ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលប្រយោជន៍​ខ្លាញ់ត្រី​ចំពោះ​ខួរក្បាល

6 ឆ្នាំ មុន

អំណះអំណាង​មួយ​ដើម្បី​ធ្វើ​ឲ្យ​ចរន្តឈាម​របស់​អ្នកមាន​ដំណើរការ​ល្អ​នៅ​ក្នុង​ខួរក្បាល គឺ​ការ​ទទួលទាន​ខ្លាញ់ត្រី ។ ជាតិ​ខ្លាញ់​ប្រភេទ Omega-3 ដែល​មាននៅ​ក្នុង​ត្រី មាន​តួរ​នាទី​ដែល​មិន​គួរ​ឲ្យ​ជឿ​ជា​ច្រើន​នៅ​ក្នុង​ចរន្តឈាម​មនុស្ស ដែល​ធ្វើ​ឲ្យ​ងាយ​នឹង​កើត​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ។ ទោះបីជា​អ្នក​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ហើយ​ក៏​ដោយ…

អំណះអំណាង​មួយ​ដើម្បី​ធ្វើ​ឲ្យ​ចរន្តឈាម​របស់​អ្នកមាន​ដំណើរការ​ល្អ​នៅ​ក្នុង​ខួរក្បាល គឺ​ការ​ទទួលទាន​ខ្លាញ់ត្រី ។ ជាតិ​ខ្លាញ់​ប្រភេទ Omega-3 ដែល​មាននៅ​ក្នុង​ត្រី មាន​តួរ​នាទី​ដែល​មិន​គួរ​ឲ្យ​ជឿ​ជា​ច្រើន​នៅ​ក្នុង​ចរន្តឈាម​មនុស្ស ដែល​ធ្វើ​ឲ្យ​ងាយ​នឹង​កើត​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ។ ទោះបីជា​អ្នក​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ហើយ​ក៏​ដោយ ការ​ខូចខាត​របស់​វា​នឹង​មាន​សភាព​តិចតួច​ប៉ុណ្ណោះ ប្រសិនបើ​អ្នកមាន​កំរិត​ខ្លាញ់ត្រី​ច្រើន​នៅ​ក្នុង​ចរន្តឈាម ។

ការ​ស្រាវជ្រាវ ថ្មី​ៗ​នេះ​របស់​ជនជាតិ​ហុ​ល្លង់ បាន​រក​ឃើញ​ថា មនុស្ស​ប្រុស​ក្នុង​អាយុ​រវាង​៦០​ទៅ​៦៩​ឆ្នាំ ដែល​ទទួលទាន​ត្រី​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួ​យស​ប្តា​ហ៍ គឺ​គ្រាន់តែ​អាច​មានឱកាស​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​តែ​ពាក់កណ្តាល​ប៉ុណ្ណោះ ក្នុង​អំឡុងពេល​១៥​ឆ្នាំ​ខាង​មុខ​នេះ បើ​ប្រៀបធៀប​នឹង​អ្នក​អ្នក​មិន​ទទួលទាន​ត្រី​សោះ ។

លើស​ពី​នេះ​ទៅ​ទៀត ការ​សិក្សា​ជា​ច្រើន​ប្រភេទ​ក្នុង​ប្រទេស​ជប៉ុន​បាន​បង្ហាញ​ថា អ្នក​ដែល​និយម​ចូល​ចិត្ត​បរិភោគ​ត្រី​ច្រើន គឺ​មិនសូវ​ស្លាប់​ទេ ទោះបីជា​ពួក​គេ​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ក៏​ដោយ ។ អ្នក​ស្រាវជ្រាវ​ជា​ច្រើន​បាន​រក​ឃើញ​ថា សម្រាប់​អ្នក​ភូមិ​ដែល​រស់នៅ​ដោយ​របប​នេសាទ​ត្រី ហើយ​ពួក​គេ​បាន​ទទួលទាន​ត្រី​ប្រមាណ​២៥០​ក្រាម​ជា​រៀងរាល់ថ្ងៃ អាច​នឹង​កើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​តែ​២៥​ទៅ​៣០​ភាគរយ​តែ​ប៉ុណ្ណោះ គឺ​វា​តិច​ជាង​កសិករ​ដែល​ទទួលទាន​ត្រី​តែ​៨៥​ក្រាម​ក្នុង​មួយ​ថ្ងៃ ។

វា​ក៏​ត្រូវ​បាន​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ដែរ​ថា អច្ឆរិយ​នៃ​ខ្លាញ់ Omega-3 ក្នុង​សត្វ​ត្រី អាច​កែប្រែ​ចរន្ត ឈាម​កុំ​ឲ្យ​ងាយ​នឹង​មាន​កំណក និង​ស្ទះ​សរសៃឈាម​ក្នុង​ខួរក្បាល​បាន ។ ការ​សម្គាល់​ខ្លះ​ទៀត​ដែល​ត្រូវ​បាន​សិក្សា​ដោយ William Lands, Ph.D., នៅ​

សាកលវិទ្យាល័យ Illinois ក្នុង​រដ្ឋ Chicago បាន​បង្ហាញ​ថា ការ​ខូចខាត​ដែល​បណ្តាល​មក​ពី​ការ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​របស់​សត្វ ត្រូវ​បាន​គិត​ថា មាន​ចំនួន​តិចតួច​ទេ ប្រសិនបើ​កាលពីមុន​វា​ត្រូវ​បាន​គេ​ឲ្យ​ចំណី​ជា​ខ្លាញ់ត្រី​ជា​អាហារ ។ ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​អាយុ​ដែល​ភ័យ​ខ្លាច​លើ​ការ​រួម​តូច​នៃ​សរសៃឈាម ដោយសារ​តែ​មាន​វត្តមាន​កំណក​ឈាម ។ នៅ​ពេល​ដែល​អ្នក​បរិភោគ​ខ្លាញ់ត្រី ជាតិ​ខ្លាញ់ត្រី​នេះ​នឹង​ជួយ​ទៅ​សាងសង់​ឡើង​វិញ​នូវ​រចនាសម្ព័ន្ធ​ភា្ន​ស​របស់​កោសិកា ។ កោសិកា​ទាំងនោះ​នឹង​មិន​ស្ពឹក​ស្រពន់​ក្នុង​ការ​ធ្វើការ​ទេ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ទទួលទាន​ខ្លាញ់ត្រី​គ្រប់គ្រាន់ និង​ទឹក​គ្រប់គ្រាន់​។

នេះ​មាន​ន័យ​ថា កោសិការ​គ្រាប់​ឈាម​ដែល​ខូច​ទ្រង់ទ្រាយ និង​ល្អ​ជាង​មុន​តាម​រយៈ​រឹត​បន្តឹង​សរសៃឈាម ដើម្បី​ទទួល​បាន​នូវ​ការ​ផ្គត់​ផ្គង​អុក​ស៊ី​សែន​ទៅ​ក្នុង​កោសិការ​ខួរ​ក្បាល និង​បេះដូង​។ ភាព​បត់បែន​ដូច្នោះ​អាច​ជួយ​សង្គ្រោះ​ជីវិត​របស់​អ្នក​បាន ជា​ពិសេស​គឺ​ភាព​ចាស់ជរា​ទៅ​តាម​អាយុ​របស់​សរសៃឈាម​អាក់ទែ និង​ការ​រូ​ម​តូច​របស់​វា។

ការ​ទទួលទាន់​ខ្លាញ់​សត្វ (Saturated Animal Fat) មាន​និន្នាការ​ធ្វើ​ឲ្យ​ភ្នាស​របស់​កោសិការ​​ក្នុង​ខ្លួន​ទៅ​ជា​រឹង​ៗ ។ វា​គឺជា​ហេតុផល​មួយទៀត​សំរាប់​អ្នក​ដែល​មានការ​បារម្ភ​អំពី​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​បេះដូង​-​សរសៃឈាម ជា​ទូទៅ​ត្រូវ​តែ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ការ​ទទួលទាន​ខ្លាញ់​ដូច្នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ