ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពី​ផ្សារ​ត្រូវ​ឆេះ អ្នកលក់​នឹង​ធ្វើ​បន្ត​យ៉ាងណា?

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌល​គី​រី ៖ ដំណឹង​ល្អ​សម្រាប់​អ្នក​រង​គ្រោះ​ដោយសារ​អគ្គិភ័យ​ឆេះ​ផ្សារ ក្រោយ​ម្ចាស់​ផ្សា​រលឹម ប៉េង​ឃុន បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨ ថា ខ្លួន​នឹង​អនុញ្ញាត​ឲ្យ​ក្រុម​អាជីវករ​រង​គ្រោះ​ដោយសារ​អគ្គិភ័យ​ឆាបឆេះ​តូប​លក់ដូរ​អស់ទាំង​ស្រុង…

ខេត្ត​មណ្ឌល​គី​រី ៖ ដំណឹង​ល្អ​សម្រាប់​អ្នក​រង​គ្រោះ​ដោយសារ​អគ្គិភ័យ​ឆេះ​ផ្សារ ក្រោយ​ម្ចាស់​ផ្សា​រលឹម ប៉េង​ឃុន បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កុ​ម្ភះ ឆ្នាំ​២០១៨ ថា ខ្លួន​នឹង​អនុញ្ញាត​ឲ្យ​ក្រុម​អាជីវករ​រង​គ្រោះ​ដោយសារ​អគ្គិភ័យ​ឆាបឆេះ​តូប​លក់ដូរ​អស់ទាំង​ស្រុង នៅ​ផ្សារ​ក្រុង​សែន​មនោ​រម្យ​កាលពី​រាត្រី​ថ្ងៃ​ទី​១០ ដោយ​មិន​គិត​ប្រាក់​ឈ្មួ​ល​រយៈពេល​៦​ខែ ។

លោក លឹ​ម ប៉េង​ឃុន បាន​ឲ្យ​ដឹង​ថា ដោយ​មើល​ពី​ការ​លំបាក​របស់​ក្រុង​អាជីវករ​ដែល​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្សារ លោក​ក៏​សម្រេចចិត្ត​អនុញ្ញាត​ឲ្យ​ក្រុម​អាជីវករ​ទាំងនោះ​អាច​ចូល​ទៅ​លក់ទំនិញ​នឹង​របស់របរ​នានា ក្នុង​ផ្សារ​ដោយ​មិន​គិត​កម្រៃ​ឈ្មួ​ល​តូប​ឡើយ ។ លោក ប៉េង ឃុន បន្ត​ថា ផ្សារ​របស់​លោកមា​នទី​តាំងនៅ​ភូមិ ចំការ​តែ​សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ មាន​ចម្ងាយ​ប្រមាណ​១៥០០​ម៉ែត្រ ពី​រង្វង់​មូល​គោព្រៃ នឹង​ចម្ងាយ​ពី​ផ្សារ​សែន​មនោ​រម្យ​ដែល​ឆេះ​នោះ​ត្រឹម​១៦០០​ម៉ែត្រ ។ ជាង​នេះ​ទៅ​ទៀត​ផ្សារ​របស់​លោក មាន​រៀបចំ​ប្រព័ន្ធ​អនាម័យ​ត្រឹមត្រូវ ប្រព័ន្ធ​ទឹក​ភ្លើង​រួច​ជា​ស្រេច នឹង​មាន​តូប​សម្រាប់​លក់ដូរ​ជិត​២០០​កន្លែង សម្រាប់​ត្រៀម​ទទួល​បងប្អូន​អាជីវករ​ចូល​ទៅ​លក់ទំនិញ ។

លោក ប៉េង ឃុន បញ្ជាក់​ថា ទម្រាំ​តែ​អាជ្ញាធរ ឬ​បងប្អូន​សាងសង់​តូប​លក់ដូរ​នៅ​ទីតាំង​ចាស់​រួចរាល់​វិញ​ប្រើ​ពេល​យូរណាស់ ធ្វើ​ឲ្យ​ខាតបង់​ពេលវេលា​នឹង​ប្រាក់​ចំនូល ដូច្នេះ​បើ​ពួក​គាត់​ទៅ​លក់ដូរ​នៅ​ផ្សារ​របស់​លោក​នឹង​អាច​ធ្វើ​ឲ្យ​ពួក​គាត់​ចំនេញ​បាន​ច្រើន ព្រោះ​មិន​អស់ប្រាក់​ឈ្មួ​លហើយ​បើ​ពួក​គាត់​គិត​ថា ចង់​បន្ត​លក់​នៅ​ទី​នេះ​ក្រោយ​រយៈពេល​៦​ខែ លោក​នឹង​ចុះ​កុងត្រា​ជាមួយ​ពួក​គាត់ ដោយ​គិត​ប្រាក់​ឈ្មួ​ល​ក្នុង​តម្លៃ​សមរម្យ ។

អាជីវករ​បាន​សំណូមពរ​ដល់​អតិថិជន និង​ប្រជាពលរដ្ឋ​រស់នៅ​ខេត្តមណ្ឌលគិរី មេត្តា​ជួយ​ទិញ​ទំនិញ​របស់​ពួក​គាត់​នៅ​ទីតាំង​ផ្សារ​ប៉េង ឃុន​ផង ព្រោះ​ពួក​គាត់​មួយ​ចំនួន​សុទ្ធតែ​ជាប់បំណុល​ធនាគារ ដើម្បី​ទិញ​ទំនិញ​ទុក​លក់​តែ​ឥឡូវ​ត្រូវ​ភ្លើង​ឆេះ​អស់ ដូច្នេះ​មាន​តែ​ការ​អំពាវនាវ​នេះ​ទេ ដល់​ប្រជាពលរដ្ឋ​ជួយ​ទិញ​ទំនិញ​របស់​គាត់ ដើម្បី​បាន​ប្រាក់​ចំនេញ​ស្តារ​ជីវភាព​គ្រួសារ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ