ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ចូល​និវត្តន៍អតីតខ្សែប្រយុទ្ធបិសាចក្រហម Rooney ចង់​ធ្វើ​រឿង​មួយ​នៅ Everton

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​ពូកែ​ស៊ុត​របស់​ក្លិប​បិសាច​ក្រហម Manchester United បាន​បង្ហើប​ថា ខ្លួន​ចង់​ធ្វើ​ជា​អ្នកចាត់ការ​នៅ​ក្លិប Everton…

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា អតីត​កីឡាករ​ពូកែ​ស៊ុត​របស់​ក្លិប​បិសាច​ក្រហម Manchester United បាន​បង្ហើប​ថា ខ្លួន​ចង់​ធ្វើ​ជា​អ្នកចាត់ការ​នៅ​ក្លិប Everton នៅ​ពេល​ចូល​និវត្តន៍ ។ ទោះបីជា​ពេល​នេះ Wayne Rooney កំពុង​ផ្តោត​សំខាន់​លើ​ការ​ទាត់​បាល់​លើ​តារាង រូបគេ​កំពុង​គ្រោង​ចង់​ធ្វើ​ជា​អ្នកចាត់ការ​ក្លិប​វិញ​ម្តង ពេល​អាជីព​ជា​កីឡាករ​ទាត់​បាល់​របស់​គេ​ត្រូវ​បាន​បញ្ចប់ ។

Rooney ចង់​បង្កើន​ជំនាញការ​គ្រប់គ្រង​របស់​ខ្លួន​ក្នុង​នាម​ជា​កីឡាករ​ជើង​ចាស់​ម្នាក់ ដែល​បាន​ប្រឡូក​ចូល​ក្នុង​វិស័យ​នេះ​អស់​ពេល​ដ៏​យូរ​មក​ដល់​សព្វថ្ងៃ ។ ជាមួយ​គ្នា​នេះ​ដែរ Rooney បង្ហើប​ថា ខ្លួន​នឹង​ធ្វើការ​បង្វឹក​ដល់​កីឡាករ​ជំនាន់​ថ្មី​អាយុ​ខ្ទង់​១៤​ឆ្នាំ នៅ​រដូវ​កាល​ក្រោយ​ដើម្បី​រៀនធ្វើការ​មុន​ពេល​ទៅ​កាន់​ការងារ​ផ្ទាល់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ទំនាក់ទំនង​រវាង​ក្លិប Everton និង Rooney គឹ​មិនធម្មតា​ទេ ។ Rooney ធ្លាប់​នៅ​លេង​ឲ្យ​ក្លិប​នេះ​ពី​មុន​ដែរ មុន​ពេល​ទៅ​លេង​ឲ្យ​ក្លិប​បិសាច​ក្រហម ។ និយាយ​ទៅ​គឺ Rooney ចេញ​ហើយ​ចូល​វិញ ដោយ​មិន​អស់ចិត្ត​ពី​ទ្រនុំ​ចាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ