ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរកងទ័ពការពារព្រំដែនកម្ពុជា-ឡាវ ទទួលបានគ្រឿងឧបភោគបរិភោគពីមហាគ្រួសារប្រជាជនខេត្តស្ទឹងត្រែង

12 ម៉ោង មុន

ខេត្តស្ទឹងត្រែង៖ វីរកងទ័ពកំពុងឈរជើងការពារព្រំដែនកម្ពុជា-ឡាវ ទទួលបានគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនពីមហាគ្រួសារប្រជាជនខេត្តស្ទឹងត្រែង។ យោងតាមរដ្ឋបាលខេត្តស្ទឹងត្រែង បានឱ្យដឹងនៅថ្ងៃទី១៦ ខែសីហានេះ ថា ឯកឧត្តម សរ…

ខេត្តស្ទឹងត្រែង៖ វីរកងទ័ពកំពុងឈរជើងការពារព្រំដែនកម្ពុជា-ឡាវ ទទួលបានគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនពីមហាគ្រួសារប្រជាជនខេត្តស្ទឹងត្រែង។

យោងតាមរដ្ឋបាលខេត្តស្ទឹងត្រែង បានឱ្យដឹងនៅថ្ងៃទី១៦ ខែសីហានេះ ថា ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមជាមួយលោកអភិបាលស្រុកបុរីអូរស្វាយសែនជ័យ និងសហការី បាននាំយកនូវស្បៀងអាហារ និងថវិកា ដែលបានមកពីកម្លាំងរួបរួមសាមគ្គីគ្នារបស់មហាគ្រួសារប្រជាជនខេត្តស្ទឹងត្រែង ទៅប្រគល់ជូនយុទ្ធជននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង និងផ្នែកសឹករងបុរីអូរស្វាយសែនជ័យ ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ឡាវ និងតំបន់អូរប្រាំដំឡឹង ក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ