ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្បែក​របស់​មនុស្ស​ស្រី​ស្អាត ឬ​មិន​ស្អាត គឺ​ស្ថិត​លើ​ទម្លាប់​ទាំង​៨

10 ម៉ោង មុន

ភាព​ចង់​ស្អាត​គឺជា​ធម្មជាតិ​របស់​នារី​គ្រប់​រូប ជា​ពិសេស​ស្បែក បើ​ស្បែក​ស្អាត នោះ​មុខ​អ្នក​នឹង​មើលទៅ​ស្អាត​ណាស់ ដូចនេះ​តើ​ស្បែក​ស្អាត ត្រូវ​តែ​ស្ថិត​លើ​អ្វី​ទៅ? ដំបូង​អ្នក​ត្រូវ​តែ​ដឹង​ពី​ប្រភេទ​ស្បែក​របស់​អ្នកជា​មុន​សិន ទើប​អ្នក​អាច​ប្រើ​ផលិតផល​ការពារ​ស្បែក​អ្នក​បាន​ត្រឹមត្រូវ និង​ប្រើ​គ្រឿងសម្អាង​បាន​ត្រូវ​ដូច​គ្នា នោះ​ស្បែក​អ្នក​នឹង​អាច​ស្អាត​ជា​មិន​ខាន…

ភាព​ចង់​ស្អាត​គឺជា​ធម្មជាតិ​របស់​នារី​គ្រប់​រូប ជា​ពិសេស​ស្បែក បើ​ស្បែក​ស្អាត នោះ​មុខ​អ្នក​នឹង​មើលទៅ​ស្អាត​ណាស់ ដូចនេះ​តើ​ស្បែក​ស្អាត ត្រូវ​តែ​ស្ថិត​លើ​អ្វី​ទៅ?

ដំបូង​អ្នក​ត្រូវ​តែ​ដឹង​ពី​ប្រភេទ​ស្បែក​របស់​អ្នកជា​មុន​សិន ទើប​អ្នក​អាច​ប្រើ​ផលិតផល​ការពារ​ស្បែក​អ្នក​បាន​ត្រឹមត្រូវ និង​ប្រើ​គ្រឿងសម្អាង​បាន​ត្រូវ​ដូច​គ្នា នោះ​ស្បែក​អ្នក​នឹង​អាច​ស្អាត​ជា​មិន​ខាន ហើយ​ថែម​ទាំង​មិន​មាន​ជំងឺ​ប្រតិកម្ម​ស្បែក​ទៀត​ផង​។

អ្នក​ត្រូវ​តែ​ទិញ​ហ្វ​ម​លាងមុខ​ដែល​ត្រូវ​នឹង​ស្បែក​អ្នក ជា​ពិសេស​អាច​ផ្ចិត​រន្ធ​ញើស ដែល​មិន​ធ្វើ​ឲ្យ​អ្នក​ឡើង​មុន​ដោយ​ងាយ​បាន​។

អ្នក​ត្រូវ​តែ​លាប​ឡេ​ការពារ​កម្តៅថ្ងៃ​រាល់ថ្ងៃ ដើម្បី​ការពារ​ស្បែក​អ្នក​ពី​កម្តៅថ្ងៃ​ដ៏​ក្តៅ ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នក​ខូច ហើយ​អាច​ឈាន​ដល់​មហារីក​ទៀត​ផង​។

ក្រោយ​ពេល​ដែល​អ្នក​លុបមុខ​រួច អ្នក​ត្រូវ​តែ​លាប​ផលិតផល​ដែល​អាច​ធ្វើ​ឲ្យ​ស្បែក​អ្នកមាន​សំណើម​។
ត្រូវ​តែ​លុប​ម្សៅ​លើ​មុខ​ឲ្យ​ច្រាស​ស្អាត​ជា​រៀង​រាល់​យប់ ដើម្បី​ការពារ​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ​។

របប​អាហារ​អ្នក​ត្រូវ​តែត្រឹម​ត្រូវ ដោយ​មួយ​ថ្ងៃ​ត្រូវ​បរិភោគ​ផ្លែ​ឈើ​៣​មុខ ហើយ​បន្លែ​៥​មុខ ជា​ពិសេស​មិន​ត្រូវ​ផឹក​ភេសជ្ជៈ​ដែល​មាន​កាហ្វេ​អ៊ី​ន និង​ស្ករ​ច្រើន ហើយ​អាហារ​ដែល​ខ្លាញ់​ក៏​មិន​ត្រូវ​បរិភោគ​ច្រើន​ដែរ​។

អ្នក​ត្រូវ​តែ​ផឹកទឹក និង​ហាត់ប្រាណ​ឲ្យ​បាន​ច្រើន ព្រោះ​វា​សុទ្ធតែ​ជា​ទ​ង្វើ​ដែល​ល្អ​ចំពោះ​ការ​លូតលាស់​របស់​ស្បែក​អ្នក​ណាស់​។

ចំនុច​ចុង​ក្រោយ​គឺជា​ចំនុច​ដែល​អ្នក​រាល់គ្នា​ដឹង​គ្រប់​គ្នា នោះ​គឺ​ការ​គេង​ឲ្យ​គ្រប់ ព្រោះ​បើ​អ្នក​គេង​មិន​គ្រប់ ចំនុច​ដែល​អ្នក​ខំ​ធ្វើ​ខាងលើ​នោះ នឹង​មិន​បានការ​ទាំងអស់ វា​នឹង​អាច​បំផ្លាញ​ស្បែក​អ្នក​យ៉ាង​ងាយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ