ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​២​គ្រាប់​តាម​រថយន្ត​តាក់ស៊ី ចាប់​វ៉ៃ​ខ្នោះ​២​នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​បាន​ធ្វើការ​ប្រដេញ​តាម​ចាប់​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ក្រហម​រហូត​មានការ​ផ្ទុះអាវុធ​ចំនួន​២​គ្រាប់ ឃាត់​បាន​អ្នក​ជិះ​ក្នុង​រថយន្ត​២​នាក់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​៣៦០…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​បាន​ធ្វើការ​ប្រដេញ​តាម​ចាប់​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ក្រហម​រហូត​មានការ​ផ្ទុះអាវុធ​ចំនួន​២​គ្រាប់ ឃាត់​បាន​អ្នក​ជិះ​ក្នុង​រថយន្ត​២​នាក់ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​៣៦០ កែង​និង​ផ្លូវ​ព្រះ​មុន្នី​វង្ស ស្ថិត​ក្នុង​សង្កាត់​បឹ​ក​កេងកង​ទី​៣ ខណ្ឌ​ចំកា​មន ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ បើកបរ​ដោយ​នគរបាល បាន​ធ្វើការ​ប្រដេញ​តាម​រថយន្ត​ម៉ាក​ព្រូស ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ២AB-៣៥៩៦ ជា​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ក្រហម តាំងពី​ម្តុំ​ផ្សារ​ដេប៉ូ​មក​ម្ល៉េះ តែ​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ព្យាយាម​បើក​គេចខ្លួន​ជា​ច្រើន​ផ្លូវ រហូត​មក​ដល់​ចំណុច​ផ្លូវ​លេខ​៣៦០ កែង​និង​ផ្លូវ​ព្រះ​មុន្នី​វង្ស ទើប​ខាង​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រដក​កាំភ្លើង​ម៉ាក AK បាញ់​ចំនួន​២​គ្រាប់ ធ្វើ​ឲ្យ​រថយន្ត​តាក់ស៊ី​ម៉ែត្រ​ភ័យ ត្រូវ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​របើក​កៀរ​ឲ្យ​ឈប់ ហើយ​ចាប់​បាន​មនុស្ស​២​នាក់ ជិះ​ក្នុង​រថយន្ត​វាយ​ខ្នោះ ដាក់​ចូល​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ទៅ​បាត់ បន្សល់​ទុក​រថយន្ត​តាក់ស៊ី​ម៉ែត្រ​នៅ​កន្លែង​កើតហេតុ ។

បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ គឺជា​ក្រុម​កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ ដែល​ធ្វើការ​តាមដាន​កំណត់​មុខសញ្ញា​ជា​យូរ​មក​ហើយ ពាក់ព័ន្ធ​និង​ការ​ជួញដូរ​គ្រឿងញៀន ។ ទោះជា​យ៉ាងណា យើង​មិន​អាច​បញ្ជាក់​ពី​សមត្ថកិច្ច​ឲ្យ​ច្បាស់​ពី​មូលហេតុ​ការ​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ឲ្យ​ច្បាស់​នៅឡើយ​ទេ ។

បើ​តាម​សម្តី​សមត្ថកិច្ច​ខណ្ឌចំការមន​វិញ បាន​ឲ្យ​ដឹង​ថា ករណី​នេះ គឺ​ពួក​គាត់​មិន​បាន​ដឹក​ថា ជា​ករណី​អ្វី​ឲ្យ​បាន​ច្បាស់លាស់​ដែរ ។ ក្រោយ​កើតហេតុ រថយន្ត​តាក់ស៊ី​ម៉ែត្រ​ត្រូវ​បាន​ស​ត្ថ​កិច្ច​បញ្ជូន​ទៅ​ការិយាល័យ​ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ