ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥរិយាបថ​បើកបរ​មួយ​ចំនួន ដែល​នឹង​ធ្វើ​ឱ្យ​រថយន្ដ​ឆាប់​ខូច

6 ឆ្នាំ មុន

រថយន្ត​ប្រៀប​ដូច​ជា​មិត្ត​ម្នាក់​ដែល​តែង​នាំ​លោក​អ្នក​ទៅ​ដល់​គោលដៅ​គ្រប់​ទីកន្លែង ដូច្នេះ អ្នក​គួរតែ​ថែទាំ និង​យកចិត្តទុកដាក់​ជា​ប្រចាំ ដើម្បី​ឲ្យ​វា​បាន​នៅ​ជាមួយ​អ្នក​រយៈ​ពេល​យូរ ។ បន្ទាប់​ពី​ការ​ថែទាំ​ល្អ​ហើយ ឥរិយាបថ​ខ្លះ​ដែល​អ្នក​ធ្វេសប្រហែស ក៏​អាច​ជា​មូលហេតុ​ធ្វើ​ឲ្យ​រថយន្ត​ខូច ឬ​អន់​ថយ​សភាព​យ៉ាង​ឆាប់រហ័ស​ផង​ដែរ…

រថយន្ត​ប្រៀប​ដូច​ជា​មិត្ត​ម្នាក់​ដែល​តែង​នាំ​លោក​អ្នក​ទៅ​ដល់​គោលដៅ​គ្រប់​ទីកន្លែង ដូច្នេះ អ្នក​គួរតែ​ថែទាំ និង​យកចិត្តទុកដាក់​ជា​ប្រចាំ ដើម្បី​ឲ្យ​វា​បាន​នៅ​ជាមួយ​អ្នក​រយៈ​ពេល​យូរ ។ បន្ទាប់​ពី​ការ​ថែទាំ​ល្អ​ហើយ ឥរិយាបថ​ខ្លះ​ដែល​អ្នក​ធ្វេសប្រហែស ក៏​អាច​ជា​មូលហេតុ​ធ្វើ​ឲ្យ​រថយន្ត​ខូច ឬ​អន់​ថយ​សភាព​យ៉ាង​ឆាប់រហ័ស​ផង​ដែរ ព្រោះ​ពេល​ខ្លះ ការ​បើកបរ​របស់​អ្នក​ហាក់ដូចជា​ចិត្ត​ក្តៅ និង​ធ្វើ​ដោយ​មិនដឹង​ខ្លួន ។ វា​អាច​ប៉ះពាល់​ដល់​រថយន្ត​ដែល​កំពុង​ប្រើប្រាស់ ហើយ​ទោះបីជា​មិនឃើញ​លទ្ធផល​ភ្លាម​ៗ ប៉ុន្តែ​វា​អាច​បង្ក​ឲ្យ​កើត​បញ្ហា​ធំ​នៅ​ពេល​ក្រោយ​បាន ។

១-​មិន​បង្អង់​ល្បឿន ខណៈ​បើក​លើ​ទួល​ឬ​គ្រលុក ៖
បើ​បើកបរ​ជួប​ចំណុច​ខាងលើ​នេះ ហើយ​អ្នក​មិន​គិត​ជាន់​ហ្វ្រាំង ឬ​បង្អង់​ល្បឿន​ទេ​នោះ គឺ​ផ្នែក​ខាងក្រោម​នៃ​រថយន្ត​ពិតជា​ខូចខាត ។ បើជា​រថយន្ត​មាន​បាត​ក្រោម​កាន់តែ​ទាប គឺ​កាន់តែ​ខូច​ខ្លាំង​ឡើង ព្រោះ​វា​អាច​របូត​ធ្លាក់​ផ្នែក​ខ្លះ បន្ទាប់​ពី​ត្រូវ​នឹង​កម្លាំង​ខ្លាំង ។

២-​បើកបរ​ហួសកម្លាំង​ពេល​គ្រឿង​ម៉ាស៊ីន​នៅ​ត្រជាក់ ៖
ការ​បញ្ឆេះ​រថយន្ត មិន​ថា​ពេល​ណា​ក៏​ដោយ ក្នុង​ខណៈ​គ្រឿង​ម៉ាស៊ីន​នៅ​ត្រជាក់ (​ជា​ពិសេស ពេល​ព្រឹក​) ហើយ​អ្នក​បាន​បង្ខំ​ល្បឿន​បើករថយន្ត​ចេញ​ទៅ​យ៉ាង​រហ័ស វា​នឹង​ធ្វើ​ឲ្យ​ខូចខាត​ដល់​គ្រឿង​ម៉ាស៊ីន ព្រោះ​ប្រព័ន្ធ​ប្រេងរំអិល​ផ្សេង​ៗ (​ប្រេងម៉ាស៊ីន​, ប្រេង​ប្រអប់លេខ​) មិន​អាចរ​ត់ទៅ​ផ្នែក​ខាងក្នុង​នៃ​គ្រឿង​ម៉ាស៊ីន​ទាន់​ទេ ។ ដូច្នេះ អ្នក​គួរតែ​ពិនិត្យ​កំ​ដៅ​ម៉ាស៊ីនរថយន្ត​បន្តិច​សិន រហូត​ដល់​ប្រព័ន្ធ​ប្រេង​ផ្សេង​ៗ​ដំណើរការ​ល្អ ចាំ​បើករថយន្ត​ចេញ ។

៣-​ទឹក​លិច​ខ្លាំង​ប៉ុនណា ក៏​នៅ​តែ​បន្ត​បើក ៖
នៅ​ក្នុង​រដូវភ្លៀង តំបន់​ជា​ច្រើន​តែង​មានទឹក​លិច ដែល​អ្នកខ្លះ​អាច​ជៀសវាង​មិន​បាន ហើយ​ចាំបាច់​ត្រូវ​បើក​ឆ្លងកាត់ ប៉ុន្តែ​អ្នកខ្លះ​ទៀត​បែរជា​គិត​ថា​រឿង​សប្បាយ​រីករាយ ហើយ​បើកបរ​ដោយ​មិន​ចាប់អារម្មណ៍​សោះ ប៉ុន្តែ​ការ​ពិត អ្នក​គួរ​ជ្រើសរើស​ចំណុច​ដែល​មានទឹក​លិច​តិច​ឬ​រាក់​បំផុត ព្រោះ​បើសិនជា​ទឹក​លិច​ខ្លាំង វា​អាច​ត្រូវ​បាន​ស្រូប​ចូល​ទៅ​គ្រឿង​ម៉ាស៊ីន ហើយ​អាច​រាលដាល​ទៅ​ដល់​ប្រអប់លេខ ឬ​ផ្នែក​ផ្សេង​ៗ​ផង​ដែរ (​បើកបរ​ឆ្លង​កាត់ទឹក​លិច​ខ្លាំង គួរតែ​បិទ​ម៉ាស៊ីនត្រជាក់ ព្រោះ​ទឹក​អាច​ធ្វើ​ឲ្យ​ខូច​កង្ហារ​ម៉ាស៊ីន​ត្រជាក់​) ។

៤-​ភ្លើង​ស​ញ​ព្រមាន​បង្ហាញ​មក ក៏​មិន​ចាប់អារម្មណ៍ ៖
បើ​ភ្លើង​សញ្ញា​ព្រមាន​បង្ហាញ​ឡើង​មក​នៅ​លើ​តា​ប្លូ​ហើយ​អ្នក​មិន​ចាប់អារម្មណ៍ អ្នក​ត្រូវ​ត្រៀមខ្លួន​យក​វា​ទៅ​ជួសជុល​ឲ្យ​ហើយ​ទៅ ព្រោះ​ការ​ដែល​ភ្លើង​សញ្ញា​បង្ហាញ​នេះ មាន​ន័យ​ថា ប្រព័ន្ធ​គ្រឿង​ម៉ាស៊ីន និង​ប្រព័ន្ធ​សុវត្ថិភាព​ផ្សេង​ៗ​មាន​បញ្ហា ។ បញ្ហា​ខ្លះ បើ​អ្នកមាន​ចំណេះដឹង គឺ​អាច​ដោះស្រាយ​ដោយ​មិន​លំបាក ប៉ុន្តែ​បើ​ភ្លើង​សញ្ញា​នេះ​បង្ហាញ​រូប​គ្រឿង​ម៉ាស៊ីន អ្នក​គួរតែ​ប្រញាប់​យក​រថយន្ត​ទៅ​យានដ្ឋាន​ជួសជុល​ភ្លាម​ៗ កុំ​ទុក​យូរ​ពេក ព្រោះ​វា​មានឱកាស​ខូច​កាន់តែ​ខ្លាំង ។

៥-​ជាន់​ហ្គែ​រ​រហូត​ដល់​កប់​ៗ​ជា​ញឹកញាប់ ៖
ពេល​ខ្លះ ការ​ជាន់​បង្កើន​ល្បឿន​បែប​ធម្មតា ជា​រឿយ​ៗ​អាច​មិន​ទាន់ចិត្ត អីចឹង ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​តែង​បង្ខំ​ល្បឿនខ្លាំង​ឡើង ឬ​ជាន់​កប់​ៗ​ដើម្បី​ឲ្យ​ប្រអប់លេខ​ផ្លាស់​ប្តូរ​ទៅ​លេខ​ក្រោម ដូច​ជា ពី​លេខ​៣ ទៅ​លេខ​២ ។ ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​រថយន្ត​របស់​អ្នក​ស្ទុះ​ទៅ​មុខ​យ៉ាង​ខ្លាំង ប៉ុន្តែ​វា​ក៏​មាន​ផល​ប៉ះពាល់​មិន​តិច​ដែរ ព្រោះ​ស្ពឺចក្រ​ក្នុង​ប្រអប់​លេខ​ត្រូវ​ទទួល​កម្លាំង​កាន់តែ​ខ្លាំង​ឡើង ដែល​ធ្វើ​ឲ្យ​អាយុកាល​ប្រើប្រាស់​របស់​វា​កាន់តែ​ខ្លី និង​ឆាប់​ខូច​លើស​ដើម ។

ជា​ការ​ពិត នៅ​មាន​ឥរិយាបថ​ជា​ច្រើន​ទៀត​ដែល​មិន​សម​នឹង​ធ្វើ​ជាមួយ​រថយន្ត បើសិន​មិន​ចង់​ឲ្យ​វា​ឆាប់​ខូច ។ ហេតុនេះ អ្នក​គួរ​បើកបរ​រថយន្ត​ដោយ​ឈ្លៀសវៃ កុំ​គិតតែ​ពី​បើក​ទៅ​មុខ​បាន ។ ក្រៅពី​នេះ កុំ​ភ្លេច​ថែទាំ នៅ​ពេល​ដល់​ពេល​ពិនិត្យ ឬ​ផ្លាស់​ប្តូរ​ផ្នែក​ផ្សេង​ៗ គួរ​ធ្វើ​តាម​ការ​ណែនាំ​យ៉ាង​តឹងរ៉ឹង​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ