ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋកម្ពុជានៅទីក្រុងអាឌឺឡែត ស្នើឱ្យសហគមន៍អន្តរជាតិធ្វើអន្តរាគមន៍ឱ្យថៃគោរពបទឈប់បា.ញ់ និងដោះលែងកងទ័ពកម្ពុជា

1 នាទី មុន

ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទីក្រុង​អា​ឌឺ​ឡែ​ត បាន​ស្នើ​សុំ​ឱ្យ​សហគមន៍​អន្តរជាតិ ធ្វើ​អន្តរាគមន៍​ឱ្យ​ប្រទេស​ថៃ​គោរព​បទ​ឈប់​បាញ់ និង​ដោះ​លែង​កងទ័ព​កម្ពុជា​ដោយ​ឥត​លក្ខខណ្ឌ ។ នេះបើតាមទូរទស្សន៍ជាតិកម្ពុជាបានផ្សាយ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ ។…

ប្រជាពលរដ្ឋ​កម្ពុជា​នៅ​ទីក្រុង​អា​ឌឺ​ឡែ​ត បាន​ស្នើ​សុំ​ឱ្យ​សហគមន៍​អន្តរជាតិ ធ្វើ​អន្តរាគមន៍​ឱ្យ​ប្រទេស​ថៃ​គោរព​បទ​ឈប់​បាញ់ និង​ដោះ​លែង​កងទ័ព​កម្ពុជា​ដោយ​ឥត​លក្ខខណ្ឌ ។ នេះបើតាមទូរទស្សន៍ជាតិកម្ពុជាបានផ្សាយ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ ។

នាទី​ក្រុង​អា​ឌឺ​ឡែ​ត រដ្ឋ​អូស្ត្រាលី​ខាងត្បូង ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​ខ្មែរ និង​ព្រះសង្ឃ រួម​មាន​ប្រមាណ​ជាង​1,000​នាក់ បាន​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ទ​ង្វើ​រំលោភ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​របស់​ប្រទេស​ថៃ ។ ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋ​កម្ពុជា នៅ​ទីក្រុង​អា​ឌឺ​ឡែ​ត បាន​ស្នើ​សុំ​ឱ្យ​សហគមន៍​អន្តរជាតិ ធ្វើ​អន្តរាគមន៍​ឱ្យ​ប្រទេស​ថៃ គោរព​បទ​ឈប់​បាញ់ និង​ដោះ​លែង​កងទ័ព​កម្ពុជា​ដោយ​ឥត​លក្ខខណ្ឌ ។


ជាមួយ​គ្នា​នេះ​ដែរ បងប្អូន​សហគមន៍​ខ្មែរ​ក៏​បាន​ថ្លែងអំណរគុណ និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​លោក​ប្រធានាធិបតី DONALD TRUMP ដែល​បាន​ជួយ​ដឹកនាំ​សម្របសម្រួល ដើម្បី​ឱ្យ​មាន​បទ​ឈប់​បាញ់​ភ្លាម​ៗ និង​គ្មាន​លក្ខខណ្ឌ​រវាង​កងកម្លាំង​យោធា​កម្ពុជា និង​ថៃ​ដើម្បី​សន្តិភាព និង​ស្នើ​ដល់​លោក​ប្រធានាធិបតី បន្ត​តាមដាន​សភាពការណ៍​នៃ​បទ​ឈប់​បាញ់ និង​ការ​ដោះ​លែង​វី​រៈ​កងទ័ព​កម្ពុជា ដែល​កងទ័ព​សៀម​ឈ្លានពាន​បាន​ចាប់ខ្លួន​ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ