ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​កាបូប​លុយ និងទូរស័ព្ទ​បាន​សម្រេច​ រត់គេច​ទៅ​លាក់ខ្លួន​នៅផ្ទះ​ជីដូន ​ត្រូវអស់លក្ខណ៍

13 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ដំបូក​រូង​ក្របួច​បាន ខណៈ​ដែល​ធ្វើ​សកម្មភាព​លួច​កាបូប​លុយ និង​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ដែល​ទុក​នៅ​ក្រោមផ្ទះ ហើយ​ចេញ​ទៅ​កាត់សក់ ក្រោយ​ធ្វើ​សកម្មភាព​បាន​សម្រេច​ជនសង្ស័យ​ជិះ​ម៉ូតូ​ទៅ​លាក់ខ្លួន​នៅផ្ទះ​ជីដូន​។ ការ​ឃាត់ខ្លួន​ជនសង្ស័យ​លួច​កាបូប​លុយ​និង​ទូរស័ព្ទ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែសីហា…

ខេត្តកំពង់ស្ពឺ​ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ដំបូក​រូង​ក្របួច​បាន ខណៈ​ដែល​ធ្វើ​សកម្មភាព​លួច​កាបូប​លុយ និង​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​ដែល​ទុក​នៅ​ក្រោមផ្ទះ ហើយ​ចេញ​ទៅ​កាត់សក់ ក្រោយ​ធ្វើ​សកម្មភាព​បាន​សម្រេច​ជនសង្ស័យ​ជិះ​ម៉ូតូ​ទៅ​លាក់ខ្លួន​នៅផ្ទះ​ជីដូន​។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​លួច​កាបូប​លុយ​និង​ទូរស័ព្ទ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៥ នៅ​ក្នុងភូមិ​ទឹកថ្លា ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​ឈាន​ទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ នៅ​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែសីហា កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដំបូក​រូង បាន​ទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ រ៉េ​ត ពេជ្រ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​សំបួរ ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បាន​ប្ដឹង​រៀបរាប់​ថា​ ​កាលពី​វេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែសីហា ពេល​រូប​ខ្លួន​កំពុង​អង្គុយ​កាត់សក់​នៅ​មុខ​ផ្ទះ ស្រាប់តែ​មានឈ្មោះ សុង ប៊ុ​ន ហៅ ជ្រុ​ញ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ទឹកថ្លា ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ហុងដា វ៉េវ RSX ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បាន​ជិះ​ម៉ូតូ​មក​ពី​ទិស​ខាងជើង​មក​រក​កាត់សក់​ដែរ ប៉ុន្តែ​ដោយសារ​រូប​ខ្លួន​កំពុង​តែ​កាត់​មុន ទើប​ឈ្មោះ​ខាងលើ​បាន​ដើរ​ចូល​ទៅ​ក្រោមផ្ទះ​របស់​ខ្លួន ហើយ​បាន​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​ចំនួន​០១​គ្រឿង ម៉ាក IPhone 11Pro កាបូបដៃ មាន​លុយ​ខ្មែរ​ចំនួន​៧៤៥០០​រៀល និង​មាន​កាត ABA ចំនួន​០១​សន្លឹក ក្រោយ​ធ្វើ​កម្ម​ភាព​រួច​ក៏​បាន​ជិះ​ម៉ូតូ​ខាងលើ ទៅ​ទិស​ខាងត្បូង​បាត់ ពេល​កាត់សក់​រួច​រូប​ខ្លួន​ក៏​បាន​ដើរ​ចូល​ផ្ទះ​ស្រាប់តែ​បាត់​សម្ភារៈ​ខាងលើ ទើប​រូប​ខ្លួន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដំបូក​រូង​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​បន្ត​ទៀត​ថា​÷ ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ភ្លាម​ៗ​នោះ នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៥ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ដំបូក​រូង បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ នៅ​ចំណុច​ផ្ទះ​ជីដូន​របស់​ជនសង្ស័យ​ស្ថិត​នៅ​ភូមិ​ទឹកថ្លា ឃុំ​ដំបូក​រូង យក​មក​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​រូប​ខ្លួន ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ដូច​បាន​រៀបរាប់​ខាងលើ​ប្រាកដ​មែន​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ថា ចំពោះ​វត្ថុ​តាង ទូរស័ព្ទ​មួយ​គ្រឿង ម៉ាក់ iphone 11Pro និង កាបូបដៃ​មាន​លុយ​ខ្មែរ​៧៤៥០០​រៀល និង​កាត​ABA សមត្ថកិច្ច​បាន​ប្រគល់​គេ​ម្ចាស់​ដើម​វិញ​ហើយ​។

បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង នៅ​បញ្ជូន​ទៅ​ស្នងការដ្ឋាន នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ