ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​៥​នាក់ នាំ​គ្នា​ទៅ​លោត​លេង​ទឹកស្រះ​ជម្រៅ​១៥​ម៉ែត្រ លង់​ស្លា.ប់​ម្នាក់ នៅ​សង្កាត់​ចោម​ចៅ​ទី​២

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ចំនួន​៥​នាក់ បាន​នាំ​គ្នា​ទៅ​ឡើង​លើ​ដើមឈើ រួច​លោត​លេង​ទឹកស្រះ ជម្រៅ​១៥​ម៉ែត្រ ហើយ​ក៏​ស្រាប់តែ​លង់​លិច​បាត់​ទៅ​ក្នុង​ទឹក​ម្នាក់ ខណៈនោះ អ្នក​ភូមិ​បាន​នាំ​គ្នា​ចុះ​រាវរក​ដែរ ប៉ុន្តែ​រក​មិនឃើញ​សោះ​។…

រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ចំនួន​៥​នាក់ បាន​នាំ​គ្នា​ទៅ​ឡើង​លើ​ដើមឈើ រួច​លោត​លេង​ទឹកស្រះ ជម្រៅ​១៥​ម៉ែត្រ ហើយ​ក៏​ស្រាប់តែ​លង់​លិច​បាត់​ទៅ​ក្នុង​ទឹក​ម្នាក់ ខណៈនោះ អ្នក​ភូមិ​បាន​នាំ​គ្នា​ចុះ​រាវរក​ដែរ ប៉ុន្តែ​រក​មិនឃើញ​សោះ​។ បន្ទាប់​មក ក៏​បាន​ទាក់ទង​ទៅ​កាន់​ក្រុម​រុករក និង​សង្គ្រោះ​របស់​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​លេខ​៩១១ ឲ្យ​ជួយ​រាវរក ក៏​នៅ​តែ​រក​មិនឃើញ​ទៀត លុះ​រយៈពេល​២​យប់​២​ថ្ងៃ ទើប​ឃើញ​សព​អណ្ដែត​ទឹក ។

ហេតុការណ៍​នោះ​បាន​កើតឡើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោងជាង​៥​ល្ងាច ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៥ ហើយ​ស្រះ​ទឹក​នោះ​មាន​ជម្រៅ​១៥​ម៉ែត្រ មាន​របង​កម្ពស់​ជិត​២​ម៉ែត្រ​ព័ទ្ធ​ជុំវិញ មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​ឈ្មោះ ព្រាប សុខ​គី​រៈ ហៅ​វិទូ អាយុ​១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៧ នៅ​សាលា​អន្តរជាតិ​ចោម​ចៅ ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល ស្ថិត​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​នោះ​ដែរ ។

បើ​តាម​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ ព្រាប សុខ​គា​រ៉ា ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​សព បាន​និយាយ​ថា កន្លង​មក​ខ្លួន និង​បងប្រុស​ព្រមទាំង​មិត្តភក្ដិ ធ្លាប់​បាន​ទៅ​ឡើង​លើ​ដើមឈើ រួច​លោតទឹក​ស្រះ​នោះ​លេង​ជា​បន្តបន្ទាប់​មក​ហើយ មិន​ដែល​មាន​បញ្ហា​អ្វី​នោះ​ទេ ។ ដោយឡែក​នៅ​វេលា​ល្ងាច​ថ្ងៃ​កើតហេតុ ខ្លួន និង​បងប្រុស​រួម​ទាំង​មិត្តភក្ដិ សរុប​មាន​គ្នា​៥​នាក់ បាន​នាំ​គ្នា​ទៅ​លេង​ទឹកស្រះ​ខាងលើ​នោះ​ទៀត ដោយ​ឡើងដើមឈើ​លោតទឹក​លេង ដូច​រាល់ដង​ដែរ ។

ក្មេង​ប្រុស​រូប​នោះ បាន​និយាយ​បន្ត​ទៀត​ថា ខណៈ​ពេល​កំពុង​តែ​លោតទឹក​លេង ក៏​ស្រាប់តែ​ឃើញ​បងប្រុស​របស់​ខ្លូ​ន​ឈ្លក់ទឹក ហើយ​ខ្លួន​ក៏​បាន​ចុះ​ទៅ​ជួយ ពេល​នោះ​បងប្រុស​បាន​ស្រវាឱប​ខ្លួន ដែល​ជា​ប្អូន​ដែរ ប៉ុន្តែ​ក្រោយមក ក៏​បាន​លែង​ទៅ​វិញ រួច​ក៏​បាន​លង់​លិច​បាត់​ទៅ​ក្នុង​ទឹកតែ​ម្ដង​។ បន្ទាប់​មក ខ្លួន​ព្រមទាំង​មិត្តភក្ដិ​បាន​នាំ​គ្នា​ឡើងគោក រួចរ​ត់ទៅ​ស្រែក​ប្រាប់​អ្នក​ភូមិ ឲ្យ​ជួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ហើយ​អ្នក​ភូមិ​បាន​នាំ​គ្នា​ទៅ​ជួយ​រា​រក​បងប្រុស​ខ្លួន​ដែរ ប៉ុន្តែ​រាវរក​មិនឃើញ​នោះ​ឡើយ ហើយ​ខ្លួន​ក៏​បានរ​ត់ទៅ​ប្រាប់​ឪពុក​ម្ដាយ​ឲ្យ​ពួក​គាត់​បានដឹង​ភ្លាម​ៗ​ផង​ដែរ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​រាវរក​អត់​ឃើញ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​២ បាន​ទាក់ទង​ទៅ​កាន់​ក្រុម​រុករក និង​សង្គ្រោះ​របស់​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​លេខ​៩១១ ឲ្យ​ជួយ​រាវរក​តាំងពី​ក្រោយ​ពេល​កើតហេតុ រហូត​ដល់​ពេញ​ថ្ងៃ​ទី​១៥ ខែសីហា ក៏​នៅ​តែ​រក​មិនឃើញ​ទៀត លុះដល់​វេលា​ម៉ោង​០៤​និង​១០​នាទី​ជិត​ភ្លឺ ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៥ ទើប​ស​.​ព​ក្មេង​ប្រុស​រូប​នោះ​អណ្ដែត​ទឹក​។
បន្ទាប់​មក នគរបាល​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​ពិនិត្យ​កោសល្យវិច័យ ហើយ​រក​ឃើញ​ថា ក្មេង​ប្រុស​នោះ​ពិតជា​ស្លាប់​ដោយ​លង់ទឹក​ប្រាកដ​មែន រួច​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ