ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ចិន​អាច​នឹង​ធ្វើ​ឱ្យ​បណ្តាញ​សង្គម​ក្លាយជា​អាវុធ​ឬទេ ?

6 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ តាំងពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០១៦ និង​ការ​ចោទប្រកាន់​ថា ប្រទេស​រុ​ស្ស៊ី​បាន​លូកដៃ​ចូល​ក្នុង​ការ​បោះ​ឆ្នោត​នេះ មន្ត្រី​នៅ​អឺរ៉ុប​កាន់តែ​ប្រុង​ប្រយ័ត្ន​ពី​ការ​វាយប្រហារ ហើយ​អ្នកដឹកនាំ​ចិន​ក៏​បាន​តាមដាន​និន្នាការ​នេះ​ផង​ដែរ ។ សម្រាប់​លោក​ប្រធានាធិបតី ស៊ី…

ទីក្រុង​ប៉េ​កាំ​ង ៖ តាំងពី​ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០១៦ និង​ការ​ចោទប្រកាន់​ថា ប្រទេស​រុ​ស្ស៊ី​បាន​លូកដៃ​ចូល​ក្នុង​ការ​បោះ​ឆ្នោត​នេះ មន្ត្រី​នៅ​អឺរ៉ុប​កាន់តែ​ប្រុង​ប្រយ័ត្ន​ពី​ការ​វាយប្រហារ ហើយ​អ្នកដឹកនាំ​ចិន​ក៏​បាន​តាមដាន​និន្នាការ​នេះ​ផង​ដែរ ។

សម្រាប់​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង ការ​រក្សា​ស្ថិរភាព​ក្នុងស្រុក​ទទួល​បាន​អាទិភាព​ធំ​ជាងគេ ដែល​ធ្វើ​ឲ្យ​ថវិកា​សម្រាប់​សន្តិសុខ​ក្នុង​ប្រទេស​ស្មើ​ប្រមាណ​១០០​ប៊ី​លាន​ដុល្លារ។ ប៉ុន្តែ​ចំនួន​ពិតប្រាកដ គឺ​ខ្ពស់​ជាង​នេះ​សម្រាប់​ការ​ចំណាយ​លួចលាក់ រួម​មាន ការ​ស្រាវ​ជ្រាវ និង​អភិវឌ្ឍន៍​ជាដើម ។

ប្រទេស​ចិន​កំពុង​តែ​សិក្សា​ពី Artificial Intelligence (AI) និង​ទិន្នន័យ​ដ៏​ធំ​អាច​ប្រើប្រាស់​ដើម្បី​តាមដាន​បណ្តាញ​សង្គម និង​ការ​ចំណាយ​តាម​កាត​ឥណទាន ។ យុទ្ធសាស្ត្រ​ដែល​ចិន​កំពុង​តែ​ផ្តោត​សំខាន់​ក្នុង​ពេល​នេះ គឺ​បណ្តាញ​សង្គម រួម​មាន ការ​គ្រប់គ្រង​លំហូរ​ព័ត៌មាន​ចូល​ក្នុង​ប្រទេស និង​ជុំវិញ​ប្រទេស ។

មន្ត្រី​ជាប់​ពាក់ព័ន្ធ​ក៏​កំពុង​តែ​ចង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាមួយ​ច្បាប់​ថ្មី​ៗ និង​ការ​ស៊ើបអង្កេត​ផ្សេង​ៗ​ថែម​ទៀត ។ សម្រាប់​លោក​ស៊ី ភាព​ងាយស្រួល​របស់​រុ​ស្ស៊ី ក្នុង​ការ​ប្រើប្រាស់ Facebook និង Twitter បង្ហាញ​ថា ចិន​គួរតែ​គ្រប់គ្រង​បណ្តាញ​សង្គម​របស់​ខ្លួន​ឲ្យ​កាន់តែ​តឹងរ៉ឹង​ឡើង ។

បច្ចុប្បន្ន រដ្ឋាភិបាល​ចិន​បាន​ស្នើ​តំណែង​ក្នុង​ក្រុម​គណៈនាយក​ក្រុមហ៊ុន​មួយ​ចំនួន​ដូច​ជា WeChat, Weibo និង Tencent ព្រមទាំង​ទាមទារ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់ និង​សិក្សា​ពី​ភាព​ជោគជ័យ​របស់​រុ​ស្ស៊ី​ផង​ដែរ ។

គួរ​បញ្ជាក់​ថា Hacker ជនជាតិ​ចិន​មិន​ខ្វះ​ជំនាញ​ទេ ។ ពួក​គេ​បាន​វាយប្រហារ​យុទ្ធនាការ​បោះ​ឆ្នោត​នៅ​អា​មេ​រិ​ក និង​បញ្ចប់​ចលនា​ផ្សេង​ៗ ។ ពួក​គេ​បាន​ចូល​ទៅ​ក្នុង​ក្រុម​អ្នក​ប្រឹក្សា​​លោក​ខាងលិច និង​មហាវិទ្យាល័យ​ដែល​សិក្សា​ពី​ប្រទេស​ចិន ។ លើស​ពី​នេះ ពួក​គេ​ថែម​ទាំង​វាយប្រហារ​ភ្នាក់ងារ​ព័ត៌មាន​លោក​ខាងលិច និង​ចេញ​ព័ត៌មាន​ពី​ទ្រព្យ​សម្បត្តិ​របស់​អ្នកដឹកនាំ​ក្នុង​ប្រទេស​ចិន​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ