ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi ថា​មាន​ជើង​ខ្លាំង​៣​រូប​អាច​ដណ្តើម​ពាន Ballon d’Or ពី​ខ្លួន​និង Ronaldo

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ដែល​មនុស្ស​ភាគច្រើន​ចាត់​ទុក​ថា ជា​កីឡាករ​បាល់ទាត់​ល្អបំផុត​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​បញ្ចេញ​ឈ្មោះ​ជើង​ខ្លាំង​ជំនាន់​ក្រោយ​ដែល​អាច​ចូល​មក​ដណ្តើម​ពាន Ballon d’Or ពី​រូប​លោក និង…

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង​ដែល​មនុស្ស​ភាគច្រើន​ចាត់​ទុក​ថា ជា​កីឡាករ​បាល់ទាត់​ល្អបំផុត​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​បញ្ចេញ​ឈ្មោះ​ជើង​ខ្លាំង​ជំនាន់​ក្រោយ​ដែល​អាច​ចូល​មក​ដណ្តើម​ពាន Ballon d’Or ពី​រូប​លោក និង Ronaldo បាន​ក្នុងឆ្នាំនេះ ។

 

 

ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ​ពាន Ballon d’Or ត្រូវ​បាន​ដណ្តើម​គ្នា​ទៅ​វិញ​ទៅ​មករ​វាង​តែ​កីឡាករ​ជើង​ខ្លាំង​ពីរ​នាក់​ប៉ុណ្ណោះ​គឺ Messi និង Ronaldo ។ តែ​ពេល​នេះ Messi បាន​បង្ហើប​ប្រាប់​ឈ្មោះ​ជើង​ខ្លាំង​ជំនាន់​ក្រោយ​បី​នាក់​ដែល​អាច​ចូលខ្លួន​មក​ប្រជែង​បាន ។ Lionel Messi បាន​ប្រាប់​ថា Neymar, Kylian Mbappe និង Luis Suarez សុទ្ធតែ​អាច​មក​ប្រជែង​ជាមួយ​រូប​លោក និង Cristiano Ronaldo បាន​ក្នុង​ការ​ដណ្តើម​ពាន Ballon d’Or ឆ្នាំ​២០១៨ ។

ចំពោះ​ជើង​ខ្លាំង​ទី​មួយ​ដែល Messi បញ្ចេញ​ឈ្មោះ​គឺ Neymar ។ Neymar លេង​បាល់​បាន​យ៉ាង​ល្អ​ឲ្យ​ក្លិប​អ្នកមាន​បារាំង PSG នៅ​រដូវ​កាល​នេះ ។ គ្រាន់តែ​ចូល​ប្រកួត​បាន​២៧​ដង​សោះ Neymar បាន​រក​គ្រាប់​បាល់​បាន​២៨​គ្រាប់ ។ ម្យ៉ាងវិញទៀត​កាលពី​ឆ្នាំ​២០១៥ និង​២០១៧ Neymar ជាប់​លេខ​បី​ក្នុង​ការ​ប្រជែង​យក​ពាន Ballon d’Or ថែម​ទៀត​ផង ។

បើ​ទោះបីជា Mbappe និង Suarez មិន​ធ្លាប់​មានមុខ​នៅ Top 3 ក្តី ពួក​គេ​ជា​កីឡាករ​លេង​បាន​យ៉ាង​ល្អ ។

Mbappe រក​គ្រាប់​បាល់​ឲ្យ​ក្លិប PSG បាន​១៥​គ្រាប់​ក្នុង​ការ​ប្រកួត​៣១​លើក ខណៈ​ដែល Suarez រកបាន​១៩​គ្រាប់​ក្នុង​ការ​ប្រកួត​៣៣​លើក​ឲ្យ​ក្លិប​អ្នកមាន​បុណ្យ Barcelona ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ