ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​កោះ​ប្រជុំ​បី​ដង​នៅ​សេតវិមាន​ទំនង​ជា​ត្រៀម​វា.យ​ប្រ​.ហារ​វេណេ​ហ្ស៊ូអេឡា​មែន​ទែន​ហើយ

15 ម៉ោង មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​បញ្ហា​ទំនាស់​រវាង​អាមេរិក​​ និង​​វេណេហ្ស៊ូអេឡា​​ហាក់​ដូច​ជា​បង្ហាញ​សញ្ញា​​កាន់​តែ​មិន​ស្រួល​មែន​ទែន​ហើយ​ ហើយ​អាច​នឹង​ឈាន​ដល់​ការ​ផ្ទុះ​សង្គ្រាម​បង្ហូរ​ឈាម​គ្នា​។ ខណៈ​នេះ ​​អាមេរិក​បង្កើន​វត្ត​មាន​យោធា​របស់​ខ្លួន​យ៉ាង​សម្បើម​​នៅ​សមុទ្រ​ការីប៊ីន (មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំ​ដែន​វេណេហ្ស៊ូ​អេ​ឡា)។​ ជា​ពិសេស​អាមេរិក​ដាក់​ពង្រាយ​សុទ្ធ​តែ​យន្ត​ហោះ​ចម្បាំង​ និង​នាវា​ដឹក​យន្ត​ហោះ​ខ្នាត​ធំ​ថែម​ទៀត​ផង​។ ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​នៅ​សប្ដាហ៍​នេះ…

ទី​ក្រុង​វ៉ាស៊ីនតោន៖ ​បញ្ហា​ទំនាស់​រវាង​អាមេរិក​​ និង​​វេណេហ្ស៊ូអេឡា​​ហាក់​ដូច​ជា​បង្ហាញ​សញ្ញា​​កាន់​តែ​មិន​ស្រួល​មែន​ទែន​ហើយ​ ហើយ​អាច​នឹង​ឈាន​ដល់​ការ​ផ្ទុះ​សង្គ្រាម​បង្ហូរ​ឈាម​គ្នា​។ ខណៈ​នេះ ​​អាមេរិក​បង្កើន​វត្ត​មាន​យោធា​របស់​ខ្លួន​យ៉ាង​សម្បើម​​នៅ​សមុទ្រ​ការីប៊ីន (មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំ​ដែន​វេណេហ្ស៊ូ​អេ​ឡា)។​ ជា​ពិសេស​អាមេរិក​ដាក់​ពង្រាយ​សុទ្ធ​តែ​យន្ត​ហោះ​ចម្បាំង​ និង​នាវា​ដឹក​យន្ត​ហោះ​ខ្នាត​ធំ​ថែម​ទៀត​ផង​។ ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​នៅ​សប្ដាហ៍​នេះ អាមេរិក​កោះ​ប្រជុំ​មន្ត្រី​កំពូល​ៗ​ចំនួន​បី​លើក​នៅ​សេត​វិមាន​ដើម្បី​ពិគ្រោះ​គ្នា​អំពី​ការ​ត្រៀម​ប្រតិ​បត្តិ​ការ​សឹក​នៅ​វេណេ​ហ្ស៊ូ​អេ​ឡា​។

លោក​ដូណាល់​ត្រាំ​បាន​បញ្ជូន​យន្ត​ហោះ​ចម្បាំង​ម៉ាក​អែហ្វ​៣៥ (F-35), នាវា​ចម្បាំង​ខ្នាត​ធំ និង​នាវា​មុជ​ទឹក​នុយ​ក្លេអ៊ែរ​ទៅ​តំបន់​នោះ​រួច​ជា​ស្រេច​។ នេះ​ជា​ការ​រៀប​ចំ​កម្លាំង​យោធា​ក្រោយ​ការ​បើក​យុទ្ធ​នា​ការ​បាញ់​ប្រហារ​ទូក​សង្ស័យ​ដឹក​គ្រឿង​ញៀន​ចេញ​ពី​វេណេហ្ស៊ូអេឡា​​យ៉ាង​តិច​ម្ភៃ​ករណី​។ កាល​ពី​ដើម​សប្ដាហ៍​នេះ ​នាវា​ដឹក​យន្តហោះ​របស់​អាមេរិក​ម៉ាក​យូ​អែស​អែស​ ជើរ៉ល​ហ្វត (USS Gerald Ford) បាន​បើក​ចូល​តំបន់​អាមេរិក​ឡាទីន​ ​ដោយ​ពាំ​​នាំ​ទៅ​ជា​មួយ​នូវ​យន្ត​ហោះ​៧៥​គ្រឿង និង​ទាហាន​ជាង​៥​ពាន់​នាក់​។​

កាល​ពី​យប់​មិញ លោក​ត្រាំ​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​ថា​​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ លោ​កនឹង​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​បើក​ប្រតិ​បត្តិ​ការ​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​វេណេ​ហ្ស៊ូ​អេឡា​ ឬ​យ៉ាង​ណា​ព្រោះ​រដ្ឋាភិបាល​ប្រទេស​នេះ​ត្រូវ​លោក​ចោទ​ប្រកាន់​ថា​រក​ស៊ី​ជា​មួយ​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​ដែល​លោក​ចាត់​ទុក​ជា​ក្រុម​ភេរវ​កម្ម​គ្រឿង​ញៀន​។ មន្ត្រី​រដ្ឋាភិបាល​អាមេរិក​បួន​នាក់​ និង​ប្រភព​មួយ​ទៀត​ដែល​ដឹង​រឿង​នេះ​ច្បាស់​បាន​បង្ហើប​​ឱ្យ​ដឹង​ថា​​​កិច្ច​ប្រជុំ​​​​​ក្រុម​ប្រឹក្សា​សន្តិ​សុខ​មាតុ​ភូមិបាន​រៀប​ចំ​ឡើង​នៅ​សប្ដាហ៍​នេះ​។ ក្នុង​នោះ កិច្ច​ប្រជុំ​ថ្មី​បំផុត​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​។​

ជា​និច្ច​កាល​ ក្រុម​ប្រឹក្សា​នេះ​ជា​អ្នក​ផ្ដល់​យោបល់​ជូន​ប្រធានា​ធិបតី​អាមេរិក​អំពី​បញ្ហា​នានា​ពាក់​ព័ន្ធ​នឹង​សន្តិ​សុខ​ផ្ទៃ​ក្នុង​ជាតិ​។ បច្ចុប្បន្ន​ ប្រធាន​ក្រុម​ប្រឹក្សា​នេះ​​គឺ​​លោក​ស្ទីហ្វឹន​ មីឡឺ​ (Stephen Miller) ក្នុង​នាម​ជា​ទី​ប្រឹក្សា​សន្តិ​សុខ​មាតុ​ភូមិ​របស់​លោក​ត្រាំ​។ កាល​ពី​ថ្ងៃ​ពុធ​ គេ​បាន​រៀប​ចំ​កិច្ច​ប្រជុំ​ខ្នាត​តូច​បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​ធំ​ដែល​ចូល​រួម​សុទ្ធ​តែ​មន្ត្រី​​កំពូលៗ​​​ដូច​ជា​អនុ​ប្រធានា​ធិប​តី​, ទី​ប្រឹក្សា​សន្តិ​សុខ​មាតុ​ភូមិ, រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ និង​នាយ​អគ្គ​សេនា​ធិការ​កង​ទ័ព​ជា​ដើម​​។

លោក​ត្រាំ​ឱ្យ​តម្រុយ​ថា​អាច​នឹង​មាន​​ការ​វាយ​ប្រហារ​ទ័ព​ជើង​គោក​ចូល​វេណេហ្ស៊ូ​អេឡា​។ ​លោក​បញ្ជាក់​ថា​លោក​គ្មាន​បំណង​ផ្លាស់​ប្ដូរ​របប​ដឹក​នាំ​នៅ​ប្រទេស​នេះ​ទេ​។ ប៉ុន្តែ​ប្រធានា​ធិបតី​វេណេ​ហ្ស៊ូអេឡា​ លោក​ម៉ាឌូរ៉ូ នៅ​តែ​សង្ស័យ​ថា​លោក​ត្រាំ​ចង់​ផ្ដួល​រំលំ​គាត់​ពី​អំណាច​។ កាល​ពី​ខែ​សីហា អាមេរិក​ប្រកាស​ផ្ដល់​ប្រាក់​រង្វាន់​ច្រើន​លើស​មុន​ទ្វេ​ដង​សម្រាប់​អ្នក​ដែល​​ផ្ដល់​ព័ត៌​មាន​នាំ​ទៅ​ដល់​ការ​​ចាប់​ខ្លួន​​លោក​ម៉ាឌូរ៉ូ​។ ពោល​គឺ​ប្រាក់​រង្វាន់​ត្រូវ​បាន​ដំឡើង​ដល់​៥០​លាន​ដុល្លារ​អាមេរិក​។​ នេះ​បើ​យោង​តាម​ប្រភព​ពី​ឆេន​ណល ញូស៍​ អេស៊ា (Channel News Asia)​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ