ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​រួម​គ្នា​រក្សា​សន្ដិភាព ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ !

6 ឆ្នាំ មុន
  • ភ្នំពេញ

កូរ៉េ​ខាងត្បូង ៖ ទិវា​សិទ្ធិ​នារី​អន្ដរជាតិ​៨​មីនា ខួប​លើក​ទី​១០៧ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ សាធារណរដ្ឋ​កូរ៉េ សហការ​ជាមួយ​សហគមន៍​ខ្មែរ​ទីក្រុង​សេ​អ៊ូ​ល នឹង​ប្រារព្ធ​ធ្វើ​ឡើង នៅ​ថៃ្ង​សៅ​រិ៍​ទី​១០ ខែមីនា…

កូរ៉េ​ខាងត្បូង ៖ ទិវា​សិទ្ធិ​នារី​អន្ដរជាតិ​៨​មីនា ខួប​លើក​ទី​១០៧ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ សាធារណរដ្ឋ​កូរ៉េ សហការ​ជាមួយ​សហគមន៍​ខ្មែរ​ទីក្រុង​សេ​អ៊ូ​ល នឹង​ប្រារព្ធ​ធ្វើ​ឡើង នៅ​ថៃ្ង​សៅ​រិ៍​ទី​១០ ខែមីនា ឆ្នាំ​២០១៨​នេះ ក្រោម​ប្រធានបទ “ ស្ត្រី​រួម​គ្នា​រក្សា​សន្ដិភាព​ដើម្បី​អភិវឌ្ឍ​ជាតិ​”​។ នេះ​បើ​យោង​តាម​ការ​ជូនដំណឹង​របស់ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​ប្រកាស​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ឲ្យ​បាន​ជ្រាប កាលពី​ថ្ងៃ​ទី​២០ កុម្ភៈ នេះ​។

  ក្នុង​សេចក្តីជូនដំណឹង​នោះ​បាន​ឲ្យ​ដឹង​ថា ក្នុង​គោលបំណង​លើកកម្ពស់​តម្លៃ​នៃ​សិទ្ធិ​នារី​ខ្មែរ​ទាំងអស់ ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា នៅ​សាធារណរដ្ឋ​កូរ៉េ ក៏​ដូច​ជា​ការ​ចូលរួម​អបអរសាទរ ទិវា​សិទ្ធិ​នារី​អន្ដរជាតិ ៨​មីនា ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ជ្រាប​ថា៖

ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា សហការ​ជាមួយ​សហគមន៍​ខ្មែរ​ទីក្រុង​សេ​អ៊ូ​ល បាន​រៀបចំ​កម្មវិធី​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​១០៧ ទិវា​សិទ្ធិ​នារី​អន្ដរជាតិ ៨​មីនា ក្រោម​ប្រធានបទ “ ស្ត្រី​រួម​គ្នា​រក្សា​សន្ដិភាព​ដើម្បី​អភិវឌ្ឍ​ជាតិ​” នៅ​ថៃ្ង​សៅ​រិ៍​ទី​១០ ខែមីនា ឆ្នាំ​២០១៨ ចាប់ពី​ម៉ោង​១៣ និង​៣០ រសៀល​តទៅ នៅ​មជ្ឈមណ្ឌល​គាំពារ​ពលករ​បរទេស​ទីក្រុង​សេ​អ៊ូ​ល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ