ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយកស៊ីម៉ាក់ បកស្រាយអំពីគ្រាប់មី.ន PMN-2 ដែលថៃយកមកបង្ហាញ និង​មីនសម្រាប់​ជាន់​ផ្ទុះវាខុសគ្នាទាំងស្រុង

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា (CMAC) បាន​ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​១៦ ខែសីហា​នេះ​ថា ៖…

រាជធានី​ភ្នំពេញ ៖ លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា (CMAC) បាន​ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​១៦ ខែសីហា​នេះ​ថា ៖ គ្រាន់តែ​ចង់​ជម្រាប​ជូន​អំពី​គ្រាប់​មីន​PMN-2​សម្តែង និង​គ្រាប់​មីន PMN-2 ដាក់​សម្រាប់​ជាន់​ផ្ទុះ​វា​ខុស​គ្នា​ទាំងស្រុង​!!

លោក ហេង រតនា បាន​បញ្ជាក់​ថា គ្រាប់​មីន​PMN-2 ដែល​សៀម​ដាក់​បង្ហាញ​នៅ​លើ​តុ ដែល​ពន្យល់​ថា រក​ឃើញ​ពី​ក្នុង​ដី និង​ចោទ​ថា កងទ័ព​កម្ពុជា​ដាក់​ក្នុង​ដី​សៀម​នោះ​ជា​គ្រាប់​មីន​ទាំងអស់​មិន​ទាន់​ដក​គន្លឹះ​សុវត្ថិភាព ដើម្បី​បង្ក​ផ្ទុះ​ឡើយ ! ។


តាម​ធម្មតា និង​បច្ចេកទេស ប្រ​សិន​ការ​ដាក់​មីន ដើម្បី​ឱ្យ​សត្រូវ​ជាន់​ផ្ទុះ ត្រូវ​តែ​ដក​គន្លឹះ​សុវត្ថិភាព​ចេញ​ហើយ បើ​មិន​ដក គឺ​ជាន់​មិន​ផ្ទុះ​នោះ​ទេ​!។

លោក ហេង រតនា បាន​សង្កត់ធ្ងន់​ថា ព័ត៌មាន និង​ការ​ចោទប្រកាន់​ពី​ភាគី​ថៃ គឺ​មិន​អាច​ទទួលយក​បាន​ទេ ព្រោះ​មិន​មាន​មូលដ្ឋាន​ត្រឹមត្រូវ​ផ្នែក​បច្ចេកទេស​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ