ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​មាន​ជំនាញ​ចាក់​ចេកត​វង្ស​ត្រកូល​តាំង​ពី​ជីតា​​ដល់​ចៅ

22 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប​៖ លោក​រឿង សា​រ៉ុ​ន រស់នៅ​ភូមិ​រុន ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ជា​ជាង​ចាក់​ចេក​យ៉ាង​ស្ទាត់ជំនាញ ។ ចំណេះ​ចំនាញ​នេះ…

ខេត្តសៀមរាប​៖ លោក​រឿង សា​រ៉ុ​ន រស់នៅ​ភូមិ​រុន ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ជា​ជាង​ចាក់​ចេក​យ៉ាង​ស្ទាត់ជំនាញ ។ ចំណេះ​ចំនាញ​នេះ លោក​ចេះ​ត​ពី​ឪពុក ហើយ​ឪពុក​លោ​ចេះ​ពី​ជីតា​ដែរ ។

លោក​រឿ​ន រ៉ុ​ន តែងតែ​ដើរ​តាម​ឪពុក​ពេល​មាន​គេ​ត្រូវការ​ចាក់​ចេក​នៅ​តាម​ភូមិ តាំងពី​អាយុ​៨ ឬ​៩​ឆ្នាំ ។

បើ​តាម​វិទ្យាស្ថាន​មនុស្ស​សាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម ការ​ចាក់​ចេក​សម្រាប់​លម្អ​ក្នុង​ពិធី​ជា​ច្រើន​ដូច​ជា បុណ្យ​រំលាយសព បុណ្យចម្រើនព្រះជន្ម បុណ្យ​អភិសេកព្រះ ពិធី​កោរ​ជុក ជាដើម ។

វត្ថុ​ធាតុ​សំខាន់​សម្រាប់​ការ​ចាក់​ចេក គឺ​ដើម​ចេក យក​តែ​ស្រទប​មក​ឆ្លាក់​ទម្លុះ​ជា​ក្បាច់ ផ្សេ​ៗ​ដូច​ជា​ក្បាច់​មាន​ក្បាច់​ភ្ញី ក្បាច់​ភ្លើង​វល្លិ ។ បន្ទាប់​ពី​ចាក់​ស្រទបចេក​ចេញ​ជា​ក្បាច់​រួច​ហើយ ទើប​គេ​យក​ក្រដាស់​ដែល​មាន​ពណ៌​ក្រហម បៃតង ខៀវ ដាក់​ស៊កសៀត​ពីក្រោម​ក្បាច់​ស្រទបចេក ដើម្បី​រំលេច​ក្បាច់​តាម​ស្រទបចេក ។

ក្រុមការងារ​ចាក់​ចេក​របស់​លោក​រឿង សា​រ៉ុ​ន មាន​សមាជិក​ចាប់ពី​៥​ទៅ​៦​នាក់ ដើម្បី​ជួយ​គ្នា​ចាក់​ចេក​ឲ្យ​ទាន់​ពេល​ទៅ​តាម​កម្មវិធី​បុណ្យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ