ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ជា សុ​ផា​រ៉ា ជួប​សំណេះសំណាល​ពលរដ្ឋ និង​និវត្តជន

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា លោក អ៊ុ​ក…

ខេត្តស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ លោក​ទេស​រដ្ឋមន្ត្រី ជា សុ​ផា​រ៉ា លោក អ៊ុ​ក រ៉ា​ប៊ុ​ន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ចុះ​ទៅ​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ និង ពិនិត្យ​ទីតាំង​ដី​សម្រាប់​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ជូន​គ្រួសារ​យោធិន នគរបាល និវត្តជន គ្រួសារ​ពលី មរណៈ និង​គ្រួសារ​ទីទ័ល​ក្រ ដែល​មានគុណ​បំណាច់​ចំនួន​២០០​គ្រួសារ និង​សាងសង់​លំនៅ​ដ្ឋា​ន​បន្ត ជំហាន​ទី​២ របស់​រាជរដ្ឋាភិបាល មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ជីកដី ឃុំ​អណ្តូង​ត្របែក ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​។ លោក ជា សុ​ផា​រ៉ា ទេស​រដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​លើក​ឡើង​ថា​៖

  ដោយសារ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព និង​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​លើ​វិស័យ ក្រោម​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ហើយ​បាន​ផ្តោត​សំខាន់​ទៅ​លើ​វិស័យ​៤​ជា​អាទិភាព​រួម​មាន ទឹក ភ្លើង ផ្លូវ និង​ធនធានមនុស្ស​។ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ ជា​ពិសេស​គ្រួសារ​មន្ត្រី​យោធិន នគ​បាល​ចូល​និវត្ត មរណៈ រាជរដ្ឋាភិបាល​តែងតែ​យកចិត្តទុកដាក់ និង​ដឹងគុណ ហើយ​មិន​បោះបង់​ចោល​ទេ គឺ​តាម​ពិនិត្យ មើល​នូវ​ជីវភាព ធ្វើ​យ៉ាងណា​ឲ្យ​ទទួល​បាន​នូវ​ជីវភាព​ល្អ​ប្រសើរ មានផ្ទះ​សម្បែង​ស្នាក់​នៅ​សមរម្យ និង​មាន ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ធ្វើ​ដំណើរ​ងាយស្រួល​ហើយ​ក៏​យកចិត្តទុកដាក់​ទៅ​លើ​សុខមាលភាព​ផង​ដែរ​។​

លោក​ក៏​បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ​ខេត្ត និង​ក្រុមការងារ​ចុះ​ជួយ​ស្រុក​រមាស​ហែក ត្រូវ​ចុះ​មូលដ្ឋាន​ជួប​សួរ សុខទុក្ខ​ប្រជាពលរដ្ឋ និង​មន្ត្រី​ចូល​និវត្ត​ឲ្យ​បាន​ញឹកញាប់​ដើម្បី​ជា​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ​។ ក្នុង​ឱកាស​នោះ​លោក​ទេស​រដ្ឋមន្ត្រី​ក៏​បាន​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ចំនួន​២០០​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួល​បាន អង្ករ​៥០​គីឡូ មី​១​កេស ទឹកស៊ីអ៊ីវ​១​យួរ ទឹកត្រី​១​យួរ ប៊ី​ចេ​ង​១​គីឡូ ស្ករស​១​គីឡូ អំបិល​១​គីឡូ ទឹក​សុទ្ធ​១​កេស និង​ថវិកា​១០​ម៉ឺន​រៀល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ