ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរសជនផ្ដល់ជំនួយសម្ភារៈគំរូម្ហូបអាហារដល់មន្ទីរពេទ្យគន្ធបុប្ផាសម្រាប់សិក្សាជួយសង្គ្រោះអ្នកជំងឺទឹកនោមផ្អែម​

15 ម៉ោង មុន

ខេត្តសៀមរាប៖ សប្បុរសជន បានផ្ដល់ជំនួយសម្ភារៈគំរូម្ហូបអាហារដល់មន្ទីរពេទ្យគន្ធបុប្ផាសម្រាប់សិក្សាជួយសង្គ្រោះអ្នកជំងឺទឹកនោមផ្អែម​ប្រភេទទី១។ យោងតាមមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងនៅថ្ងៃទី១៦ ខែសីហានេះ ថា អង្គការ Action4diabetes (A4D)…

ខេត្តសៀមរាប៖ សប្បុរសជន បានផ្ដល់ជំនួយសម្ភារៈគំរូម្ហូបអាហារដល់មន្ទីរពេទ្យគន្ធបុប្ផា
សម្រាប់សិក្សាជួយសង្គ្រោះអ្នកជំងឺទឹកនោមផ្អែម​ប្រភេទទី១។

យោងតាមមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងនៅថ្ងៃទី១៦ ខែសីហានេះ ថា អង្គការ Action4diabetes (A4D) បានឧបត្ថម្ភជាសម្ភារៈ គំរូម្ហូបអាហារ (Food model) សម្រាប់ប្រើប្រាស់ជាជំនួយនៅក្នុងការបង្រៀន-អប់រំពីការរាប់ចំនួនកាបូអ៊ីដ្រាត ដល់បងប្អូនដែលរស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧។

សម្ភារៈគំរូម្ហូបអាហារនេះជាជំនួយបន្ថែមពីលើ សិក្ខាសាលាពីការរាប់ចំនួនកាបូអ៊ីដ្រាតកាលពីខែឧសភា ឆ្នាំ ២០២៥ កន្លងមក ដែលមានការចូលរួមសហការពីមន្ទីរពេទ្យជ័យវរ្ម័នទី៧ និង អង្គការ Action4diabetes (A4D) ជំរុញឱ្យការអនុវត្តបានល្អប្រសើរ និង កាន់តែងាយស្រួលយល់ដឹង គ្រប់គ្រងរបបអាហារសម្រាប់បងប្អូនអ្នករស់នៅជាមួយទឹកនោមផ្អែមប្រភេទទី១ ។

ជាមួយគ្នានេះ មន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងអំណរ​គុណចំពោះសប្បុរសជនគ្រប់លំដាប់ថ្នាក់ដែលបាននិងតែងតែគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ