ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱកាសការងារសម្រាប់ពលករខ្មែរមានប្រមាណជាង២១ម៉ឺនកន្លែង នៅទូទាំងប្រទេស

14 ម៉ោង មុន

រាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឱកាសការងារសម្រាប់​ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ មានប្រមាណជាង២១ម៉ឺនកន្លែងនៅទូទាំងប្រទេស។ នេះបើយោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ​ក្រសួងការងារ…

រាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឱកាសការងារសម្រាប់​ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ មានប្រមាណជាង២១ម៉ឺនកន្លែងនៅទូទាំងប្រទេស។ នេះបើយោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

​ក្រសួងការងារ ​បានបញ្ជាក់ថា នាពេលបច្ចុប្បន្ន ប្រទេសកម្ពុជាត្រូវការកម្លាំងពលកម្មជាច្រើនសន្ធឹកសន្ធាប់មាននៅទូទាំងប្រទេស ដែលភាគច្រើនស្ថិតនៅក្នុងផ្នែកកសិកម្ម ឧស្សាហកម្ម និងសេវាកម្ម។

ជាមួយគ្នានោះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយអំពីលេខទូរស័ព្ទស្វែងរកការងារ ១២៩៧ និង QR code នៃកម្មវិធី «ស្វែងរកការងារ-MLVT» តាមរយៈ Telegram Bot ព្រមទាំងជំរុញឱ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរដែលត្រឡប់ពីប្រទេសថៃធ្វើការទំនាក់ទំនងលេខទូរស័ព្ទ ១២៩៧ ឬ ធ្វើការស្គែន QR code នៃកម្មវិធីស្វែងរកការងារ ដើម្បីជួយឱ្យបងប្អូនដែលត្រូវការការងារបានយល់ដឹង និងទទួលបានឱកាសការងារកាន់តែឆាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ