី​ដល់​ប្រជាជន​ទេ មាន​តែ​យកជើងរាទឹក ទប់ស្កាត់​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ និង​ចង់​បំផ្លាញ​សេចក្តីសុខ​របស់​ប្រជាជន​តែ​ប៉ុណ្ណោះ ។

ចំណែក​លោក សួ​ស យ៉ាង អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​បញ្ជាក់​ប្រាប់​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​យ៉ាង​ដូច្នេះ​ថា «​យើង​មិន​មាន​ករណី​កិច្ច​ត្រូវ​តបត​ជាមួយ​គណបក្ស​ដែល​គ្មាន​រូបរាង និង​ត្រូវ​បាន​រំលាយ​ដោយ​ច្បាប់​រួច​ហើយ​ទេ ម្យ៉ាងទៀត​ស្ថាប័ន គ​.​ជ​.​ប ជា​អ្នកមាន​សិទ្ធិ​គ្រប់យ៉ាង​ដើម្បី​ការពា​ភាព​ស្របច្បាប់ និង​ការ​គោរព​នីតិរដ្ឋ​»​។

សូម​បញ្ជាក់​ផង​ដែរ​ថា យោង​តាម​សេចក្តីថ្លែងការណ៍​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ចំ​ថ្ងែ​បោះ​ឆ្នោត​ព្រឹទ្ធសភា​នីតិកាល​ទី​៤ បាន​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​ជ្រើសតាំង​សភា​ជិ​ក​ព្រឹទ្ធសភា និង​បាន​បដិសេធ​ទាំងស្រុង​ចំពោះ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ