ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ចូល​កាន់​តំណែង​​អាណត្តិ​ថ្មី​របស់​​​​លោក​ឆាវេស​អាច​ពន្យា​រ​ពេល​

12 ឆ្នាំ មុន

អ្នក​ទទួល​ខុស​ត្រូវ​​ម្នាក់​របស់​​រដ្ឋា​ភិបាល​​​​វេណេ​ស៊ុយ​អេឡា​​​បាន​លើកឡើង​​ជា​លើក​ដំបូង​​​​កាល​ពី​ថ្ងៃទី​១៩ ធ្នូ​​​ពី​លទ​្ធ​ភាព​ដែល​ពិធី​​ចូល​កាន់​តំណែង​​​អាណត្តិ​​ថ្មី​របស់​លោក​ប្រធានាធិបតី​​ហ៊ូហ្គោ​ឆា​វេស​ដែល​តាម​ធម្មតា​​ប្រព្រឹត្តិ​​ទៅ​នា​ថ្ងៃទី​​១០ មករា​​នោះ​អាច​​ពន្យារ​ពេល​​មក​ពី​ស្ថាន​ភាព​​​សុខ​ភាព​​របស់​ប្រធានាធិបតី​រូប​នោះ ។

​ការ​ពន្យា​រ​ពេល​ដល់ការ​ធ្វើ​សច្ចា​ប្រណិធាន​​​​ចូល​កាន​​់​តំណែង​​​​របស់​មេដឹក​នាំ​​វេណេ​ស៊ុយ​អេឡា​​​ហាក់​ដូច​ជា​​​​ពុំ​ទទួល​ការ​​​ស្វាគមន៍​​​ពី​សំណាក់​​​​​ពួក​ប្រឆាំង​​​ឡើយ​​ ខណៈ​​​​ដែល​ពួក​ប្រឆាំង​​​ទទូច​ចាប់​តាំងពី​ច្រើន​ខែមក​ហើយ​​ឱ្យ​លោក​ឆា​វេស​​ដក​ខ្លួន​​ថយ​​​ចេញ​ពី​​អំណាច​​ពេល​លោក​ព្យា​បាល​​​ជំងឺ ។ ​ពួក​ប្រឆាំង​​អំពាវ​នាវ​​​​ឱ្យ​គោរព​​រដ្ឋ​ធម្ម​នុញ្ញ​ហើយ​ចៀស​វាង​​ដើរ​ទៅ​រក​ភាព​​​អនាធិប​តេយ្យ​​ ខណៈ​ដែល​​​ប្រធានសភា​​​​លោកឌី​អូ ស្តា​ដូ កាបែល​ឡូ​ជា​មនុស្ស​​ជំនិត​​របស់​លោក​ឆាវេស​​​ថ្លែង​ថា សភា​​អាច​​ស្នើ​ដល់​​​​តុលាការ​​​កំពូល​​ឱ្យ​សម្រេច​​លើការ​ពន្យា​រ​ការ​​ធ្វើ​សច្ចា​ប្រណិធាន​​​​​​​ចូល​កាន់​​តំណែង​​​អាណត្តិ​ថ្មី​នេះ ៕