ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​នៃ​ទិវា​ «​សេចក្តី​ស្រឡាញ់​​» និង​រឿង​ប្លែក​ៗ​​នៅ​ក្នុងថ្ងៃនេះ

6 ឆ្នាំ មុន

Valentine’s Day ឬ​ទិវា​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់​ធ្វើ​ឡើង​ថ្ងៃ​ទី ១៤ កុម្ភៈ រៀង​រាល់​ឆ្នាំ​ដែល​មនុស្ស​ជុំវិញ​ពិភពលោក​ចាត់ទុកជា​ថ្ងៃ​ពិសេស​ជាង​ថ្ងៃ​ណា​ទាំងអស់​ក្នុង​ការ​បង្ហាញ​​ពី​ក្តី​ស្រឡាញ់​របស់​ពួក​គេ​ទៅ​កាន់​មនុស្ស​ជាទី​ស្រឡាញ់ បងប្អូន និង​មិត្ត​ភិ​ក្តិ​តាម​រយៈ​ការ​ជូន​កាដូ​ដូច​ជា​ស្ករ​សូកូឡា ផ្កា លិខិត​ជូនពរ…

Valentine’s Day ឬ​ទិវា​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់​ធ្វើ​ឡើង​ថ្ងៃ​ទី ១៤ កុម្ភៈ រៀង​រាល់​ឆ្នាំ​ដែល​មនុស្ស​ជុំវិញ​ពិភពលោក​ចាត់ទុកជា​ថ្ងៃ​ពិសេស​ជាង​ថ្ងៃ​ណា​ទាំងអស់​ក្នុង​ការ​បង្ហាញ​​ពី​ក្តី​ស្រឡាញ់​របស់​ពួក​គេ​ទៅ​កាន់​មនុស្ស​ជាទី​ស្រឡាញ់ បងប្អូន និង​មិត្ត​ភិ​ក្តិ​តាម​រយៈ​ការ​ជូន​កាដូ​ដូច​ជា​ស្ករ​សូកូឡា ផ្កា លិខិត​ជូនពរ និង​វត្ថុ​អនុស្សាវរីយ៍​ដទៃ​ទៀត ។

ទិវា បុណ្យ​នៃ​សេចក្តី​ស្រឡាញ់ ១៤ កុម្ភៈ មាន​ប្រវត្តិ​បែប​ណា ?
ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់ Valentine’s Day ប្រារព្ធ​ឡើង​ដើម្បី​រំឭក​ដល់​លោក​ឪ Saint Valentines ដែល​ចេះ​ដឹង​ជ្រៅជ្រះ​ក្នុង​សាសនា​គ្រឹ​ស្តនិកាយ​ប្រូ​តេស្ត​ង់​ល្បីល្បាញ​បំផុត​នៅ​សតវត្សរ៍​ទី​៣ ។ លោក​ឪ Saint Valentines បាន​រៀបចំ​មង្គលការ​ដល់​ពួក​ទាហាន​​ដែល​ពួក​គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​រៀប​ការ និង​ពួក​កាន់សាសនា​គ្រឹ​ស្តនិកាយ​កាតូលិក ។ ដោយសារ​តែ​អំពើ​បែប​នេះ​ទើប​លោក​ឪ​ត្រូវ​បាន​គេ​ចោទ​ថា មានទោស​ប្រឆាំង​បទបញ្ជា​របស់​អធិរាជ Claudius​ទី​២​នៅ​សម័យ​នោះ ។

លោក​ឪ Saint Valentines ត្រូវ​បាន​ឃុំឃាំង​ក្នុង​គុក​ដោយ​រង​ទុក្ខវេទនា ដូច​ជា​ការ​វាយដំ គប់​ដុំ​ថ្ម​រហូត​ដល់​ប្រហារជីវិត​កាត់​ក្បាល​។ លោក​ឳ​ស្លាប់​នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ ២៦៩ នៅ​ក្រុង​​រ៉ូ​ម​ដោយ​សព​របស់​លោក​ត្រូវ​បាន​កប់​ក្នុង​វិហារ Whitefriar Street Carmelite Church​ស្ថិត​ក្នុង​ក្រុង Dublin ប្រទេស​អៀរ​ឡង់ ។

ទាក់ទិន​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រលាញ់​នេះ មានរឿង​រ៉ាវ ចម្លែក​ៗ​មួយ​ចំនួន​កើតឡើង​ដូច​ជា៖

-​បុរស​ៗ​បាន​ចំណាយ​លុយ​ទ្វេ​ដង​ក្នុង​ថ្ងៃ​បុណ្យ​នេះ​ជាង​មនុស្ស​ស្រី​ដែល​ជា​មធ្យម​ពួក​គេ​ចំណាយ​១៣០​ដុល្លារ ។

-​ផ្កា​កុលាប​គឺជា​កាដូ​ដែល​ពេញ​និយម​បំផុត​សម្រាប់​ពិធីបុណ្យ​នៃ​សេចក្តី​ស្រឡាញ់​បន្ទាប់​ពី​ស្ករ​សូកូឡា និង​វត្ថុ​មាន​តម្លៃ ។

-​ផ្កា​កុលាប​ប្រហែល​៥០​លាន​ទង​ត្រូវ​បាន​ជូន​ទៅ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ទូ​ទាំង​ពិភព​លោក។

-​បុរស​ៗ​ទិញ​ផ្កា​កុលាប​មាន​ចំនួន​៧៣% រីឯ ២៧%​ទៀត​ជា​ស្រី ។

-​ថ្ងៃនេះ​កាលពី​៤៨១​ឆ្នាំ​មុន​ស្តេច​អង់គ្លេស Henry ទី​៨ បាន​ប្រកាស​១៤ កុម្ភៈ ជា​ថ្ងៃ​ឈប់​សម្រាក​សាធារណៈ​ផ្សារ​ភ្ជាប់​ទៅ​នឹង​មនោ​ស​ញ្ចេ​ត​នា និង​ក្តី​ស្រឡាញ់ ។

-​ស្ករ​សូកូឡា​រាង​បេះដូង​ត្រូវ​បាន​លក់​អស់​ចំនួន​៣០​លាន​ប្រអប់​ក្នុង​ថ្ងៃ Valentines’ Day រៀង​រាល់​ឆ្នាំ​ដែល​វា​បាន​ផលិត​ដំបូង​ក្នុង​ឆ្នាំ​១៨៦៨ ។

-​លិខិត​ជូនពរ​១៥០​លាន​ប្រភេទ​ត្រូវ​បាន​ប្រគល់​ជូន​គ្នា​ទៅ​វិញ​ទៅ​មក ។

-​ប្រហែល​ជនជាតិ​អាម​រិ​ក​៥៥%​បាន​រៀបចំ​ពិធីបុណ្យ​នេះ ហើយ​ពួក​គេ​ចំណាយ​ដល់​ទៅ ១៨,២​ប៊ី​លាន​ដុល្លារ​ឯណោះ​ក្នុង​១​ឆ្នាំ​ដែល​ក្នុង​នោះ​រួម​មានការ​ចំណាយ​ច្រើន​ជាង​១,៧​ប៊ី​លាន​ដុល្លារ​លើ​ការ​ទិញ​ស្ករ​គ្រាប់ ។

-​ការ​លក់​ស្រោមអនាម័យ​កើនឡើង​ប្រមាណ​ពី​២០% ទៅ​៣០% ក្នុង​ថ្ងៃ​ទី​១៤​ខែកុម្ភៈ ។

-Valentines’ Day ​គឺជា​ថ្ងៃ​បុណ្យ​ដ៏​អស្ចារ្យ​ទី​ពីរ​បន្ទាប់​ពី​ថ្ងៃ​បុណ្យ​គ្រី​ស្មាស់​ដែល​មនុស្ស​នាំ​គ្នា​ជូន​លិខិត​ជូនពរ​ទៅ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ