ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ ! Real អាច​នឹង​គ្មាន​វត្តមាន​តារា​ឆ្នើម​មួយ​រូប​ពេល​ប៉ះ PSG ជើង​ទី​២​?

6 ឆ្នាំ មុន

យោង​តាម​ការ​ចេញផ្សាយ​របស់​គេហទំព័រ Goal បានឱ្យ​ដឹង​ថា ក្លិប Real Madrid កំពុង​ព្រួយបារម្ភ​ពី​បញ្ហា​របួស​ខ្សែការពារ​ឆ្នើម Marcelo ដែល​ត្រូវ​បាន​ប្តូរ​ចេញ​នៅ​តង់​ទី​១​អំឡុង​ពេល​ប្រកួត​ប៉ះ Real…

យោង​តាម​ការ​ចេញផ្សាយ​របស់​គេហទំព័រ Goal បានឱ្យ​ដឹង​ថា ក្លិប Real Madrid កំពុង​ព្រួយបារម្ភ​ពី​បញ្ហា​របួស​ខ្សែការពារ​ឆ្នើម Marcelo ដែល​ត្រូវ​បាន​ប្តូរ​ចេញ​នៅ​តង់​ទី​១​អំឡុង​ពេល​ប្រកួត​ប៉ះ Real Betis កាលពី​ថ្ងៃអាទិត្យ ។ យ៉ាងណាមិញ​ក្រុម​គ្រូពេទ្យ​មិន​ទាន់​ផ្តល់​ដំណឹង​ជាក់លាក់​ណាមួយ​ទាក់ទិន​នឹង​បញ្ហា​របួស​សរសៃពួរ​ជើង​ខាងស្តាំ​របស់ Marcelo នៅឡើយ​ទេ ។

គ្រូបង្វឹក Zidane បាន​និយាយ​ថា «​យើង​សង្ឃឹមថា នឹង​មិន​មាន​អ្វី​កើតឡើង​ធ្ងន់ធ្ងរ​ទៅ​ចុះ ។ យើង​នឹង​ដឹង​លទ្ធផល​នៅ​ពេល​ឆាប់​ៗ​នេះ បន្ទាប់​ពី​ក្រុម​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​រួច​» ។

គួរ​រំលឹក កីឡាករ Marcelo ត្រូវ​បាន​ប្តូរ​ចេញ​បន្ទាប់​ពី​រត់​បាន​៣០​នាទី​ក្នុង​តង់​ទី​១ ពេល​ក្លិប Real Madrid ប្រកួត​ប៉ះ​ក្លិប Real Betis កាលពី​ថ្ងៃអាទិត្យ ។ បញ្ហា​របួស​នេះ​គឺ​កើតឡើង​ដោយ​ឯកឯង​មិន​មានការ​ប៉ះទង្គិច​ជាមួយ​កីឡាករ​រូប​ណា​ឡើយ ៕