ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធ​ ឆាយ​កុសល​ បង្ខំ​​ឱ្យ​​កែវ រំជោត​ លើក​ទង់​ស

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ​ក្នុង​ជំនួប​​រវាង​​​សិស្ស​ច្បង​​​​ពុទ្ធ​​ ឆាយ​កុសល​​ ជើង​ខ្លាំង​​មក​ពី​ក្លិប​​ពុទ្ធ​​​​សេរី​វង្ស​​​​កីឡា​​​ និង​សិស្ស​ប្អូន​​​​កែវ​ រំជោត​​​ ​មក​ពី​ក្លិប​​​​ដំបង​​​​គ្រញូង​​​​ខេត្ត​បាត់​ដំបង​​​ កាល​ពី​​​ថ្ងៃ​អាទិត្យ​​​ ទី​​១៦ ធ្នូ​​​ ​កន្ល​ង​ទៅ​​​នៅ​លើ​សង្វៀន​​​​បាយ័ន​​​​បឹង​ស្នោ​​ ​បាន​បង្ហាញ​​​​យ៉ាង​ច្បាស់​​​ថា ពុទ្ធ​​ ឆាយ​​​​កុសល​​ ​នៅ​តែ​​ជា​​រៀម​ច្បង​​​​ដែល​មាន​កម្លាំង​​យក្ស​​​​​​ដែល​អាច​​​​​បង្ខំ​ឱ្យ​​កែវ​​ រំជោត​​​ ​ចុះ​ចាញ់​​​នៅទឹក​​ទី​​​២​ ព្រោះ​មិន​​អាច​បន្ត​ការ​

រាជ​ធានីភ្នំពេញ​ ៖ ​ក្នុង​ជំនួប​​រវាង​​​សិស្ស​ច្បង​​​​ពុទ្ធ​​ ឆាយ​កុសល​​ ជើង​ខ្លាំង​​មក​ពី​ក្លិប​​ពុទ្ធ​​​​សេរី​វង្ស​​​​កីឡា​​​ និង​សិស្ស​ប្អូន​​​​កែវ​ រំជោត​​​ ​មក​ពី​ក្លិប​​​​ដំបង​​​​គ្រញូង​​​​ខេត្ត​បាត់​ដំបង​​​ កាល​ពី​​​ថ្ងៃ​អាទិត្យ​​​ ទី​​១៦ ធ្នូ​​​ ​កន្ល​ង​ទៅ​​​នៅ​លើ​សង្វៀន​​​​បាយ័ន​​​​បឹង​ស្នោ​​ ​បាន​បង្ហាញ​​​​យ៉ាង​ច្បាស់​​​ថា ពុទ្ធ​​ ឆាយ​​​​កុសល​​ ​នៅ​តែ​​ជា​​រៀម​ច្បង​​​​ដែល​មាន​កម្លាំង​​យក្ស​​​​​​ដែល​អាច​​​​​បង្ខំ​ឱ្យ​​កែវ​​ រំជោត​​​ ​ចុះ​ចាញ់​​​នៅទឹក​​ទី​​​២​ ព្រោះ​មិន​​អាច​បន្ត​ការ​ប្រកួត​បាន​​​ ។​

​ពុទ្ធ​​ ឆាយ​​​កុសល​​ ដ្បិ​​ត​​ថា ​​ពេល​ខ្លះ​បង្ហាញ​​​ឱ្យ​ឃើញ​នូវ​​​ក្បាច់​​​គុន​ល្អ​​​​ និង​ពេល​ខ្លះ​​បង្ហាញ​​​ឱ្យ​ឃើញ​នូវ​ភាព​​​ចុះ​ខ្សោយ​​​​​ ក៏​ឱ​កាស​លេច​មុខ​​របស់​លោក​​ក្នុង​ជំនួប​​​​ជា​មួយ​សិស្ស​ប្អូន​​​ជា​ជើង​ខ្លាំង​​​កែវ រំជោត​​​ ត្រូវ​គេ​មើល​ឃើញ​​​​ថា លោក​ធ្វើ​បាន​ល្អ​​​ ។ ​គ្រាន់​​តែ​​ស្នូរ​​ជួង​​បន្លឺ​​​ឱ្យ​ប្រកួត​គ្ន​ា​នៅ​​​ទឹក​ទី​​១​​​​ចាប់​ផ្តើម​ភ្លាម​​ កីឡា​ករ​រូប​នេះហាក​់​​វាយ​​សម្រុក​​ទៅ​លើ​ដៃ​គូ​​​តែ​ម្តង​​​​ ​​បណ្តាល​​​​ឱ្យ​កែវ​​ រំជោត​​​​ បែក​រយះ​​​​នៅ​ចុង​ចិញ្ចើម​​​​ខាង​ឆ្វេង​​​ ។ ឈាន​ដល់​​​ទឹក​ទី​​២​​ កែវ​ រំជោត​​ មិន​ត្រឹម​​តែ​រយះ​​​ត្រង់​កន្លែង​​បែក​កាន់​​តែ​ធំ​ប៉ុណ្ណោះ​​ទេ គឺ​​​​លោក​​ថែម​ទាំង​ត្រូវ​រាប់​​​​ និង​ត្រូវ​ក្រុម​​គ្រូ​ពេទ្យ​​​​បង្ខំ​ឱ្យ​លើក​​ទង់​​ស​​តែ​ម្តង​​ ​ដោយ​សារ​តែ​ស្នាម​របួស​​​ហូរ​ឈាម​ខ្លាំង​​​​ពេក​​​​​ឆ្លង​កាត់​លើ​រង្វង់​ភ្នែក​​​ ។​ ម្នាក់​​ៗ​និយាយ​ថា ​ពុទ្ធ​​ ឆាយ​កុសល​ ពិត​ជា​ខ្លាំង​​​​មែន​​​ ដែល​​អាច​បង្ខំ​​​​ឱ្យ​កែវ​ រំជោត​​​ ទទួល​យក​​​​ការ​ចុះ​ចាញ់​តែ​ម្តង​​​​ទាំង​លោក​​​​មិន​ទាន់​​បញ្ចេញ​​​ស្នៀត​​​​​អស់​ផង ។​​ ​

ជា​មួយ​នឹង​ការ​បរាជ័យ​​​​​ដោយ​មិន​​​អស់​ចិត្ត​​នេះ​​ កីឡ​ាករ​​កែវ​ រំជោត​​ អះ​អាង​ថា ​នឹង​ឡើង​សង​សឹក​​​​សា​ជា​ថ្មី​​​​ដើម្បី​កុំ​​ឱ្យ​​​សិស្ស​ច្បង​​ពុទ្ធ​ ឆាយ​​​កុសល​​​ មាន​អំនួត​​​ព្រោះ​តែ​​​ល​ទ្ធ​ផល​​​​នេះ​ ។​​ លោក​ចាត់​​ទុក​ថា ​ការ​បង្ខំ​​ចិត្ត​ចុះ​ចាញ់​​នៅ​ទឹក​ទី​​២​ គឺ​​​ដោយសារ​តែ​​​​លោក​ប្រហែស​​​​នៅ​ដើម​ទឹក​​​ ហើយ​បណ្តោយ​​ឱ្យ​​​ពុទ្ធ​ ឆាយ​កុសល​​​ វាយ​ត្រូវ​​​មួយ​កែង​​រហូត​​​រយះ​​​​លើ​ភ្នែក​​​​ប៉ុណ្ណោះ​​ បើ​កុំ​​តែ​​​អីុចឹង​​​​លោក​​ក៏​មិន​​​​​ងាយ​ដក​ថយ​ចោល​ការ​ប្រកួត​​នោះ​ដែរ​ ក្នុង​ពេល​ដែល​​​លោក​ខំ​​ស្ពាយ​​ស្នៀត​​​មិន​តិច​​​​ក្បាច់​​មក​ពី​ផ្ទះ​​​​ ហើយ​នៅ​មិន​ទាន់​បាន​បញ្ចេញ​​មួយ​ក្បាច់​​នោះ​ ។ អ្នក​ទស្សនា​​ខ្លះ​​ស្ទើរ​​​​មិនទាន់​​ដឹង​​ពី​សមាស​ភាព​​​​រវាង​គូ​​ទាំង​​ពីរ​​ផង​​ ស្រាប់​តែ​ឃើញ​​​​​លោក​អាជ្ញា​កណ្តាល​លើក​ដៃ​​​​មិន​​ឱ្យ​ប្រកួត​​​បន្ត ហើយ​​​ប្រកាស​ថា​ ពុទ្ធ​​ ឆាយ​​កុស​ ឈ្នះ​​ដោយ​​​​ស្វ័យ​​ប្រវត្តិ​​ ។ គេ​មិន​ដឹង​ថា ​​ក្នុង​ពេល​​ពួក​គេ​​​​ឡើង​រេញ​​ដើម្បី​សង​សឹក​​គ្នា​​ជា​លើក​ទី​​២​​​ តើ​​លទ្ធ​ផល​​​​នឹង​ស្រួល​​​​ដឹង​ពី​ការ​​ឈ្នះ​ចាញ់​​​បែប​នេះ​​​​ឬ​យ៉ាង​ណា​នោះ​ទេ​ ក្នុង​ពេល​ដែល​កែវ​​ រំជោត​​​ សិស្ស​រួម​​គ្រូ​របស់​​​កែវ​ រំចង់​​ ក៏​ត្រូវ​គេ​​​ដឹង​ថា ជា​ជើង​ខ្លាំង​​​​ដែលមិន​​អាច​​មើល​ស្រាល​​​បាន​នោះ ។​

នៅ​ថ្ងៃ​​​នោះ​​ដែរ​ កីឡ​ាការិនី​​​កូយ​ ស្រី​​ចាន់​ ជើង​ខ្លាំង​​​​មក​ពី​ក្លិប​​​​បាគង​ខេត្ត​​​សៀម​​រាប​​ បាន​ទទួល​​​​ជោគ​ជ័យ​​​លើ​កីឡា​ការិនី​​​​លឿម​​ ចំរុ៉ង​ មក​ពី​​ក្លិប​​​​ពន្លឺ​​សាម​គ្គី​​​ខេត្ត​បាត់​ដំបង​ ។ ​តាម​រយ​​ៈ​លទ្ធ​ផល​​នេះ​​​បញ្ជាក់​​ថា ក្នុង​​៤​ប្រ​កួត​​​ដែល​​ពួក​នាង​​​​ជួប​គ្នា​គឺ​​​​លឿម​​ ចំរ៉ុង​​ ​ធ្លាប់​ឈ្នះ​​​​២​ប្រកួត​​​​ដំបូង​​ និង​​កូយ ស្រី​​ចាន់​ ​បាន​ឈ្នះ​​២​ប្រកួត​​​ចុង​ក្រោយ​​​ ដែលស្តែង​​​កាន់​តែ​ច្បាស់​​ថា លឿម​​ ចំរ៉ុង​​ នៅ​តែ​មិន​​​​អាច​​ស្តារ​​មុខ​មាត់​​​បាន​ដូច​​​ការ​តាំង​ចិត្ត​ ។​

ចំណែក​​​គូ​ប្រកួត​​​​ផ្សេង​​​​ទៀត​ គឺ​​កីឡា​ករ​​​​ចាន់​ សីុ​ដា ​មក​ពី​ក្លិប​​​​និរោធ​មាន​ជ័យ​​ ចាញ់​ពិន្ទុ​កីឡា​ករ​​ចៅ​ រិទ្ធ​​ មក​ពី​ក្លិប​​​បាត់​ដំបង​​​ពាយ័ព្យ​​ ។ កីឡា​ករ​​​​ឡៅ​ ចន្ទ្រា​ ​មក​ពី​ក្លិប​​​​កង​ពល​​តូច​ឆត្រ​យោង​​​៩១១​ វាយ​កីឡា​ករ​ម៉ន​ ភិរម្យ​​​​ មក​ពី​ក្លិប​​​ព្រែក​​ឯង​កីឡា​​ ឱ្យ​​សន្លប់​​នៅ ទឹក​ទី​​៤ និង​មួយ​គូ​​​ចុង​​ក្រោយ​គឺ​កីឡា​ករ​​ រិទ្ធ​​ មុន្នី​​ មក​ពី​ក្លិប​​​​កង​ទ័ព​​ជើង​គោក​​​ ឈ្នះ​កីឡាករ​​​​ចាន់​ ប៊ុន​លាភ​​ មក​ព​ីក្លិប​​​និរោយធ​មានជ័យ​​ ដោយ​ពិន្ទុ​​ ។​ អ្នក​ទស្សន​ា​​បាន​សើច​ចំអក​ដល់​កីឡាករ​​​រិទ្ធ​​ មុន្នី​​​ មិន​តិច​ឡើយ​​ ដោយ​សារ​តែ​​ក្នុង​ពេល​ប្រកួត​​​​លោក​សម្ញែង​​​​ឱ្យ​ឃើញ​នូវ​​​អំនួត​​​ពេក​​ តែ​បែ​រ​ជា​​បែក​ចិញ្ចើម​​​ក្រោម​ដៃ​​​ចាន់ ប៊ុន​​លាភ​​​​ វិញ​ ​ដែល​អាច​​​និយាយ​​បាន​ថា លោក​ឈ្ន​ះ​​ដោយ​ម​ិន​ទទួល​​​បាន​ការ​គាំ​ទ្រ​​ភាគ​ច្រើន​​​ឡើយ​​ពី​រង្វង់​​អ្ន​ក​ទស្សនា​​​ដោយ​ផ្ទាល់​​ ៕​