ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​ទន្លេ​​ឆ្នាំ​នេះ​មាន​សភាព​ខុស​ប្លែក​ច្រើន​ជាង​បណ្ដា​ឆ្នាំ​មុន​ៗ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក វ៉ា​ត់ ចំរើន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គ​លេខា​ធិកា​រ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC)​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​អង្គប្រជុំ​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ លោក វ៉ា​ត់ ចំរើន អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គ​លេខា​ធិកា​រ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​(NOCC)​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​អង្គប្រជុំ​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ ឆ្នាំ​២០១៨ ថា បុណ្យ​ទន្លេ​លើក​ទី​៤ នៅ​ទន្លេបាសាក់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ឆ្នាំ​នេះ NOCC បាន​ជ្រើសរើស​ប្រភេទ​កីឡា​សំខាន់​ៗ​ចំនួន​៩​ប៉ុណ្ណោះ​ចូលរួម​ដើម្បី​បង្កើន​បរិយា​កាស​ទាក់ទាញ​មហាជន​ដែល​មក​លំហែ​ក្នុង​ពិធីបុណ្យ​នេះ​បើ​តាម​ការ​ប៉ាន់ស្មាន​មាន​ប្រមាណ​ជាង​១​លាន​នាក់​។

ក្នុង​នោះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ជា​គណៈ​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្ដេច​អគ្គ​មហាសេនា​បតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដែល​ញ៉ាំង​ឱ្យ​កម្មវិធី​នេះ​កាន់តែ​អធិកអធម​ថែម​ទៀត។

លោក វ៉ា​ត់ ចំរើន មាន​ប្រសាសន៍​បន្ត​ថា បុណ្យ​ទ​ន្ល​ឆ្នាំ​នេះ​មាន​រយៈពេល​៣​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃ​ទី​៩​ដល់​១១ មីនា ។ ចំណែក​កីឡា​ទាំង​៩​ប្រភេទ​ដែល​ដាក់​ឱ្យ​ចូលរួម​ប្រកួត​មាន ចំបាប់​បុរាណ​, រត់ប្រណាំង​, ប្រណាំង​កង់​, ហែល​ទឹក​ឆ្លងទន្លេ​, ប្រណាំង​ទូកង​, ប្រដាល់​, បាល់​ទះ​, ប៉េតង់ និង​អុកចត្រង្គ ។ លោក​បន្ត​ថា ការ​ដែល​ប្រមុខ NOCC ដាក់​កីឡា​ចូលរួម​ប្រកួត​​នៅ​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​នេះ មាន​គោលដៅ​បង្កើន​បរិ​យាស​កាស​ឲ្យ​មហា​ជន​បាន​ចូលរួម​ប្រកួត​សប្បាយ​រីករាយ ។ ពិសេស​ជាង​នេះ​ទៀត​នោះ គឺ​បំផុស​ឲ្យ​យុវជន​និង​មហាជន​បាន​យល់​និង​ចូលរួម​នៅ​ក្នុង​សកម្មភាព​កីឡា​ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ ឲ្យ​ស្រប​ទៅ​តាម​ទិស​ដៅ​យុទ្ធសាស្ត្រ​របស់​កម្ពុជា​ប្រជាជន​ម្នាក់​ចូលរួម​ស៊ី​ហ្គេ​ម​២០២៣ និង​យុវជន​ម្នាក់​ប្រកួតប្រជែង​សមត្ថភាព​ត្រៀម​ឆ្ពោះ​ស៊ី​ហ្គេ​ម​២០២៣​។

លោក​អះអាង​ទៀត​ថា បុណ្យ​ទន្លេ​លើក​ទី​៤ ឆ្នាំ​២០១៨​ការ​រៀបចំ​មាន​សភាព​ខុស​ប្លែក​ច្រើន​ពី​បណ្តា​ឆ្នាំ​មុន​ៗ​ដោយ​មានការ​ដង្ហែ​ព្យុហយាត្រា​លើ​ទឹក​អម​ដោយ​ការ​បាញ់​កាំជ្រួច​ផង​ដែរ ។ លោក​បន្ថែម​ថា បុណ្យ​ទន្លេ​នៅ​ក្រុង​តា​ខ្មៅ​ឆ្នាំ​នេះ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា យ៉ាង​ហោច​មាន​ប្រជា​ពលរដ្ឋ​ចូលរួម​ពី​១​លាន​ទៅ​១​លាន​កន្លះ​នាក់​។

ជាមួយ​គ្នា​នេះ​លោក​បាន​ផ្ដាំផ្ញើ​ដល់​តំណាង​ប្រភេទ​កីឡា​នីមួយ​ៗ ត្រូវ​ត្រៀមខ្លួន​ឱ្យ​បាន​ល្អ ព្រោះ​កម្មវិធី​បុណ្យ​ទន្លេ​ឆ្នាំ​នេះ​មាន​លក្ខណៈ​ពិសេស​ជាង​ឆ្នាំ​មុន​ៗ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ