ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​ប្រ​យោជន៍​សុខ​ភាព​ពី​ការ​ទទួល​ទាន​កា​រ៉ុត​

11 ឆ្នាំ មុន

ដោយ​មាន​ពណ៌​ និង​រស​ជាតិ​គួរឱ្យ​ចង់​ទទួល​ទាន​ កា​រ៉ុត​មិន​ពិ​បាក​ក្នុង​ការ​ដាំ​ និង​រក​ទិញ​ក្នុង​ទី​ផ្សារ​ទេ ។ ក្រៅ​ពី​ផ្តល់​អត្ថ​ប្រ​យោជន៍​សុខ​ភាព​ច្រើន​យ៉ាង​ កា​រ៉ុត​ជា​បន្លែ​មួយ​ប្រ​ភេទ​ដែល​អ្នក​មិន​គួរ​មើល​រំ​លង​ក្នុង​របប​អា​ហារ​ប្រ​ចាំ​ថ្ងៃទេ​ ។
ខាង​ក្រោម​ជា​អត្ថ​ប្រយោជន៍​ចំពោះ​សុខ​ភាព​ដែល​អ្នក​ជំ​នាញ​បាន​បង្ហាញ​ជូន ៖

ដោយ​មាន​ពណ៌​ និង​រស​ជាតិ​គួរឱ្យ​ចង់​ទទួល​ទាន​ កា​រ៉ុត​មិន​ពិ​បាក​ក្នុង​ការ​ដាំ​ និង​រក​ទិញ​ក្នុង​ទី​ផ្សារ​ទេ ។ ក្រៅ​ពី​ផ្តល់​អត្ថ​ប្រ​យោជន៍​សុខ​ភាព​ច្រើន​យ៉ាង​ កា​រ៉ុត​ជា​បន្លែ​មួយ​ប្រ​ភេទ​ដែល​អ្នក​មិន​គួរ​មើល​រំ​លង​ក្នុង​របប​អា​ហារ​ប្រ​ចាំ​ថ្ងៃទេ​ ។
ខាង​ក្រោម​ជា​អត្ថ​ប្រយោជន៍​ចំពោះ​សុខ​ភាព​ដែល​អ្នក​ជំ​នាញ​បាន​បង្ហាញ​ជូន ៖

១- ជួយ​ភ្នែក ៖ សារ​ធាតុ​បេតា​កា​រ៉ូ​តែន​នៅ​ក្នុង​មើម​កា​រ៉ុត​ជា​ប្រ​ភព​ដែល​សំ​បូរ​ដោយ​វីតា​មីន A​ច្រើន​បំ​ផុត ។ វា​ជួយ​ឱ្យ​ភ្នែក​មើល​ឃើញ​បាន​ច្បាស់​ ។ ដូច្នេះ​សូម​ធ្វើឱ្យ​ប្រា​កដ​ថា របប​អាហារ​របស់​អស់​លោក​អ្នក​សំ​បូរ​ដោយ​បន្លែ​កា​រ៉ុត​ដើម្បី​រក្សា​ភ្នែក​របស់​អ្នក​មើល​ឃើញ​ដល់​ចាស់ ។

២- ទប់​ស្កាត់​មហា​រីក ៖ ការ៉ុ​តត្រូវ​គេ​ដឹង​ថា​​អាច​ជួយ​កាត់​បន្ថយ​អត្រា​ប្រ​ឈម​នឹងមហា​រីក​​ពោះ​វៀន​ធំ​ និង​សួត ។ នេះ​ក៏​ព្រោះ​វត្ត​មាន​សារ​ធាតុ Falcarinolដែល​ទប់​ស្កាត់​ប្រ​ភេទ​ជំ​ងឺ​ផ្សិត​មិន​ឱ្យ​កើត​មាន ។ បុគ្គល​ដែល​ទទួល​ទាន​កា​រ៉ុត​ក្នុង​មូល​ដ្ឋាន​ទៀង​ទាត់​អាច​កាត់​បន្ថយ​ឱកាស​កើត​មាន​ជំ​ងឺ​មហារីក​បាន​១/៣ធៀប​ទៅ​នឹង​អ្នក​មិន​ទទួល​ទាន​ ឬ​ទទួល​ទាន​តិច​តួច ។​

៣- ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ការ​ចរា​ចរឈាម​ ៖
ទទួល​ទាន​កា​រ៉ុត​គឺ​ជួយ​សំ​អាត​ និង​ជួយ​ជំ​រុញ​សកម្ម​ភាព​ឈាម​ ហើយ​ដូច្នេះ​វា​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​នូវ​លំ​ហូរ​ឈាម​កាត់​បន្ថយ​បាន​ហា​នី​ភ័យ​ដោយ​ជំ​ងឺ​ដាច់​សរ​សៃ​ឈាម​ក្នុង​ខួរ​ក្បាល ។​

៤-​ ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​ស្ករ​ក្នុង​ឈាម​៖
ស្ករ​ក្នុង​ឈាម​ និង​ការ​ចរា​ចរ​ខ្លួន​វា​ក្នុង​រាង​កាយ​ទទួល​​បាន​អត្ថ​ប្រ​យោជ​ន៍​យ៉ាង​ច្រើន​ពី​ការ​ទទួល​ទាន​កា​រ៉ុត​ ក៏​ដូចជា​បន្លែ​ផ្សេង​ៗ​ដែល​សំ​បូរ​ទៅ​ដោយ Carotenoids ។

៥- ទប់​ស្កាត់​ភាព​ច្រ​បូក​ច្របល់​ក្នុង​ប្រ​ព័ន្ធ​រំ​លាយ​អា​ហារ ៖
ទទួល​ទាន​ការ៉ុត​ជា​ប្រ​ចាំជួយ​ឱ្យ​ប្រ​ព័ន្ធ​រំ​លាយ​អា​ហារ​ដំ​ណើរ​ការ​បាន​ល្អ​ ទប់​ស្កាត់​បាន​ជំ​ងឺ​ដំ​បៅ​ក្រ​ពះ​ ។

៦- ជួយ​បង្កើន​សម្រស់​ស្បែក ៖
ការ៉ុត​ត្រូវ​គេ​ដឹង​ថា​ជួយ​ធ្វើ​ឱ្យ​ស្បែក​រលោង​ ស្រស់​ថ្លា​ ។ វា​ត្រូវ​គេ​ស្គាល់​ជា​យូរ​មក​ហើយ​ថា​ជា​បន្លែ​ប្រ​ឆាំង​ភាព​ចាស់​ទៅ​តាម​អា​យុ ។

៧- ជួយ​ឱ្យ​ធ្មេញ​មាន​សុខ​ភាព​ល្អ ៖
ទំ​ពារ​ការ៉ុត​ស្រួយ​ជួយ​ឱ្យធ្មេញ​មាន​​សុខ​ភាព​ល្អ​។

៨- ទប់​ស្កាត់​ការ​ឆ្លង​រោគ ៖
កា​រ៉ុត​ជា​ថ្នាំ សម្លាប់​មេរោគ​ដ៏​កំពូល។ វា​អាច​​ប្រើ​ព្យា​បាល​ដំ​បៅ​ ឬ​ស្នាម​មុត​ ។ មិន​ថា​ជា​ស្ងោរ កិនឬ​ចិតជាចំ​ណិត​ស្តើង​ៗ​ទាំង​ឆៅនោះ​ទេ​ យើង​អាច​យក​កា​រ៉ុត​​ទៅ​បិទ​លើ​កន្លែង​ដំ​បៅ​ ហើយ​វា​នឹង​ជួយ​ព្យា​បាល​ឱ្យ​ជា​សះ​ស្បើយ​តាម​ធម្ម​ជាតិ ។​

៩- ជួយ​កំ​ចាត់​ព្រូន​ ៖
កា​រ៉ុត​​អាច​ប្រើ​ជា​ថ្នាំ​កែ​រោគ​មួយ​ផ្សេង​ទៀត​ គឺ​ទម្លាក់​ព្រូន​ពី​ក្នុង​ពោះ​វៀន​ជា​ពិ​សេស​ក្មេង​ៗ ៕