ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនចៅ​ចិន​មាន​ត្រណម​និង​សកម្មភាព​អ្វីខ្លះ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី

6 ឆ្នាំ មុន

បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​១៦​កុម្ភៈ នេះ​ហើយ ។ តើ​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នេះ មាន​ត្រណម ឬ​សកម្មភាព​ជំនឿ​អ្វីខ្លះ ? លោក​សៃ ហេង…

បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​១៦​កុម្ភៈ នេះ​ហើយ ។ តើ​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នេះ មាន​ត្រណម ឬ​សកម្មភាព​ជំនឿ​អ្វីខ្លះ ?

លោក​សៃ ហេង ប្រធាន​សមាគម​ចិន​ខិ កម្ពុជា បាន​ឲ្យ​ដឹង​ថា តាម​ប្រពៃណី​ចិន​សម្រាប់​នៅ​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ កូនចៅ​ទាំងអស់​នៅ​តាម​គ្រួសារ​នីមួយ​ៗ​មិន​ថា​នៅ​ជិត ឬ​នៅ​ឆ្ងាយ​ត្រូវ​តែ​មក​ជួបជុំ​គ្នា​សែន​ទាំងអស់​គ្នា​នៅផ្ទះ​ឪពុក​ម្តាយ​រៀង​ៗ​ខ្លួន ។ ការ​ជួបជុំ​គឺ​បង្ហាញ​ពី​ការ​ហូប​បាយ​រួម​គ្នា និង​ការ​សួរសុខទុក្ខ​គ្នា​រវាង​បងប្អូន​ថា​នៅ​ឆ្នាំ​ចាស់​កន្លង​ទៅ តើ​ការ​រស់​នៅ និង​ការ​ប្រកប​មុខរបរ​យ៉ាងដូចម្តេច​ដែរ ? នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្ងៃ​ទី​១ បន្ទាប់​ពី​ការ​សែន​ដូនតា កុង​មា​៉​ហើយ​អាច​ថា​ជា​ថ្ងៃ​ត្រណម​មួយ​ដែរ សម្រាប់​កូនចៅ​ចិន គឺ​ហាម​មិន​ឲ្យ​បោស​សំរាម និង​មិន​ឲ្យ​ធ្វើ​ការងារ​អ្វី​ទាំងអស់​នៅ​ក្នុងផ្ទះ គឺ​ពួក​គាត់​ទុក​ពេល​ឲ្យ​កូនចៅ​ទាំងអស់​បង្កើត​កម្មវិធី​សប្បាយ​រួម​គ្នា ។ ចំណែក​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ទី​២ កូនចៅ​ទាំងអស់​អាច​ដើរ​លេង​កម្សាន្ត និង​សួរសុខទុក្ខ​បងប្អូន​ផ្សេង​ៗ​នៅ​គ្រប់​ទីកន្លែង​បាន ។

ទាក់ទង​នឹង​សកម្មភាព និង​ការ​គោរព​តាម​ប្រពៃណី​ជនជាតិ​ចិន​នេះ លោក សៃ ហេង ថ្លែង​ថា យើង​នៅ​តែ​គោរព និង​ធ្វើ​តាម​ជីដូន​ជីតា​របស់​យើង​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ដែល​មាន​ប្រ​វ​តិ្ត​រាប់​ពាន់​ឆ្នាំ​មក​ហើយ ប៉ុន្តែ​សម្រាប់​កូនចៅ​ចិន​រស់នៅ​ប្រទេស​ចិន និង​កូនចៅ​ចិន​រស់នៅ​កម្ពុជា ការ​រៀបចំ​គឺ​មាន​ខុស​ប្លែក​គ្នា​តិចតួច ផ្អែក​ទៅ​លើ​កម្រិត​ជីវ​ភាព។

ពិធី​រៀបចំផ្ទះ​សម្បែង​ដើម្បី​ទទួល​ឆ្នាំ​ថ្មី
ចំណែក​របៀប​នៃ​ការ​ត្រៀមខ្លួន​ស្វាគមន៍​ឆ្នាំ​ថ្មី​របស់​ប្រជាជន​ចិន ក៏​មាន​មិន​តិច​ដែរ​ដូច​ជា ការ​តុបតែង​ផ្ទះ​,​ក្បួនព្យុហយាត្រា​, និង​ពិធីជប់លៀង​ដ៏​អស្ចារ្យ​មួយ​ជាដើម ។

ដូចនេះ​សូម​ណែនាំ​ពី​របៀប​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ដូច​តទៅ ៖
ក​/​ការ​ត្រៀមខ្លួន​ស្វាគមន៍​ឆ្នាំ​ថ្មី
១-​សម្អាតផ្ទះ​សម្បែង​របស់​អ្នក​ឱ្យ​ស្អាត​។ ទំនៀមទម្លាប់​នេះ ត្រូវ​បាន​គេ​ស្រាវជ្រាវ​ឃើញ​និង​ជឿជាក់​ថា ការ​សម្អាតផ្ទះ​របស់​អ្នក​ពេល​នេះ នឹង​ជម្រះ​ចេញ​នូវ​ឧបទ្រពចង្រៃ​ចាក​ឆ្ងាយ​អស់ ដែល​កើត​មាន​ឡើង​កាលពី​ឆ្នាំ​ចាស់ ។ ម្យ៉ាងទៀត ការ​សម្អាត​ក៏​ធ្វើ​ឱ្យ​លំនៅ​ឋាន​របស់​ត្រៀម​រួច​ជា​ស្រេចការ​ទទួល​ពរ​ជ័យ​ឆ្នាំ​ថ្មី​ដែល​នឹង​ឈាន​ចូល​មក​ដល់ ។ ប៉ុន្តែ​សូម​ចង​ចាំ​ថា កុំ​ព្យាយាម​សម្អាតផ្ទះ​អ្នក​ក្រោយ​ចូល​ឆ្នាំ​រួច​ឱ្យ​សោះ ។

២-​រៀបចំ​តុបតែង​ផ្ទះ​ជា​ពណ៌​ក្រហម ។ ពណ៌​ក្រហម​ជា​និមិត្តរូប​នៃ​លាភ​សំណង​ក្នុង​វប្បធម៌​ជនជាតិ​ចិន ហើយ​ជា​និច្ចកាល​វា​ក៏​ត្រូវ​បាន​គេ​ប្រើប្រាស់​ក្នុង​ការ​តែង​លំអ​ឆ្នាំ​ថ្មី​ដែរ។ លេខ​៨​ក៏​ជា​និមិត្តរូប​នៃ​លាភ​សំណាង និង​ទ្រព្យសម្បត្តិ​ផង​ដែរ ជាមួយនឹង​សុភាសិត​ចិន​ដែល​មាន​៨​ចុងចួន ។

៣-​រៀបចំ​ការ​តុបតែង​បន្ថែម​ដូច​ជា​អាហារ​មួយ​ចាន ផ្កា​ភ្ញី និង​កិច្ចការ​ដទៃ​ទៀត ។
-​ដាក់​ផ្កា​ភ្ញី​តាម​ផ្ទះ​ដូច​ជា ផ្កាឈូក​ជាដើម ព្រោះ​វា​ជា​និមិត្តរូប​នៃ​ការ​ចាប់បដិសន្ធិ​ជា​ថ្មី ។
-​ដាក់​ក្រូចឃ្វិច​ក្នុង​ចាន​ជា​ដរាប ហើយ​ក្រូច​ដែល​នៅ​ទាំងមូល គឺជា​ផ្លែ​ឈើ​ដែល​នាំ​សុភមង្គល​សម្រាប់​ឆ្នាំ​ថ្មី ។ ប្រើ​លេខ​គូ ហើយ​ញាំ​ុ​ជា​គូរ​ដូច​ជា​ចង្កឹះ​ទើប​នាំ​លាភ​សំណាង ។

-​ដាក់​ស្ករ​តាំង​ម៉ែ​៨​គ្រាប់​ក្នុង​ថាស ឬ​ស្ពក ដែល​រៀបចំ​ដាក់​សែនព្រេន​នេះ ។ ៨​គឺជា​លេខ​សំណាង ។ ស្ករ​គ្រាប់​ឬ​ស្ក​តាំង​ម៉ែ​ប្រពៃណី​ចិន​ធ្វើ​ឡើង​ពី​គ្រាប់​ផ្កាឈូក​,​គ្រាប់​មាន​,​សណ្តែក​, ​ដូង​, គ្រាប់​ឪឡឹក​ក្រហម ឬ​ស្ករ​ត្រសក់ស្រូវ​ជាដើម ។

៤-​សម្រួល​នូវ​រាន​ទទួល​ទេវតា​ឱ្យ​បាន​ស្អាត និង​រៀបរយ ។ រក្សា​ឥរិយា​បទ​របស់​អ្នក​ឱ្យ​ល្អ​បំផុត ហើយ​ថ្វាយ​នូវ​ផ្លែ​ឈើ​ស្ករ​គ្រាប់​ទឹក និង​អាហារ​ដទៃ​ទៀត ។ មាន​មនុស្ស​មួយ​ចំនួន​បាន​ដុត​ក្រដាសសែន​ក៏​មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ