ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​គួរ​ធ្វើ​ដូច​ម្តេច​ទើប​អាច​ចៀសវាង​កុំឱ្យ​ឈឺពោះ​ពេល​មក​រដូ.វ?

10 ម៉ោង មុន

មាន​នារី​ជា​ច្រើន​តែងតែ​ឈឺពោះ​នៅ​ពេល​មក​រដូវ ហើយ​នៅ​ពេល​ដែល​ឈឺ​ម្តង​ៗ​គឺ​ពិបាក​ទ្រាំ​ណាស់ ដូចនេះ​គួរតែ​ធ្វើ​ដូច​ម្តេចទៅ​ទើប​អាច​ធ្វើ​ឱ្យ​អ្នក​បាត់​ឈឺពោះ​នៅ​ពេល​មក​រដូវ​ម្តង​ៗ​នោះ? អ្នក​ត្រូវ​តែ​ឧស្សាហ៍​ហាត់ប្រាណ​ឱ្យ​បាន​ច្រើន ព្រោះ​បើ​អ្នក​មិន​ហាត់ប្រាណ​ទេ ឈាម​អ្នក​នឹង​ដើរ​មិន​ស្រួល​ឡើយ ដូចនេះ​ពេល​ដែល​អ្នក​មក​រដូវ​គឺ​វា​តែងតែ​ធ្វើ​ឱ្យ​អ្នក​ឈឺពោះ​ជា​និច្ច​។ អ្នក​ត្រូវ​តែ​រក្សា​ទឹកចិត្ត​អ្នក​ឱ្យ​សប្បាយ​រីករាយ មិន​ត្រូវ​មួល​ម៉ៅ​ច្រើន ឬ​ខឹង​ច្រើន​នោះ​ទេ​នៅ​មុន​ពេល​ជិត​មក​រដូវ…

មាន​នារី​ជា​ច្រើន​តែងតែ​ឈឺពោះ​នៅ​ពេល​មក​រដូវ ហើយ​នៅ​ពេល​ដែល​ឈឺ​ម្តង​ៗ​គឺ​ពិបាក​ទ្រាំ​ណាស់ ដូចនេះ​គួរតែ​ធ្វើ​ដូច​ម្តេចទៅ​ទើប​អាច​ធ្វើ​ឱ្យ​អ្នក​បាត់​ឈឺពោះ​នៅ​ពេល​មក​រដូវ​ម្តង​ៗ​នោះ?

អ្នក​ត្រូវ​តែ​ឧស្សាហ៍​ហាត់ប្រាណ​ឱ្យ​បាន​ច្រើន ព្រោះ​បើ​អ្នក​មិន​ហាត់ប្រាណ​ទេ ឈាម​អ្នក​នឹង​ដើរ​មិន​ស្រួល​ឡើយ ដូចនេះ​ពេល​ដែល​អ្នក​មក​រដូវ​គឺ​វា​តែងតែ​ធ្វើ​ឱ្យ​អ្នក​ឈឺពោះ​ជា​និច្ច​។

អ្នក​ត្រូវ​តែ​រក្សា​ទឹកចិត្ត​អ្នក​ឱ្យ​សប្បាយ​រីករាយ មិន​ត្រូវ​មួល​ម៉ៅ​ច្រើន ឬ​ខឹង​ច្រើន​នោះ​ទេ​នៅ​មុន​ពេល​ជិត​មក​រដូវ ព្រោះ​វា​ក៏​ជា​មូលហេតុ​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ឈឺពោះ​ដូច​គ្នា​ដែរ ដោយសារ​សំពាធ​ផ្សេង​ៗ​។
អ្នក​មិន​ត្រូវ​បរិភោគ​របស់​ដែល​ត្រជាក់​ទេ​មុន​ពេល​មក​រដូវ​២​អាទិត្យ ជា​ពិសេស​ទឹកកក ហើយ​បើ​ចំនី​ដែល​យក​ចេញពី​ទូរ​ទឹកកក អ្នក​ត្រូវ​តែ​យក​ទៅ​កម្តៅ​សិន​ទើប​ពិសារ ម្យ៉ាងទៀត​មិន​ត្រូវ​បរិភោគ​ឳ​ឡឹ​ក គី​វី ស្រកានាគ ក្រូច ចេក ឬ​ផ្លែ​ទ្រ​លាប់​នោះ​ទេ ព្រោះ​វា​សុទ្ធតែ​អាច​ធ្វើ​ឱ្យ​អ្នក​ឈឺពោះ​នៅ​ពេល​មក​ខែ​។

អ្នក​ត្រូវ​តែ​រក្សា​កម្តៅ​នៃ​ពោះ​អ្នក​ឱ្យ​ក្តៅ មិន​ត្រូវ​ឱ្យ​វា​ត្រូវ​ត្រជាក់​នោះ​ទេ​នៅ​ពេល​មក​រដូវ ហើយ​ជា​ពិសេស​អ្នក​មិន​ត្រូវ​ឱ្យ​ត្រូវ​ខ្យល់ ឬ​ភ្លៀង​ឡើយ បើ​ពុំ​ដូច្នោះ​ទេ ពោះ​អ្នក​នឹង​រករឿង​ជា​មិន​ខាន​ឡើយ​។
អ្នក​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​ហិ​រ​ពេក ប្រៃ​ពេក​នោះ​ទេ ព្រោះ​វា​សុទ្ធតែ​អាច​ប៉ះពាល់​ដល់​ពោះ​អ្នក​ដូច​គ្នា​។

អ្នក​មិន​ត្រូវ​បរិភោគ​របស់​ដែល​ផ្អែម​ច្រើន​នៅ​ពេល​មក​រដូវ​ទេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​សុខភាព​អ្នក​មិន​ស្រួល ថែម​ទាំង​អាច​ធ្វើ​ឱ្យ​អារម្មណ៍​អ្នក​មិនល្អ​ទៀត​ផង ជាង​នេះ​ទៅ​ទៀត​វា​នឹង​ធ្វើ​ឱ្យ​អ្នក​ឈឺពោះ​ជា​មិន​ខាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ